តារាចម្រៀងប្រុសស្រី ជនជាតិតៃវ៉ាន់ ដែលមានរូបសម្រស់ស្រស់ស្អាត ខ្ពស់ស្រលះ ថែមទាំងមានកេរ្ត៍ឈ្មោះល្បីល្បាញ មិនចាញ់តារាដទៃៗនោះ គឺលោក Ethan Juan និង នាង Tiffany Ann Hsu។ ថ្មីៗនេះ ពួកគេទាំងពីរ ត្រូវបានគេសង្ស័យថា បានត្រូវគ្នាវិញ បន្ទាប់ពីបានប្រកាសចែកផ្លូវគ្នា ដោយមិនដឹងពីមូលហេតុ កាលពីខែមិនា ដើមឆ្នាំ២០១៥ កន្លងទៅនេះ។
នៅថ្ងៃទី១០ខែធ្នូនេះ គូស្នេហ៍ដែលធ្លាប់បានបង្កាត់ភ្លើងស្នេហ៍៨ឆ្នាំមួយគូនេះ បានត្រលប់ទៅរស់នៅផ្ទះជាមួយគ្នាវិញ ហើយថែមទាំងត្រូវបានគេថតបានទៀតផង។ នេះផ្អែកទៅតាមប្រភពពីបណ្តាញសង្គម។
ដោយឡែកបើយោងទៅតាមប្រភពពីអ្នកជិតស្និទ្ធរបស់នាងTiffany Ann Hsu វិញ គេបានរៀបរាប់ឲ្យដឹងទៀតថា ខណៈពេលដែលគេបានលេងសារសម្លេងជាមួយនាងTiffany Ann Hsu ស្រាប់តែបានលឺសម្លេងប្រុសម្នាក់កំពុងនិយាយទៀតផង។ គេបានបន្តទៀតថា
“មុននិងក្រោយ យូរនិងឆាប់ នាង Tiffany Ann Hsu គង់តែត្រលប់ទៅរស់នៅជាមួយលោក Ethan Juanទេ”
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ការពិតនៃរឿងមួយនេះ គឺមិនទាន់ដឹងច្បាស់នៅឡើយនោះទេ ពីព្រោះខាងអ្នកសារព័ត៌មានមិនទាន់ទាក់ទងបាននៅឡើយនោះទេ៕
Ethan Juan និង Tiffany Ann Hsu បែកគ្នាហើយត្រូវគ្នាវិញ?


0 Comments