ពោធិ៍សាត់ ៖ យុវជនចាប់ផ្ដើមហៀបនឹងពេញវ័យគ្រប់គ្រាន់ចំនួន២នាក់ និងក្មេងជំទង់ទើបអាយុបាន១៤ឆ្នាំម្នាក់ទៀត ត្រូវបាននគរបាលខ្លួនពីបទចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀន។
ហេតុការណ៍ឃាត់ខ្លួននេះត្រូវបានលោកអធិការនគរបាលក្រុងប្រាប់ឲ្យដឹងថា នៅវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិពាលញែក០១ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។
លោកអធិការក្រុងពោធិ៍សាត់ ឈន រិទ្ធិ បានឲ្យដឹងថា ជនសង្ស័យទាំង៣មាន ទី១-ឈ្មោះ សក់ សម្បត្តិ អាយុ១៧ឆ្នាំ នៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។ ទី២-ឈ្មោះ កែវ សម្បត្តិ អាយុ១៧ឆ្នាំ រស់នៅភូមិពោតាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ និងទី៣-ឈ្មោះ សុខ បញ្ញា អាយុ១៤ឆ្នាំ មានទីលំនៅភូមិក្បាលហុង សង្កាត់លលកស ក្រុងពោធិ៍សាត់។
លោកបន្តថា នៅយប់ខាងលើ ពេលដែលសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្ទះព្រៃ ដើរល្បាតពេលយប់ជាមួយប្រជាការពារភូមិ/ឃុំសុវត្ថិភាព ក៏បានប្រទះឃើញជនសង្ស័យទាំងបីនាក់ ដែលនាំគ្នាប្រើប្រាស់ដោយសារធាតុញៀនដោយខុសច្បាប់ ក៏ឃាត់ខ្លួនពួកគេមកកាន់អធិការក្រុងពោធិ៍សាត់។
រហូតព្រឹកឡើង ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥ នគរបាលជំនាញក្រុងពោធិ៍សាត់ ក៏បានធ្វើកំណត់ហេតុសាកសួរ និងធ្វើការពិនិត្យទឹកនោម ឃើញអ្នកទាំងបីនាក់នោះសុទ្ធតែវិជ្ជមាននៅសារធាតុញៀន ក៏កម្លាំងជំនាញរបស់លោកបង្កសំណុំរឿងទៅតុលាការតែម្ដង៕
ឃាត់ខ្លួន៣នាក់ ពីបទចាត់ចែងឲ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

0 Comments