នៅក្នុង​ចំណោម​ការបង្ក​ជា​ឧបសគ្គ​ចំពោះ​កិច្ច​ព្រមព្រៀង​ស្ដីពី​អាកាសធាតុ​ពិភពលោក នៅ​ទីក្រុង​ប៉ារីស​នោះ ​គឺ​ការមើលឃើញ​របស់​អង្គការសហប្រជាជាតិ​​មួយ​ទសវត្សរ៍​មកហើយ​ថា ​ពិភពលោក​បាន​បែងចែក​ទៅជា​ពីរ​ក្រុម​​គឺ​ប្រទេស​អ្នកមាន ដែល​ទទួលខុសត្រូវ​ខាង​ហិរញ្ញវត្ថុ​សម្រាប់​ដោះស្រាយ​ការផ្លាស់ប្ដូរ​អាកាសធាតុ ​និង​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​មិនមាន​លទ្ធភាព​នោះ​។



​ចាប់ពី​ដំបូង​មក​​បញ្ហា​ដ៏​ធំ​បំផុត​មួយ​នេះ ត្រូវបាន​ផ្ដល់ប្រាក់​ពី​បណ្ដា​ប្រទេស​អ្នកមាន ដែល​បាន​ផលិត​ភាគច្រើន​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ នៅលើ​ពិភពលោក ​ចាប់តាំងពី​ប​ដិ​វត្ដ​ន៍​ឧស្សាហកម្ម​នោះមក ទៅ​ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍ ដែល​ត្រូវការ​មូលនិធិ​នេះ ​ដើម្បី​ជួយ​ផ្លាស់ប្ដូរ​សេដ្ឋកិច្ច ដែល​កំពុងតែ​រីកចម្រើន​របស់​ពួកគេ ទៅក្នុង​អនាគត​មួយ ដែលមាន​ការ​បំ​ភាយ​កាបូន​ទាប​។



​ប៉ុន្ដែ​ការបែកបាក់​នេះ​បាន​កើតចេញ​តាំងពី​ឆ្នាំ ១៩៩២ មកម៉្លេះ​ នៅពេលដែល​ប្រទេស​ទាំងឡាយ​បាន​​យល់ព្រម​ទៅលើ​គម្រោង​អនុសញ្ញា​របស់​អង្គ​ការសហប្រជាជាតិ​ស្ដីអំពី​ការប្រែប្រួល​អាកាស​ធាតុ ​ហើយ​បញ្ហា​ជាច្រើន​បាន​ផ្លាស់ប្ដូរ​នៅក្នុង​រយៈពេល​ពីរ​ទស​វត្សរ៍​កន្លងមកនេះ ​រួមទាំង​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​សេដ្ឋកិច្ច​នៅ​អាស៊ី​នោះ​ផង​។



​សម័យ​នោះ ​ប្រទេស​ចិន​ ដែល ១​ភាគ​៣ នៃ​ទំហំ​សេដ្ឋកិច្ច​បច្ចុប្បន្ន​របស់​ខ្លួន​ត្រូវបាន​គេ​មើលឃើញថា ​មានការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ដែល​បាន​កើនឡើង​ជិត ៣ ដង​នៅ​ចន្លោះ​ឆ្នាំ ១៩៩០ ​និង​ពេល​បច្ចុប្បន្ននេះ។ ​នេះ​បើ​យោងទៅតាម​ភ្នាក់ងារ​ថាមពល​អន្ដរ​ជាតិ ​បាន​ឲ្យ​ដឹង​។ ​រហូតមកដល់​ឆ្នាំកន្លងមក​​ឬក៏​ប្រហាក់ប្រហែល​នេះ ​ការរីកចម្រើន​លូតលាស់​នៃ​ថាមពល ដែល​បាន​អូសបន្លាយ​ពេលនោះ ​បាន​បង្កើន​ការនាំចេញ​របស់​បណ្ដា​ប្រទេស នៅ​ឈូង​សមុទ្រ​។



