Ad Code

ក្រុមហ៊ុន Wal-Mart ឈាន​ជើង​ចូល​វិស័យ​ទូទាត់​សាច់ប្រាក់​តាម​ឧបករណ៍​ចល័ត ជាមួយនឹង​ការចាប់ផ្តើម​សេវាកម្ម Walmart Pay

ក្រុមហ៊ុន Wal-Mart Stores Inc (WMT.N) បាន​និយាយថា ខ្លួន​នឹង​ចាប់ផ្តើម​សេវាកម្ម ‘Walmart Pay’ ដើម្បី​ក្លាយទៅជា​ក្រុមហ៊ុន​លក់រាយ​នៅ​សហរដ្ឋអាមេរិក​ដំបូង​គេ ដែល​បាន​ផ្តល់ជូន​នូវ​លក្ខណៈពិសេស​នៃ​ការបង់ប្រាក់​របស់ខ្លួន ដោយបាន​ពង្រីក​ជម្រើស​នៃ​ការបង់ប្រាក់​របស់​អតិថិជន និង​បង្កើនល្បឿន​នៃ​ការ Checkout​។



​    ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Wal-Mart បានឱ្យដឹង តាមរយៈ​ការ​ទូរស័ព្ទ​ជា​វីដេអូ​ជាមួយ​អ្នកកាសែត​កាលពី​ថ្ងៃ​ពុធ​ថា Walmart Pay នឹងមាន​នៅក្នុង​ហាង​លក់​ដែល​ត្រូវបាន​ជ្រើសរើស នៅ​ថ្ងៃ​ព្រហស្បតិ៍ ហើយនឹង​មាននៅ​ក្នុង​ហាង​បន្ថែមទៀត បន្ទាប់ពី​រដូវ​កាល​ឈប់សម្រាក​នេះ​។​

​    ​នាយក​ប្រតិបត្តិ​បាន​និយាយថា សេវា​ឥតគិតថ្លៃ​នេះ រួមបញ្ចូល​ទៅក្នុង​កម្មវិធី​ការលក់​រាយ ដែល​នឹង​អាច​រកបាន​នៅ​ទូទាំងប្រទេស​ក្នុង​ពាក់កណ្តាល​នៃ​ឆ្នាំ​២០១៦​។



​    ​ក្រុមហ៊ុន​បានឱ្យដឹងថា​៖ Walmart Pay នឹង​អាច​រកបាន​នៅលើ​ឧបករណ៍​របស់ Apple (AAPL.O) ដែល​ប្រើ iOS ឬ​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​របស់ Alphabet Inc (GOOGL.O) គឺ Android ដែល​នឹង​អនុញ្ញាតឱ្យ​មានការ​ទូទាត់​ឥណទាន​ធំៗ កាត​ឥណ​ពន្ធ ការបង់ប្រាក់​ជាមុន ឬ​សេវា​កាត​អំណោយ​របស់ Walmart​។



​    ​វា​នឹង​អនុញ្ញាត​ឱ្យមាន​ការធ្វើសមាហរណកម្ម​នៃ​ជម្រើស ក្នុងការ​ទូទាត់​ផ្សេងទៀត​ដូចជា mobile wallets នៅក្នុង​ពេលអនាគត​។



​    ​លក្ខណៈពិសេស​នេះ តម្រូវឱ្យ​អតិថិជន​ធ្វើការ​ជ្រើស​រើសយក Walmart Pay នៅក្នុង​កម្មវិធី​លក់រាយ​នៃ​ទូរស័ព្ទដៃ​នៅពេល checkout ដោយ​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​របស់ខ្លួន​និង​ស្គេ​ន​លេខ​កូដ ដែល​បានបង្ហាញ ហើយ​បន្ទាប់មក​វិក្កយបត្រ​អេឡិចត្រូនិក​នឹងត្រូវ​បាន​ផ្ញើ​ទៅកាន់​កម្មវិធី​នេះ​។



​    ​ក្រុមហ៊ុន​នេះ​កំពុង​ស្ថិតក្នុង​កិច្ចពិភាក្សា​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍ mobile wallet ដោយ​អនុប្រធាន​ជាន់ខ្ពស់​នៃ​សេវា​សម្រាប់​ក្រុមហ៊ុន Walmart របស់​អាមេរិក Daniel Eckert បានឱ្យដឹងថា​៖ គេ​កំពុងតែ​ជជែក ប៉ុន្តែ​មិនបាន​បញ្ជាក់ថា​ជជែក​ជាមួយ​ក្រុមហ៊ុន​ណា​នោះទេ​។



​    ​ក្រុមហ៊ុន Wal-Mart បានធ្វើការ​ជាមួយ​សហគមន៍​នៃ​អ្នក​លក់រាយ ក្នុងការ​អភិវឌ្ឍ mobile wallet ដែល​ហៅថា CurrentC ហើយ​បាន​បើក​ដំណើរការ​សាកល្បង​កាលពី​ខែសីហា ក្នុង​គោលបំណង​ដើម្បី​ប្រកួតប្រជែង​ជាមួយ Apple Pay របស់​ក្រុមហ៊ុន Apple Inc​។



​    ​ក្រុមហ៊ុន Wal-Mart បានឱ្យដឹងថា  Walmart Pay ត្រូវបាន​បង្កើតឡើង​ដោយ​ឯករាជ្យ ប៉ុន្តែ​វា​នៅតែ​បន្ត​ភ្ជាប់​ជាមួយនឹង CurrentC ប្រៀបដូចជា​ការបន្ថែម mobile wallet សម្រាប់ Walmart Pay៕



ក្រុមហ៊ុន Wal-Mart ឈាន​ជើង​ចូល​វិស័យ​ទូទាត់​សាច់ប្រាក់​តាម​ឧបករណ៍​ចល័ត ជាមួយនឹង​ការចាប់ផ្តើម​សេវាកម្ម Walmart Pay

Post a Comment

0 Comments

Close Menu