ភ្នំពេញ ៖បច្ចុប្បន្ននេះដំណាំស្វាយនៅកម្ពុជាមានការកើនឡើងជាលំដាប់ខណៈទីផ្សារសំរាប់ការនាំចេញផលិតផលនេះហាក់ដូចជានៅមានតូចចង្អៀតនៅឡើយ។ ដំណាំស្វាយនៅកម្ពុជាអាចប្រមូលផលបានពីរដងក្នុង១ឆ្នាំដែលលើកទី១នៅខែមិនា និងមេសានិងលើកទី២ប្រមូលផលនៅខែតុលា និងខែវិច្ឆិកា។ តាមតួលេខរបស់តាមរបាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានឲ្យដឹងថា នៅឆ្នាំ២០១៤កន្លងទៅនៅទូទាំងប្រទេសកម្ពុជាមានផ្ទៃដីដាំស្វាយចំនួន៦៥២៥១ហិកតាបើធៀបនឹងឆ្នាំ២០០៩ មានផ្ទៃដីតែ២៤៥២០ហិកតា។
រីឯទិន្នផលទទួលបានក្នុង១ហិកតាប្រមាណ២០តោននិង១ឆ្នាំប្រមូលបានផល១៣០៥០២០តោននៅទូទាំងប្រទេស។ ការដាំដំណាំស្វាយមានការកើនឡើងក៏ពិតមែនតែទីផ្សារសំរាប់ផលិតផលនេះនៅមានតូចចង្អៀតនៅឡើយដែលធ្វើឲ្យកសិករ ដែលដាំដំណាំនេះមិនសូវទទួលបានចំណូលច្រើន។ដោយសារមិនមានទីផ្សារនេះហើយបានជាធ្វើឲ្យឈ្មួញបញ្ចុះតម្លៃស្រេចតែចិត្ត។
ដោយមើលឃើញពីសក្ដានុពលនេះហើយរាជរដ្ឋាភិបាលបានធ្វើការចរចាជាមួយប្រទេសកូរ៉េខាងត្បូងដើម្បីនាំផ្លែស្វាយស្រស់ៗពីកម្ពុជាទៅកូរ៉េនៅឆ្នាំ២០០៩រហូតដល់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទីភ្នាក់ងារសត្វ និងភូតគាមអនាម័យ នៃសាធារណៈរដ្ឋកូរ៉ បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ស្តីពីការនាំចេញផ្លៃស្វាយស្រស់របស់កម្ពុជា ទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីបើកចំហរទីផ្សារកសិផល របស់កសិករកម្ពុជា ទៅកាន់ទីផ្សារអន្តរឲ្យកាន់ធំទូលាយថែមទៀត។
លោកឡោរស្មីអ្នកនាំពាក្យក្រសួងកសិកម្មបានចាត់ទុកការចុះអនុស្សារណៈយោគយល់គ្នាថ្មីនេះ ជាការបើកទ្វារទីផ្សារថ្មីមួយទៀត សម្រាប់ផលិតផលកសិកម្មរបស់កម្ពុជា ស្របតាមគោលនយោបាយជំរុញវិស័យកសិកម្មរបស់រាជរដ្ឋាភិបាល។ លោកបានបន្តថាវាក៏ជាឪកាសដ៏ល្អសំរាប់ ផ្លៃស្វាយរបស់ប្រជាកសិករកម្ពុជា អាចនាំចេញទៅកូរ៉េបានទាំងអស់ ឲ្យតែផ្លាស្វាយទាំងនោះ គោរពតាមលក្ខខណ្ឌស្តង់ដារ អនាម័យរបស់ប្រទេសកូរ៉។លោកបានបន្ថែមថា«បច្ចុប្បន្ននេះមិនថាប្រទេសកូរ៉ទេរាជរដ្ឋាភិបាលបាននឹងកំពុងតែធ្វើការចចារជាមួយប្រទេសចិនដើម្បីនាំចេញផ្លែស្វាយនិងចេកដើម្បីពង្រីកទីផ្សារកសិផលកម្ពុជាយើង។ព្រោះថាសព្វថ្ងៃនេះក៏មានការនាំចេញទៅប្រទេសជិតខាងយើងមួយចំនួនដែរតែនៅមិនទាន់មានលក្ខណៈទូលំទាយនៅឡើយហើយផ្លែស្វាយនិងចេកនេះមានច្រើនណាស់នៅប្រទេសយើងពិសេសនៅខេត្តកំពង់ចាមនិងកំពង់ស្ពឺ»។
លោកកែមុនី្នវុធប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងផែនការនៃក្រសួងកសិកម្មបានមានប្រសាសន៍ ថា«ឥឡូវនេះការងារបច្ចេកទេសយើងបានធ្វើជាមួយភាគីកូរ៉េរួចរាល់ហើយពោលគឺបានចុះអនុស្សរណៈយោគយល់គ្នាក្នុងការនាំផ្លែស្វាយចេញទៅកូរ៉េប៉ុន្តែនៅការអនុវត្តដែលត្រូវធ្វើបន្តទៀតនាពេលខាងមុខនេះ»។ លោកបន្តថា«អ្វីដែលយើងនៅមានការខ្វះខាតនោះគឺឧបករណ៍ប្រព្រឹត្តិកម្មកម្ដៅដោយប្រើចំហាយទឹកក្តៅសំរាប់សំលាប់សត្វល្អិតដែលមាននៅក្នុងផ្លែស្វាយនិងសំអាតស្វាយឲ្យបានស្អាត។ ព្រោះថា ភាគីកូរ៉េគាទាមទារឲ្យយើងមានឧបករណ៍នេះមុននាំចេញផលិតផលផ្លែស្វាយទៅកាន់ប្រទេសគេ»៕
ដំណាំស្វាយនៅកម្ពុជាមានការកើនឡើងជាលំដាប់ ខណៈទីផ្សារនៅតូចចង្អៀត
0 Comments