ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា កែវ រំ​ចង់ ក្លិប​កងពល​លេខ​៨​ភ្នំ​ទ្រព្យ បាន​វាយ​ចាញ់​អ្នក​ប្រដាល់​ថៃ Chhleung Det ដោយ​ពិន្ទុ ក្នុង​ការ​ជួប​ប្រកួត​គ្នា​នា​យប់​ថ្ងៃ​ទី​១៣​ធ្នូ នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ខ្មែរ​-​ថៃ លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។


កែវ រំ​ចង់ គេ​ឡើង​ប្រកួត​នេះ ជំនួស ​បឺត ខាំ ​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ក្លិប​សាល​វ័​ន្ត​កីឡា និង​ជា​ម្ចាស់​ខ្សែក្រវាត់​ខា​រ៉ា​បាវ​វគ្គ​២​ ដែល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​នោះ​។ ហើយ​អ្នក​ប្រដាល់​ថៃ​ជា​គូ​របស់ ​បឺត ខាំ​ Chhorh Chai Petch Pracha នោះ ក៏​ចេញ​វិញ​ដែរ ដោយ​ដាក់ Chhleung Det ឲ្យ​ប្រកួត​ជា​មួយ ​កែវ រំ​ចង់ ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម។

អ្នក​ប្រដាល់​ថៃ Chhleung Det​នេះ ជា​លើក​ទី​២​របស់​គេ​ហើយ​ដែល​ជួប​ប្រកួត​ជាមួយ ​កែវ រំ​ចង់​នេះ ដែល​កាល​ជួប​គ្នា​លើក​មុន គេ​វាយ​ស្មើ​ពិន្ទុ​ជាមួយ​ កែវ រំ​ចង់ តែ​លើក​នេះ​គេ​បាន​ឈ្នះ​ រំ​ចង់ ​ដោយ​ពិន្ទុ បន្ទាប់ពី​ប្រកួត​គ្នា​ប្រាំ​ទឹក​ដោយ​គ្មាន​ការ​ជក់​ចិត្ត​នោះ។​

កែវ រំ​ចង់ និង Chhleung Det ប្រកួត​គ្នា​ដូច​លេង​ៗ ដោយ​ត្រូវ​អាជ្ញាកណ្ដាល​ លោក ​ធី ណា​រិ​ទ្ធ ព្រមាន​ឲ្យ​វាយ​មួយ​លើក​ជា​ពីរ​លើក ប៉ុន្តែ​ពួកគេ​ទាំងពីរ​នៅតែ​ប្រកួត​មិន​អស់ពី​សមត្ថភាព​ដដែល។

ជា​ចៃដន្យ​នៅ​ក្នុង​ទឹក​ទី​៤ Chhleung Det បាន​ទាត់​ចូល​កញ្ចឹងក រំ​ចង់ ​មួយ ជើង​រាង​ស្រាល​ដែរ​ទេ តែ​ត្រូវ​អាជ្ញាកណ្ដាល​រាប់ ​រំ​ចង់ ៨។ ទោះជា​យ៉ាងណា​អ្នក​ប្រដាល់​ទាំងពីរ​វាយ​គ្នា​រហូតដល់​ចប់​ទឹក​ទី​៥ ដោយ​គ្មាន​ការ​រំខាន​ពី​អាជ្ញាកណ្ដាល ​និង​គណៈកម្មការ​បច្ចេកទេស ទោះជា​ពួកគេ​វាយ​គ្នា​របៀប​លេង​បង្ហាញ​ក្បាច់គុន​ក្តី។ អ្នក​ប្រដាល់​ថៃ Chhleung Det ជា​អ្នក​ទទួល​បាន​ជ័យជំនះ​ឈ្នះ​ដោយ​ពិន្ទុ។​

ចំណែក​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Jokkie Petch Pracha​ វិញ ត្រូវ​អ្នក​ប្រដាល់​កម្ពុជា ​ចាន់ ស៊ី​ណាត ក្លិប​និរោធ​មានជ័យ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ បន្ទាប់ពី​ត្រូវ​មួយ​កែង​ឆ្វេង​របស់ ​ស៊ី​ណាត​ វាយ​ចំ​សៀតផ្កា​នោះ។

Jokkie នៅ​ក្នុង​ទឹក​ទី​២ បាន​វាយ​កែង​ឲ្យ​បែក​ឈាម​ក្បាល ​ចាន់ ស៊ី​ណាត ​ដែរ តែ​មិន​ធ្ងន់ធ្ងរ​នោះ​ឡើយ គឺ​ ស៊ី​ណាត ​គេ​នៅតែ​ប្រកួត​រហូតមកដល់​ទឹក​ទី​៣ បាន​ផ្ដួល​អ្នក​ប្រដាល់​ថៃ​នេះ​ឲ្យ​សន្លប់​ដោយសារ​កែង​វិញ។​ សុខ វាសនា អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង បាន​វាយ​ឈ្នះ​ជើង​ថ្មី​ ធន់ ចាន់​តាក់ អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​៥​ទឹក​ពេញ​នោះ។


