Ad Code

ប៉ូលិស​ស្រុក​កោះធំ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​តូច​

កណ្តាល ៖ កម្លាំង​គ​របាល​ស្រុក​កោះធំ កាលពី​វេលា​ម៉ោង ២១​និង​៣០​នាទី យប់​ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ​២០១៥ បាន​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ចំនួន​២​នាក់ ដកហូត​បាន​ថ្នាំញៀន​បាន​មួយ​កញ្ចប់​តូច នៅ​ចំណុច​ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ​ខេត្ត​កណ្ដាល។


លោក​វរសេនីយ៍ត្រី ឈឿន ប៊ុន​ឈន អធិការ​ប៉ូលិស​ស្រុក​កោះធំ​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ត្រូវ​បាន​ឃាត់ខ្លួន ទី​១ ​ឈ្មោះ ប៊ូ ចាប​អ៊ិត ភេទ ប្រុស អាយុ ២៧ ឆ្នាំ ជន​ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​សំប៉ាន​ក្រោម ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង និង​ទី​២ ​ឈ្មោះ អូន ប៊ុនថន ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជន​ជាតិខ្មែរ មាន​ទីលំនៅ​ជាមួយគ្នា។ ក្នុង​ប្រតិបត្តិការ​បង្ក្រាប សមត្ថកិច្ច​ដកហូត​បា​ន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice)០១​កញ្ចប់​តូច ម៉ូតូ ០១​គ្រឿង​ម៉ាក ហុង​ដា SL ពណ៌ ទឹកប្រាក់ ពាក់​ផ្លាកលេខ កណ្ដាល​.1I 9771 និង​ទូរ​សព្ទ​ដៃ​ម៉ាក​ណូគា​មួយគ្រឿង។


លោក​អធិការ​បាន​ឱ្យដឹង​ទៀត​ថា នៅ​វេលា​ម៉ោង ជាង​៩​យប់ ថ្ងៃ​កើត​ហេតុ​ខាងលើ កម្លាំង​អន្តរាគមន៍ ក្រុម​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ បាន​ចុះ​ល្បាត​តាម​ភូមិសាស្ត្រ មកដល់​ចំណុច ភូមិ​សំប៉ាន ឃុំ​កោះធំ​(​ខ​) ស្រុក​កោះធំ បាន​ប្រទះឃើញ​ជនសង្ស័យ​ទាំង​០២​នាក់ កំពុង​ជិះ​ម៉ូតូ​គ្រឿង​ឌុប​គ្នា ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយមាន​ការសង្ស័យ ពេលនោះ​កម្លាំង​បាន​ឃាត់​ម៉ូតូ​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ហើយ​ឆែកឆេរ​រក​ឃើញ​ថ្នាំញៀន​០១ កញ្ចប់​តូច​នៅ​ជាប់ និង​ខ្លួន​ឈ្មោះ អូន ប៊ុន​ថន ភ្លាម​នោះ​កម្លាំង​បាន​នាំ​ខ្លួន​ជនសង្ស័យ​ទាំង​០២ នាក់​ខាងលើ មកកាន់​អធិការ​នគរបាល​ស្រុក​កោះធំ ដើម្បី​ធ្វើការ​សាកសួរ។


នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​ទាំង ២​នាក់​នេះ បាន​សារភាព​ថា ថ្នាំញៀន​០១ កញ្ចប់​តូច​ខាង​លើ​នេះ ខ្លួន​បាន​ទិញ​ពី​អ្នកលក់​ថ្នាំ​ញៀន​ម្នាក់ ភេទ​ប្រុស​មិន​ស្គាល់​ឈ្មោះ តែ ស្គាល់​មុខ តាមរយៈ​លេខ​ទូរស័ព្ទ មាន​ទីលំនៅ​ចំណុច ខាងត្បូង​ស្ពាន​ព្រែក​យាយ​ហាយ ក្នុង​ភូមិ​ព្រែក​យាយ​ហាយ ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ។


បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​នាក់ រួម​នឹង​វត្ថុតាង ត្រូវ​បាន​សមត្ថកិច្ច​ក​សាង​សំណុំរឿង​ចាត់ការ​តាម​និ​ត​វិធី​ច្បាប់៕


Nita-14-A-15-Full


Nita-14-A-16-Full



ប៉ូលិស​ស្រុក​កោះធំ​ឃាត់ខ្លួន​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​២​នាក់ ដកហូត​បាន​ថ្នាំញៀន​១​កញ្ចប់​តូច​

Post a Comment

0 Comments

Close Menu