​បណ្ដា​ប្រទេស​អ្នកមានៗ​បាន​ជជែក​វែកញែក​បញ្ហា​​នេះ ​ហើយ​ជា​លទ្ធផល​ការ​គណនា​ឡើងវិញ​គឺ​ស្ថិតនៅ​ជា​អាទិភាព​។​ ​ពួកគេ​ចង់​ឲ្យ​កិច្ចព្រមព្រៀង​ថ្មី​ស្ដីពី​អាកាស​ធាតុ នៅ​ទីក្រុង​ប៉ារីស ​​ទទួលស្គាល់​នូវ​​ក្រុម​ផ្សេងៗ​ទៀត​នៃ​បណ្ដា​ប្រទេស​អ្នកផ្ដល់ជំនួយ​ហិរញ្ញវត្ថុ​សម្រាប់​ដោះស្រាយ​បញ្ហា​អាកាសធាតុ ​ដែល​នឹង​រួមវិភាគទាន​ចំពោះ​ទិសដៅ​នៃ​ការ​រៃអង្គាសប្រាក់​១០០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ នៅ​ឆ្នាំ ២០២០ និង​នៅ​បណ្ដា​ឆ្នាំ​ខាងមុខ​ទៀត ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ឲ្យ​រីកចម្រើន ​និង​ដោះស្រាយ​ជាមួយ​ឥទ្ធិពល​នៃ​ការប្រែប្រួល​អាកាសធាតុ​។



​លោក Paul Bledsoe អតីត​ជំនួយការ​ថាមពល ​និង​អាកាសធាតុ​របស់​អតីត​ប្រធានាធិបតី​អាមេរិក​ លោក ប៊ី​ល គ្លី​ន​តុ​ន​​បាន​និយាយថា​ សញ្ញាណ​ទាំង​មូលនៃ​អ្វីដែល​កំណត់​ប្រទេស​កំពុង​អភិវឌ្ឍ​នោះ គឺ​ការនិយាយ​ពន្លើស​ និង​ប្រឌិត​ឡើង​។ ​ប្រភព​មួយ​របស់​សហភាព​អឺរ៉ុប​​បាន​និយាយថា ​វា​ជា​ការមិន​ត្រឹមត្រូវ ដែល​ប្រទេសមួយ​ដូចជា ប្រទេស​រូ​ម៉ា​នី​​ត្រូវបាន​ចាត់​នៅក្នុង​លំដាប់ថ្នាក់​ទី ៥២ ​អំពី​ទ្រព្យសម្បត្ដិ​របស់​មនុស្ស​ម្នាក់ៗ​នៅ​ឆ្នាំនេះ និង​ជាមួយ​ផលិតផល​ក្នុងស្រុក​សរុប​(GDP) ​ចំនួន ៨ ដង​នៃ​ទំហំ​របស់ខ្លួន​នៅក្នុង​ឆ្នាំ ១៩៩២ នោះ​​ត្រូវ​បង់ប្រាក់​នៅពេលដែល​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ ត្រូវបាន​ចាត់​នៅក្នុង​លំដាប់ថ្នាក់​ទី ៩ ​នៅក្រោម​អាមេរិក​នោះ​។



​ក្រុម​អ្នក​ពិភាក្សា​មកពី ១៩៥ ប្រទេស​​កំពុងតែ​​ព្យាយាម​​ដើម្បី​យល់ព្រម​លើ​កិច្ចព្រមព្រៀង​មួយ នៅ​ទីក្រុង​ប៉ារីស​​ដើម្បី​ពន្យឺតការ​ប្រែប្រួល​អាកាសធាតុ​ដោយ​កាច់ចង្កូត​សេដ្ឋកិច្ចពិភពលោក​ចេញពី​ការពឹង​ផ្អែកទៅលើ​ប្រេងឥន្ធនៈ​ហ្វូ​ស៊ី​ល​។ ​​ពួកគេ​មាន​ពេល​រហូតដល់​ថ្ងៃ​សុក្រ​​ ដើម្បី​ឆ្លើយតប​កិច្ចព្រមព្រៀង​មួយ​នេះ​៕


VOA



ការសង្ស័យ​អំពី​ការបែងចែក​ប្រទេស​អ្នកមាន​ ​និង​អ្នកក្រ​ ​លេចឡើង​ស្ទុងៗ​