Ad Code

ក្រុងប៉េកាំង លើកឡើង​ពីការប្រកាសអាសន្ន​ភ្លើង​ក្រហម ដោយសារ​ផ្សែង​លាយ​អ័ព្ទ

ទីក្រុង​​​នៃប្រទេសចិន បាន​ដាក់​ផែនការ​​​អាសន្ន​​​​បន្ទាន់មួយ​​ចំពោះ​​ខ្យល់អាកាស​​កខ្វក់​​​ឲ្យស្ថិតនៅ​​​​ក្នុង​ការ​​​ចេញជា​សកម្មភាព​នាដើម​សប្ដាហ៍​នេះ ដោយ​​ធ្វើ​ឲ្យ​​ម​ានការ​កាត់បន្ថយ​​យានយន្ដ​​ឯក​ជន​​ដល់ទៅ​​​ចំនួន​ពាក់​កណ្ដាល​​ធ្វើចរាចរណ៍តាមដងផ្លូវ​នានា។ ការ​ចេញ​​បទបញ្ជា​​ឲ្យ​រោងចក្រ​ជាច្រើន​​កន្លែង​​បិទទ្វារ​​ ព្រមទាំង​​ផ្ដល់​​​ជា​អនុសាសន៍​​​ឲ្យគ្រឹះ​​ស្ថានសិក្សា​​​មួយ​ចំនួន​​ត្រូវ​តែ​​​ផ្ដល់​ការ​​​អនុញ្ញាត​​ឲ្យសិស្ស​​​សាលា​ស្ថិត​នៅ​​ឯផ្ទះ។


​​ទីក្រុង​​​នឹងបញ្ចប់​ការដាក់វិធានការ​​​នេះ​នៅ​ពាក់​កណ្ដាល​ថ្ងៃត្រង់​​គឺនៅ​​​ថ្ងៃអង្គារ​ នេះ​យោងតាម​​ការ​​ប៉ុស្ដិ៍​នៅលើ​បណ្ដាញផ​្សព្វផ្សាយ​​សង្គម​​មួយ​ដោយ​​ការិយាល័យ​​ការពារ​បរិស្ថាននៃ​ក្រុងប៉េកាំង។

ការ​ប្រកាស​​អាសន្ន​​ដោយ​បើកភ្លើង​ក្រហម​​នោះ​គឺ​ជា​​ចំណុច​​​ជាជាន់​ថ្នាក់​ខ្ពស់​​បំផុត​ន​ៃប្រព័ន្ធ​​ភ្លើង​​​ពណ៌​សរុប​មាន​៤ពណ៌​ ព្រោះតែ​​​ផ្សែង​លាយ​អ័ព្ទ​​ដ៏​ក្រាស់​ឃ្មឹក​​​គ្របដណ្ដប់​​ទៅលើ​ទីក្រុង​​​ជាលើក​​​ទីពីរ​​​ម្ដង​ទៀត​​នៅក្នុង​រយៈ​ពេល​ជាច្រើន​សប្ដាហ៍​​កន្លង​​​មក​នេះ។

​​ការប្រកាស​​​អាសន្ន​ដោយភ្លើង​​​ពណ៌​ក្រហម​​នេះ​កើត​​មាន​ខណៈពេល​ដែលលោកប្រធានាធិបតី​​ Xi Jinping បានចូល​រួម​កិច្ច​ជំនួបប្រជុំ​​​​ដែល​​រកតែ​ការ​​ចាប់​កំហុស​​​មួយស្ដីពី​​បម្រែ​បបម្រួល​​​​អាកាស​ធាតុ​​ ដែល​បាន​​ប្រព្រឹត្ដ​​​ទៅនៅ​ក្រុង​ប៉ារីស ប្រទេស​​បារាំង។ នៅ​​ពេល​នោះ​ហើយ​​ដែលជា​​​ការ​ធ្វើ​​ឲ្យ​កើត​​អាកាស​​ដ៏ខ្លាំង​​​ក្លា ខណៈ​ពេល​ប្រទេស​ចិន កំពុង​តែ​​​តស៊ូ​ប្រយុទ្ធ​​​ដើម្បី​​គ្រប់គ្រង​​ភាពកខ្វក់ដែល​ជាការរួម​ចំណែក​​​ទាំង​ការ​​​បញ្ចេញ​ផ្សែង​លាយ​អ័ព្ទ​​ជាប់ជាប្រចាំ​របស់ប្រទេស​ចិន ​​និង​ការ​​​កើន​ឡើង​​កម្ដៅ​ជាសកល។

ប្រទេស​ដែល​​រងបញ្ហា​​ព្រោះតែ​​ការបញ្ចេញ​ឧស្ម័ន​​នឹង​ផ្ទះ​កញ្ចក់​នោះ កើត​​មានឡើង​ពីការ​ដុត​​ធ្យូងថ្ម​​សម្រាប់​​​ដំណើរការ​​វិស័យ​​ថាមពល​​អគ្គិសនី​ជាពិសេស​​​​ទើបបាន​បណ្ដាល​ឲ្យកើត​​មាន​ជា​​មូលហេតុ​​ដ៏សំខាន់​​នៃ​កា​របញ្ចេញ​ផ្សែង​អ័ព្ទ​នោះ៕


AFP



ក្រុងប៉េកាំង លើកឡើង​ពីការប្រកាសអាសន្ន​ភ្លើង​ក្រហម ដោយសារ​ផ្សែង​លាយ​អ័ព្ទ

Post a Comment

0 Comments

Close Menu