Ad Code

លោក​វេ​ង សាខុន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ទន្លេ​យ៉ាង​សេ​ចូល​ជួប​ពិភាក្សា​ការងារ

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​០៩ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សាល​ប្រជុំ ទីស្តីការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម លោក វេ​ង សាខុន រដ្ឋលេខាធិការ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ទទួល​ជួប​ជាមួយ​លោក លូ ស៊ា​ង សេង អគ្គនាយករង​នៃ​សហប្រតិបត្តិការ​អន្តរជាតិ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា នៃ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ទន្លេ​យ៉ាង​សេ និង​សហការី។


លោក​វេ​ង សាខុន បាន​ឲ្យ​ដឹង​នៅក្នុង​ផេ​ក​ហ្វេ​ក​បុក​របស់​លោក​ថា ការ​អនុញ្ញាត​ឲ្យ គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ទន្លេ​យ៉ាង​សេ និង​សហការី ចូល​ជួប​គឺ  ដើម្បី​ពិនិត្យមើល  ១-សេចក្តី​ត្រូវ​ការ​ចាំបាច់ ដែល​ត្រូវ​គ្រោងឡើង​សម្រាប់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទាក់ទង​ទៅ​នឹង​កម្មវិធី​បណ្តុះបណ្តាល​និស្សិត​វិស្វករ និង​ជំនាញ​បច្ចេកទេស​វ័យក្មេង​ជា​អ្នក​បន្តវេន​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​សម្ភារៈ​និង​ឧបករណ៍​សម្រាប់​បំពាក់​ឲ្យ​ដល់​មន្ទីរពិសោធន៍​នានា នៅក្នុង​វិទ្យាស្ថាន​ជាតិ​ធនធានទឹក​ដែល​នឹង​ត្រូវ​បង្កើត​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ នៅ​កម្ពុជា និង​២-ការ​ពិនិត្យ​មើល​ឡើងវិញ​ទៅលើ​ទិន្នន័យ​ចាំបាច់​មួយចំនួន នីតិ​វិធី និង​យន្ត​ការដែល​ត្រូវ​ប្រកាន់​យក​ដើម្បី​បង្កើន​ល្បឿន នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការរៀបចំ​ផែនការមេ​រយៈពេល​វែង​នៃ​ការអភិវឌ្ឍន៍​ធនធានទឹក​នៅ​កម្ពុជា។ ៣-ពិនិត្យមើល​ស្ថានភាព​ទូទៅ នៃ​ការគ្រប់គ្រង និង​ប្រើប្រាស់​ទឹកទន្លេ​មេគង្គ និង​បឹង​ទន្លេសាប។


សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​១៥ រហូតដល់​ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០១៥ លោក វេ​ង សាខុន បាន​ដឹកនាំ​ប្រតិភូ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម កម្ពុជា​ដែល​មាន​សមាជិក​អម​ដំណើរ​ចំនួន​៥​នាក់ បាន​ធ្វើ​ការ​ពិភាក្សា​ការងារ និង​ការ​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍន៍ និង​គ្រប់គ្រង​វិស័យ​ធនធានទឹក ជាមួយ​ប្រធាន​គណៈកម្មការ​ធនធាន​ទឹកទន្លេ​យ៉ាង​សេ និង​វិទ្យាស្ថាន សិក្សា​គ្រោង​ប្លង់ ការរៀបចំ​ផែនការ​និង​ស្រាវជ្រាវ​នៃ​ទន្លេ​យ៉ាង​សេ ហើយ​និង​វិទ្យាស្ថាន ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៅ​ទីក្រុង​វូ​ហាន ខេត្ត Hubei នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន។


លើស​ពី​នេះ​ទៅ​ទៀត ការពិភាក្សា​ក៏បាន​ផ្តោត​ទៅ​លើ ១-ការរៀបចំ​ផែនការមេ​នៃ​ការគ្រប់គ្រង និង​អភិវឌ្ឍ​ធនធានទឹក រយៈពេល​មធ្យម និង​វែង​នៅ​កម្ពុជា។ ២-ការ​កសាង​ផែនការ​សកម្មភាព​ក្នុង​ការបង្កើត​វិទ្យាស្ថាន​ធនធានទឹក​នៅ​កម្ពុជា។ ក្រោយពី​បញ្ចប់​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នេះ​មក គណប្រតិភូ​កម្ពុ​ជា​រួម​ដំណើរ​ដោយ​តំណាង​ក្រសួង​ធនធានទឹក​ចិន និង​គណៈកម្មការ​ធន​ធាន​ទឹកទន្លេ​យ៉ាង​សេ បាន​អញ្ជើញ​ទៅ​ពិនិត្យ​មើល​ពី​លក្ខ​បច្ចេកទេស នៃ​ការ​កសាង​សង់​ប្រព័ន្ធ​ទំនប់​ការពារ​ទឹក​ជំនាន់​ក្នុង​តំបន់​ទន្លេ​យ៉ាង​សេ សំណង់​សិល្បការ និង​ទំនប់​វា​រី​អគ្គិសនី Three Gorges Dam ដើម្បី​ពិនិត្យមើល និង​ស្វែងយល់​នូវ​បច្ចេកទេស​ថ្មីៗ​ផង​ដែរ ដែល​បាន​នឹង​កំពុង​អនុវត្តន៍៕



លោក​វេ​ង សាខុន​អនុញ្ញាត​ឲ្យ​គណៈកម្មការ​គ្រប់គ្រង​ធនធានទឹក​ទន្លេ​យ៉ាង​សេ​ចូល​ជួប​ពិភាក្សា​ការងារ

Post a Comment

0 Comments

Close Menu