ភ្នំពេញ ៖ នារីម្នាក់បានឈ្លោះជាមួយឈ្លោះជាមួយប្តី បានជិះម៉ូតូត្រឡប់មកផ្ទះវិញ ត្រូវបានចោរមួយក្រុមធ្វើសកម្មភាព កៀរឲ្យដួល រួចដកកាំភ្លើងភ្ជង់ប្លន់ យកម៉ូតូពីនារីរងគ្រោះយកទៅបាត់។
ហេតុការណ៍នេះកើត ឡើងនៅវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ ផ្លូវបេតុង ព្រៃសរ សង្កាត់ដង្កោ ខណ្ឌដង្កោ ជនរងគ្រោះមានឈ្មោះ ចាន់ ណារី ភេទស្រី អាយុ២៤ឆ្នាំ មុខរបប មន្ត្រីពន្ធធនាគារព្រៃសរ (ម១) ស្នាក់នៅក្នុងបន្ទាយ ភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ មុនពេលកើតហេតុ នារីរងគ្រោះនិងប្តីរបស់នាងបាននាំគ្នា ទៅលេង ហ្គេមនៅផ្សារផ្លាស្សារ នៅសង្កាត់បឹងត្របែក ខណ្ឌចំការមន នៅពេលនោះនារីរងគ្រោះ និងប្តីរបស់នាងបានឈ្លោះប្រកែកគ្នា ធ្វើឲ្យរូបនាងខឹង ក៏បានជិះម៉ូតូ ម៉ាកZOOMER.Xពណ៌លឿង អត់មានស្លាកលេខ ដែលទើប នឹងទិញ ចេញមកមុន ដោយធ្វើដំណើរ តាមផ្លូវបេតុងព្រៃសរ ទិសដៅពីកើតទៅលិច គោលបំណងត្រឡប់ទៅផ្ទះវិញ លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែមានបុរស៤ទៅ៥នាក់ ជិះម៉ូតូ៤គ្រឿង មិនចាំម៉ាក និងពណ៌ បានជិះមកកៀរម៉ូតូរបស់នាង ឲ្យដួលរួចដក់កាំភ្លើងខ្លី មិនស្គាល់ម៉ាក ភ្ជង់គំរាម រួចមានគ្នាម្នាក់ទៀត បានលើកម៉ូតូរបស់នាងជិះចេញទៅបាត់អស់ ក្រោយពេលកើតហេតុ នារីរងគ្រោះត្រូវបានអ្នកដំណើរតាមផ្លូវ ជួយដឹកនាងមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ៕
នារីក្លាហានម្នាក់ឈ្លោះជាមួយប្តី ក៏ជិះម៉ូតូមកមុន ត្រូវចោរភ្ជង់ប្លន់យកម៉ូតូបានសម្រេច
0 Comments