*ឡុង សុវណ្ណ​ឌឿ​ន ចាញ់​ឡៅ ស៊ី​ណាត ក្នុង​ជម្រុះ​ខ្សែក្រវាត់​KUBOTA ​ជុំ​ទី​២

ប្រដាល់ ៖ ឡុង សុវណ្ណ​ឌឿ​ន អ្នក​ប្រដាល់​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ចាញ់​ ឡៅ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ដោយ​ពិន្ទុ នៅ​ក្នុង​វគ្គ​ជម្រុះ​ខ្សែក្រវាត់​Kubota ទម្ងន់​៦៩​គីឡូក្រាម​ជុំ​ទី​២ នា​រសៀល​ថ្ងៃអាទិត្យ ​ទី​១៣​ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ​ដែរ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ។​

ជា​មួយ​នឹង​ជ័យជំនះ​នេះ នាំឲ្យ ឡៅ ស៊ី​ណាត ទទួល​បាន​៤​ពិន្ទុ​ ក្នុង​ការ​ប្រកួត​ពីរ​លើក ឯ​សុវណ្ណ​ ឌឿ​ន ​គេ​បានតែ​២​ពិន្ទុ​ប៉ុណ្ណោះ ក្នុង​ពីរ​ប្រកួត​ដែរ​នោះ។

ឡៅ ស៊ី​ណាត ឈ្នះ​ ឡុង សុវណ្ណ​ឌឿ​ន ដោយសារ​កណ្ដាប់ដៃ​របស់​គេ​បាន​វាយ​ចូល​មុខ​សុវណ្ណ​ឌឿ​ន​ ច្រើន ធ្វើឲ្យ ​សុវណ្ណ​ឌឿ​ន​ ចាញ់​ពិន្ទុ​របស់ ​ស៊ី​ណាត ក្រោយពេល​បញ្ចប់​ការប្រកួត​ប្រាំ​ទឹក​នោះ។​

នេះ​ជា​ការ​បរាជ័យ​លើក​ទី​៤​របស់ ឡុង សុវណ្ណ​ឌឿ​ន ​ហើយ ដែល​ជួប​ប្រកួត​ជាមួយ ឡៅ ស៊ី​ណាត​ នេះ។ កាលពី​ជួប​គ្នា​ក្នុង​ឆ្នាំ​២០១២​កន្លងមក​នោះ សុវណ្ណ​ឌឿ​ន ​វាយ​ចាញ់​ពិន្ទុ​ ស៊ី​ណាត​ ទាំង​៣​ដង។

ក្រៅពី​គូ​ខ្សែក្រវាត់​នេះ រិ​ទ្ធ មុន្នី អ្នក​ប្រដាល់​ក្លិប​ម្កុដ​រាជ​សីហ៍ បាន​ប្រកួត​ឈ្នះ​ រឿ​ម វ​ណ្ណះ ក្លិប​ក្រសួងការពារជាតិ​ជាតិ​ដោយ​ពិន្ទុ ក្រោយពី​វាយ​គ្នា​ប្រាំ​ទឹក​ពេញ​នោះ ។​ចំណែក

​អ្នក​ប្រដាល់​ក្មេង​ស្រករ​ក្រោយ ចាន់ សាន់ ក្លិប​និរោធ​មានជ័យ បាន​យកឈ្នះ​អ្នក​ប្រដាល់​ជើងចាស់​ គួ​ន សុវណ្ណ ក្លិប​សុភា​នូ​មានជ័យ​ដោយ​ពិន្ទុ។​

ច្រិច កុសល អ្នក​ប្រដាល់​ក្លិប​កងពលតូច​អន្តរាគមន៍​លេខ​៨ ប្រកួត​ចាញ់ ​សេង សុខ​ចាន់ អ្នក​ប្រដាល់​ក្លិប​ខេ​មរ​ខ្លា​ហោះ​ដោយ​ពិន្ទុ ក្នុង​ការប្រកួត​ក្បាច់គុន​ចម្រុះ​។ ​ឯ ចាន់ ទូច ក្លិប​និរោធ​មានជ័យ គេ​បាន​ឈ្នះ ​កន ហេង ក្លិប​សុភា​នូ​មានជ័យ​ក្នុង​ទឹក​ទី​២ ខណៈ​ដែល​ខ្លួន​គេ​សន្លប់ បន្ទាប់ពី ​កន ហេង វាយ​កែង​ពីក្រោយ​ក្បាល​បី​បួន​កែង ខុស​ពី​លក្ខខណ្ឌ​ប្រកួត​ដែល​ហាម​មិន​ឲ្យ​វាយ​ពីក្រោយ​នោះ។


*ឯម សាវឿន​ សងសឹក​ នេន វណ្ណា មិនបាន​សម្រេច​

ប្រដាល់ ៖ ឯម សាវឿន អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ​បាន​ប្រកួត​នេន វណ្ណា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នៅ​ក្នុង​ទឹក​ទី​៤ នា​ល្ងាច​ថ្ងៃអាទិត្យ​ ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៥​នេះ នៅ​លើ​សង្វៀន​បាយ័ន​បឹង​ស្នោ។​


