Ad Code

ឆេះ​ប៉ាណូ​ផ្ទះ​ម៉ាស្សា​ម្លិះ​ផ្អើល​ឆុល​ សំណាង​អន្តរាគមន៍​ទាន់​ពេល​

ភ្នំពេញ ៖ ប៉ាណូ​ផ្ទះ​ម្លិះ​ម៉ាស្សា ស្ទីម មួយ​កន្លែង​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ កាល​វេលា​ម៉ោង​៣ និង​១៥​នាទី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០១៥ ដែល​ស្ថិត​នៅផ្ទះ​លេខ​១២៦ ក្រុម​៧១ ភូមិ​១ តាម​បណ្ដោយ​ផ្លូវ​សុធារស់ សង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ប៉ុន្តែ​មិន​បណ្តាល​ឲ្យ​នរណា​រង​របួស​នោះទេ។


សាក្សី​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​មាន​ផ្សែង​ហុយៗ​ពី​ប្រអប់​ប៉ាណូ​ខាងលើយីហោ ម្លិះ ម៉ាស្សា និង​ស្ទឹម​នឹង​អណ្តាត​ភ្លើង​តិចៗ​ និង​ផ្សែង​បាញ់​ឡើង​បាន​បង្ក​អោយ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ ​ និង​អ្នកធ្វើការ​នៅ​ក្នុង​នោះ​ហើយ ​បាន​ទំនាក់ទំនង​ទៅ​នគរបាល​មូលដ្ឋាន​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ភ្លើង សរុប​៦​គ្រឿង​មក​អន្តរាគមន៍ តែ​ដោយ​ភ្លើង​មិន​ធ្ងន់ធ្ងរ​សមត្ថកិច្ច​បាន​ប្រើ រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​តែ​១​គ្រឿង​ភ្លើង​ក៏​រលត់​ទៅ។


សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ​ គឺ​បណ្តាល​មកពី​ទុសេ​ខ្សែភ្លើង ​ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​មនុស្ស​ណា​រង​របួស​នោះ​ទេ ​គ្រាន់តែ ខូចខាត​សម្ភារៈ​មួយ​ចំនួន​ប៉ុណ្ណោះ៕


Nita-10-A-78-Full


Nita-10-A-79-Full


Nita-10-A-80-Full


Nita-10-A-81-Full


Nita-10-A-82-Full


Nita-10-A-83-Full



ឆេះ​ប៉ាណូ​ផ្ទះ​ម៉ាស្សា​ម្លិះ​ផ្អើល​ឆុល​ សំណាង​អន្តរាគមន៍​ទាន់​ពេល​

Post a Comment

0 Comments

Close Menu