ចាប់តាំងពីឆ្នាំ២០០៣មក រដ្ឋាភិបាលក្រុងមូស្គូបានមើលទាំងចិត្ដស៊ូទ្រាំដោយគ្មានកំណត់ ខណៈដែលកងកម្លាំងដឹកនាំដោយអាមេរិកបានបង្កភាពចលាចល និងសម្លាប់រង្គាលនៅទូទាំងតំបន់ជាច្រើននៃអាស៊ីកណ្ដាល មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ នៅឆ្នាំនេះលោក វ្លាឌីមៀរ ពូទីន បានលូកដៅចូលក្នុងប្រទេសស៊ីរី។
បន្ទាប់ពីបានជជែកវែកញែកជាមួយគ្នាយ៉ាងយូរ រដ្ឋាភិបាលទីក្រុងមូស្គូបានជូនដំណឹងដល់ដៃគូអាមេរិករបស់ខ្លួនថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការទម្លាក់គ្រាប់បែកក្នុងប្រទេសស៊ីរីដោយលែងអត់ធ្មត់ទៀតហើយ។
ទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ជាដំបូងខ្លួនបានរៀនពីផែនការនៅក្នុងប្រទេសស៊ីរីរបស់ក្រុងមូស្គូនៅពេលដែលខ្លួនបានទទួលដំណើរទស្សនកិច្ចផ្ទាល់ខ្លួនមួយរបស់ឧត្តមសេនីយ៍រុស្ស៊ីម្នាក់ ដែលបានបង្ហាញខ្លួននៅស្ថានទូតអាមេរិកក្នុងទីក្រុងបាដាដ។
ប៉ុន្មានម៉ោងក្រោយមកយោធារុស្ស៊ី ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុងដាម៉ាសបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលដោយបើកការវាយប្រហារពីលើអាកាសដ៏មានឥទ្ធិពលមួយប្រឆាំងនឹងកងកម្លាំងរបស់ក្រុមរដ្ឋឥស្លាមក្នុងប្រទេសស៊ីរី។
ការបង្ហាញរបស់រុស្ស៊ីនេះបានធ្វើឲ្យមានភាពស្ញប់ស្ញែងបន្ទាប់ពីប្រធានាធិបតីលោក វ្ល៉ាឌីមៀរ ពូទីនបានរិះគន់មហាអំណាចលោកខាងលិចនៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិចំពោះភាពរញ៉េរញ៉ៃជាច្រើន ដែលពួកគេបានបង្កើតឡើងនៅក្នុងតំបន់នេះ។
មេដឹកនាំរុស្ស៊ីរូបនេះបានបន្តធ្វើទំនាក់ទំនងដោយផ្ទាល់រវាងកំហុសផ្ដេសផ្ដាសនៃគោលនយោបាយបរទេសរបស់ប្រទេសលោកខាងលិចដោយមិនប្រុងប្រយ័ត្ន ដើម្បីបំពេញភាពខ្វះចន្លោះព្រមទាំងមិនអាចទប់ស្កាត់ការកើនឡើងនៃក្រុមរដ្ឋឥស្លាមបាន។
លោកបានកត់សម្គាល់ថា “ក្រុមរដ្ឋឥស្លាមមានសកម្មប្រយុទ្ធរាប់ម៉ឺននាក់ដោយរួមទាំងអតីតទាហានអ៊ីរ៉ាក់ផងដែរ ដែលបានចាកចេញពីដងផ្លូវបន្ទាប់ពីការឈ្លានពានឆ្នាំ២០០៣។ មនុស្សជាច្រើនទៀតត្រូវបានជ្រើសរើសចេញពីប្រទេសលីប៊ីដែលភាពជារដ្ឋត្រូវបានបំផ្លាញ។ ពួកគេបានទទួលអាវុធ និងការបណ្តុះបណ្តាល”។
ឯកសារមួយបានបញ្ជាក់ថា “ពួកសាលីហ្វី [ក្រុមរដ្ឋឥស្លាម], បងប្អូនមូស្លីម និង AQI [អាល់កៃដានៅក្នុងប្រទេសអ៊ីរ៉ាក់] គឺជាកងកម្លាំងចម្បងដែលជំរុញការបះបោរនៅស៊ីរី។ ប្រទេសលោកខាងលិច បណ្ដាប្រទេសឈូងសមុទ្រពែកនិងប្រទេសទួរគីបានគាំទ្រក្រុមប្រឆាំង ខណៈពេលប្រទេសរុស្ស៊ី ចិននិងអ៊ីរ៉ង់បានគាំទ្រដល់រដ្ឋាភិបាលស៊ីរី”។
ឯកសារបន្ដថា “ប្រសិនបើស្ថានភាពនេះត្រូវបានបំភ្លឺគឺមានលទ្ធភាពនៃការបង្កើតពួកសាលីហ្វី នៅក្នុងប្រទេសស៊ីរីភាគខាងកើតហើយនេះពិតជាអ្វី ដែលប្រទេសមហាអំណាចនានាដូចជា លោកខាងលិច បណ្ដាប្រទេសឈូងសមុទ្រពែក និងទួរគីចង់បាននៅក្នុងគោលបំណង ដើម្បីបំបែករបបស៊ីរី”។
វាគ្មានអ្វីត្រូវឆ្ងល់ទេថា គោលនយោបាយអាមេរិកហាក់ដូចជាបានបង្កើតពួកភេរវករច្រើនជាងការដែលពួកគេបានកម្ចាត់ ជាពិសេសដោយសារតែវាជាផ្នែកនិងក្រុមនៃយុទ្ធសាស្ត្រដែលចាប់តាំងពីការចាប់ផ្តើមមកអាមេរិកបានប្រើប្រាស់ពួកភេវរករទាំងនេះធ្វើជាអាវុធ ដើម្បីកម្ចាត់រដ្ឋាភិបាលដែលពួកគេមិនចង់បាន។
ប្រទេសរុស្ស៊ីបានដឹងថា ការមិនបានធ្វើអ្វីសោះលើក្រុមរដ្ឋឥស្លាមនោះគឺមានហានិភ័យខ្ពស់ជាងការអនុញ្ញាតឲ្យក្រុមនេះបន្តការរីកចម្រើនក្នុងប្រទេសស៊ីរី និងបង្កគ្រោះថ្នាក់ដល់ជិតព្រំដែនរុស្ស៊ី។
ច្បាស់ណាស់ថា ការសម្រេចចិត្តរបស់លោកពូទីន ដើម្បីចូលទៅក្នុងជម្លោះនៅស៊ីរីគឺជាការប្រថុយប្រថានមួយប៉ុន្តែផ្ទុយទៅវិញ វាមិនគួរឲ្យជឿរសោះថា ទីក្រុងមូស្គូហាក់ដូចជាមានបញ្ហាតិចតួចជាងបណ្ដារដ្ឋលោកខាងលិចដទៃទៀត៕ RT
វណ្ណវណ្ណ
២០១៥ជាឆ្នាំដែលរុស្ស៊ីប្រាប់អាមេរិកថា “គ្រប់គ្រាន់ហើយ”
0 Comments