ឯម សាវឿន ចាញ់​ដោយសារ​មិន​អាច​ទប់​ជា​មួយ​នឹង​ជង្គង់​របស់ ​នេន វណ្ណា ដែល​វាយប្រហារ​មក​លើ​គេ សឹងតែ​រាប់​ភ្លេច​ក្នុង​ការប្រកួត​៤​ទឹក​នោះ។

ចំណែក ម៉ន ចៅ​ក្របី អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ចាញ់​ ហួន សុខ​នី​ម អ្នក​ប្រដាល់​មហិទ្ធិឫទ្ធិ​តា​ដំបង​ដែក​ក្នុង​ទឹក​ទី​៣ ខណៈ​ដែល​ ម៉ន វិ​រៈ ក្លិប​ការិយាល័យ​ទី​៥ កង​ទ័ព​ជើង​គោក ឈ្នះ​ ថន វាសនា ក្លិប​នាគរាជ​មានជ័យ​ដោយ​ពិន្ទុ។​

អ្នក​ប្រដាល់​ ម៉ៅ សា​រ៉ែ​ម អ្នក​ប្រដាល់​ក្លិប​នាគរាជ​មានជ័យ​ដែរ ត្រូវ​ ចាន់ សុខ​ហួន អ្នក​ប្រដាល់​ជើងចាស់​ក្លិប​និរោធ​មានជ័យ ផ្ដួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១ ហើយ ​ឯម កា​និ​ត អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ ក៏​ត្រូវ​ ធន់ មករា ក្លិប​មជ្ឈមណ្ឌល​កីឡា ខ​.​ភ​.​ម ​ផ្ដួល​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១​ដែរ។

*បឺត ​សង្ឃឹម​ សងសឹក ​ឡុង​ ជិន បានសម្រេច ឯ​ម៉ន​ ចាន់​ដា​រ៉ា​ ឈ្នះ​ចាន់ រក្សា ​ទឹក​៤

ប្រដាល់ ៖ ម៉ន ចាន់​ដា​រ៉ា អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក បាន​ផ្ដួល ​ចាន់ រក្សា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ក្នុង​ទឹក​ទី​៤ នៅ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​ល្ងាច​ ថ្ងៃ​សៅរ៍ ទី​១២ ខែ​ធ្នូ ឆ្នាំ​២០១៥។


ចាន់ រក្សា ទៅ​មិន​រួច​ជាមួយ​ជង្គង់​របស់ ​ម៉ន ចាន់​ដា​រ៉ា​ នោះ​ទេ។​ ជា​មួយ​នឹង​ជង្គង់ ម៉ន ចាន់​ដា​រ៉ា​ ក៏​នៅ​បញ្ចេញ​ស្នៀត​កែង​វាយប្រហារ ​ចាន់ រក្សា ធ្វើ​ឲ្យ​រក្សា​បោះបង់​ការប្រកួត​តែម្ដង​ ក្នុង​ទឹក​ទី​៤​នោះ។​

បឺត សង្ឃឹម អ្នក​ប្រដាល់​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក បាន​សងសឹក​ ឡុង ជិន អ្នក​ប្រដាល់​ក្លិប​ខ្លារ​ខិន​មាន​រិ​ទ្ធ​បានសម្រេច ដោយ​បាន​វាយ​ឈ្នះ ​ឡុង ជិន ដោយ​ពិន្ទុ​ក្រោយពី​ប្រកួត​ប្រាំ​ទឹក​នោះ។ ចំណែក ឈុន បញ្ញា អ្នក​ប្រដាល់​មកពី​ក្លិប​រ៉ា​ហាប់​ស្វាយប៉ាក​ដែរ​នោះ បាន ​ត្រូវ ឯម ខ្លឹម​សរ អ្នក​ប្រដាល់​ក្លិប​ឫទ្ធី​ពោធិ​សែន​ជ័យ វាយ​ឲ្យ​ចុះចាញ់​ក្នុង​ទឹក​ទី​៣ ហើយ ​ចាន់ រ៉ា​ដេ​ត អ្នក​ប្រដាល់​ជើង​ក្លិប​និរោធ​មានជ័យ ប្រកួត​ឈ្នះ ផាត់ សុ​ដា អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា​ដោយ​ពិន្ទុ៕
Pisey-2015-12-14-full-a90


Pisey-2015-12-14-full-a91


Pisey-2015-12-14-full-a94


Pisey-2015-12-14-full-a95
Pisey-2015-12-14-full-a98


​ ​

​ ​



កែវ រំ​ចង់ ចាញ់ Chhleung Det ស្មើ ខណៈ​ចាន់ ស៊ី​ណាត ឈ្នះ​Jokkie​ ក្នុង​ទឹក​ទី​៣