ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រមាណជាង៣០០នាក់ រស់នៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ដែលចាញ់បោកមេតុងទីន បានលើកគ្នាមកតវ៉ានៅសាលាសង្កាត់ភ្នំពេញដើម្បីស្នើសុំឲ្យអាជ្ញាធរចាត់វិធានការតាមផ្លូវច្បាប់ចំពោះមេតុងទីននោះ។
បើតាមប្រជាពលរដ្ឋមកធ្វើការតវ៉ានេះបានឲ្យដឹងថា ក្នុងម្នាក់ៗពួកគាត់ចាញ់បោកមេតុងទីនក្នុង១ក្បាល៣០ ១ក្បាល៥០ ១ក្បាល១០០ រហូតដល់អ្នកខ្លះចាញ់អស់លុយ១៨០០០ដុល្លារក៏មានដែរ ហើយគិតមកដល់ម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ប្រជាពលរដ្ឋកំពុងធ្វើការតវ៉ានៅសាលាសង្កាត់នោះនៅឡើយ៕
ប្រជាពលរដ្ឋជាង៣០០នាក់ ដែលចាញ់បោកមេតុងទីន លើកគ្នាតវ៉ានៅសាលាសង្កាត់ភ្នំពេញថ្មី

0 Comments