Ad Code

ក្រឡាប់​រថយន្ត ធ្វើ​ឲ្យ​មនុស្ស​៤​នាក់​រង​របួស​ធ្ងន់​ស្រាល​​

កណ្តាល ៖ មនុស្ស​៤​នាក់​រង​របួស​ធ្ងន់​ស្រាល ក្នុង​ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ត​កាលពី​វេលា​ព្រឹក​ម៉ោង​៨​និង​២០​នាទី ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៥ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​១ ​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៨.៤៩ ​ស្ថិតនៅ​ភូមិ​ពោធិ​មៀ​វ​ ឃុំ​គគីរ​ធំ ​ស្រុក​កៀនស្វាយ ​ខេត្ត​កណ្តាល។​

ជនរងគ្រោះ​ទី​១​-ឈ្មោះ​ គឹម សំអុន ​ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ជា​អ្នក​បើកបរ​រថយន្ត​ម៉ាក​កូរ៉េ​ទម្ងន់​១​តោន​ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2B.6429 បាន​រងរបួស​ស្រាល។ ទី​២-​ឈ្មោះ​ ឆេង លី​ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ ​អ្នក​រួម​ដំណើរ​រង​របួស​ស្រាល។ ទី​៣​-ឈ្មោះ​ ឡា​ច ធន​ ភេទ​ប្រុស ​អាយុ​៣៥​ឆ្នាំ ​អ្នក​រួម​ដំណើរ​របួសធ្ងន់ និង​ទី​៤​-ឈ្មោះ ​ឌឿ​ន ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​អ្នក​រួម​ដំណើរ​រង​របួស​ធ្ងន់ ។ ជនរងគ្រោះ​ទាំង​៤​នាក់​មានមុខ​របរ​ជាង​ស្ទូច​ផ្ទះ​មាន​ទីលំនៅ​ភូមិ​ព្រែកត្រែង ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល។

យោង​តាម​ប្រភព​ពី​អ្នក​បើកបរ​រថយន្ត​ឈ្មោះ​ គឹម សំអុន ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូប​គាត់ និង​ក្មួយ​៣​នាក់​ទៀត​រួម​ដំណើរ​ជាមួយ​គ្នា បើកបរ​រថយន្ត​ដឹក​គ្រឿង​ស្ទូច​ផ្ទះ​ចេញ​ពី​អ្នក​លឿង មក​ផ្ទះ​នៅ​ក្នុង​ឃុំ​សំរោង​ធំ ស្រាប់តែ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បើក​វ៉ា​ម៉ូតូ​១គ្រឿង​ក្នុង​ទិសដៅ​ស្របគ្នា​បើក​វ៉ា​រួច​ ក៏​បួង​ចង្កូត​មក​ខាងស្ដាំ​វិញ ក៏​ជ្រុល​ចង្កូត​ធ្លាក់​មក​ចិញ្ចើមថ្នល់​ខាងស្តាំ​បណ្តាល​ឲ្យ​ក្រឡាប់​តែម្ដង។


ក្រោយ​កើតហេតុ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ចុះទៅ​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​លើ​ដង​ផ្លូវ​កុំ​ឲ្យ​កក​ស្ទះ។​ប៉ូលិស​ប៉ុស្តិ៍​គគីរ​ធំ​បាន​ឲ្យ​ដឹងថា​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ខ្លួនឯង ​មិន​ប៉ះពាល់​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​សាធារណៈ និង​រងរបួស​ដល់​អ្នកដទៃ​នោះទេ។ ចំណែក​អ្នក​រង​របួស​សុទ្ធសឹងតែ​កូន​ក្មួយ​ម្ចាស់​ឡាន​ទាំងអស់ ​ទើប​សមត្ថកិច្ច​ជំនាញ​អនុញ្ញាត​ឲ្យ​រូប​គាត់​ប្រមូល​សម្ភារៈ​ និង​ហៅ​ឡានស្ទូច​មក​ស្ទូច​រថយន្ត​យក​ទៅ​ផ្ទះ​ខ្លួនឯង៕



ក្រឡាប់​រថយន្ត ធ្វើ​ឲ្យ​មនុស្ស​៤​នាក់​រង​របួស​ធ្ងន់​ស្រាល​​

Post a Comment

0 Comments

Close Menu