Ad Code

ភ្ញៀវ​ក្នុងស្រុក​ទៅ​កម្សាន្ត​ស្ពាន​យោល​អំពែ​ភ្នំ​ ១​ថ្ងៃ​ជិត​២០០​នាក់​

កំពង់ស្ពឺ​ ៖ រមណីយដ្ឋាន​អំពែ​ភ្នំ​ ដែល​ខេត្តកំពង់ស្ពឺ​ចាត់ទុកថា ​ជា​មណ្ឌល​កម្សាន្ត​មួយ​ធំ​ជាង​គេ​ក្នុង ខេត្ត​​កកើត​ឡើងជា​យូរ​ឆ្នាំ​មក​ហើយ ដោយ​ការ​វិនិយោគ​ក្រុមហ៊ុន​ក្នុងស្រុក។​


នៅពេល​ចូល​ដល់​រមណីយដ្ឋាន​មួយ​នេះ​មាន​ទីតាំង​ជាប់មាត់​ស្ទឹង ​បើ​យក​ម៉ូតូ​ចូល​ត្រូវ​បង់​លុយ​២​០​០​០៛ តែបើ​ផ្ញើ​ម៉ូតូ​យក​ថ្លៃ​១៥០០៛ ហើយ​មិន​សូវ​មាន​រោង​អង្គុយ​ទទួលទាន​ច្រើន​ទេ ​ឃើញ​តែ​រោង​ប្រក់​ស្បូវ​មាន​ស្ថានភាព​ចាស់ៗ​ខ្លះទៅ​ហើយ ​ដែល​ធ្វើ​ឲ្យ​ភ្ញៀវ​ក្នុងស្រុក​មាន​ការ​រិះគន់​ទៅ​នឹង​ម្ចាស់​រម​ណី​យដ្ឋាន​មួយ​នេះ​ថា ​មិន​មាន​ភាព​ទៅមុខ មិន​ឈាន​ជើង​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ ឲ្យ​បាន​ស្អាត​ល្អ​ជាង​មុន​បាន​ច្រើន​នោះ​ឡើយ។ សូម្បីតែ​ស្ថានភាព​ស្ពាន​យោល​មានតែ​ឈ្មោះ ពុំ​មាន​ការ​កែលំអ​ធ្វើ​យ៉ាង​ណា​ឲ្យ​ទំនើប និង​ប្រណិត​ជាង​មុន​ ដោយ​ឃើញ​តែ​បន្ទះក្តារ​ក្រាល​ពុក បាក់​ជាច្រើន​អន្លើ ហើយ​ខ្សែ​កាប​ទ្រាប​បាត​ក្ដារក្រាល​ក៏​មាន​សភាព​ច្រេះ​ពុក​ផុយ​បណ្ដើរ​ៗ​ហើយ​ដែរ ធ្វើ​ឲ្យ​អ្នកទស្សនា​ញញើត នឹង​ឆ្លងកាត់​ស្ពាន​យោល​នេះ ហើយ​ភាគច្រើន​មានតែ​កុមារ​តូចៗ​ចូលចិត្ត​ដើរ​ឆ្លងកាត់​ស្ពាន​យោល​ដែល​គួរណា​ម្ចាស់​រមណីយដ្ឋាន​អំពែ​ភ្នំ​ពិនិត្យ​ឡើង​វិញ​ខ្លាចក្រែង​បាក់ ធ្លាក់​ក្មេងៗ​ជាយថាហេតុ​កើត​ស្មាន​មិន​ដល់​នោះ​ឡើយ។


មុននឹង​ឈាន​ជើង​ចូល​ឆ្លងកាត់​ស្ពាន​យោល​គឺ​ត្រូវ​បង់លុយ​ក្នុង​ម្នាក់​៥០០៛​ជា​មុន​សិន​ទៅដល់​បុរស​ម្នាក់​ ដែល​ម្ចាស់​រមណីយដ្ឋាន​ចាត់​ឲ្យ​មក​ចាំ​ទទួល​លុយ​ពី​ភ្ញៀវ​អ្នកដំណើរ។ បុរស​វ័យ​ចំណាស់ ​ដែល​អង្គុយ​លើ​ក្បាលស្ពាន​យោល ហើយ​មិន​ប្រាប់​ឈ្មោះ​នោះ​ទេ​ដោយ​ការ​បញ្ជាក់​ថា ​រូប​គាត់​ស៊ីឈ្នួល​ចាំ​ទទួល​លុយ​ពី​អ្នកដំណើរ​ស៊ី​ប្រាក់​ថ្ងៃ​ក្នុង​១​ថ្ងៃ​១៥០០០៛ ប៉ុណ្ណោះ ​រីឯ​រឿង​អ្វីៗ​ផ្សេង​គាត់​អត់​ដឹង​អ្វី​ទាំង​អស់។


បុរស​ចំណាស់​នោះ​បន្ត​ថា ក្នុង​មួយថ្ងៃៗ​ភ្ញៀវ​ក្នុងស្រុក​ឆ្លងកាត់​ស្ពាន​យោល​នេះ​ប្រមាណ​ជា​២០០​នាក់​។ រមណីយដ្ឋាន​អំពែ​ភ្នំ​មាន សួនសត្វ​ដែរ តែ​ភ្ញៀវ​ក្នុងស្រុក​និយម​ធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​យោល​ទៅ​ត្រើយម្ខាង​ស្ទឹង​ឆ្ពោះ​ទៅ​កាន់ វត្ត​អំពែ​ភ្នំ​តែម្តង ​ដើម្បី​ទស្សនា​ហ្វូង​សត្វ​ស្វា​រាប់​រយ​នៅ​ទីនោះ​បង្ក​នូវ​សភាព​អ៊ូអរ​សប្បាយ​ភ្នែក​ច្រើន ទាំង​មនុស្ស​ចាស់ និង​ក្មេង៕


10-12-2015f1



ភ្ញៀវ​ក្នុងស្រុក​ទៅ​កម្សាន្ត​ស្ពាន​យោល​អំពែ​ភ្នំ​ ១​ថ្ងៃ​ជិត​២០០​នាក់​

Post a Comment

0 Comments

Close Menu