តារា​សម្តែង​ស្រី ថ្ពាល់ខួច ញញឹម​ស្រស់​ដែល​មហាជន​ស្គាល់​និង​ដឹងថា ជា​តួ​ស្រី​នៅក្នុង​រឿង​ព្រះ​នាង​ឆ្លង​ភព​នោះ គឺ​នាង Tong Liya បច្ចុប្បន្ន នាង​ត្រូវបាន​គេ​ដឹងថា នឹង​ប្រសូត្រ​បុត្រ​លើកដំបូង​នៅ​ចុងឆ្នាំ២០១៥នេះ។


Tong-Liya-Give-Birth-02


យោងទៅតាម​ប្រភពព័ត៌មាន​នៅ​ថ្ងៃទី១១ខែធ្នូ​នេះ គេ​បាន​ឲ្យ​ដឹងថា កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងទៅនេះ  លោក Chen Sicheng ដែលជា​ស្វាមី​របស់​នាង Tong Liya បាន​ចូលរួម​កម្មវិធី សម្ភោ​ធ​ខ្សែភាពយន្ត​ថ្មី​របស់ខ្លួន ដែលមាន​ចំណងជើង​ថា DETECTIVE CHINATOWN។ ក្នុងពេល​ជាមួយ​នោះដែរ លោក​ក៏​ត្រូវបាន​អ្នកសារព័ត៌មាន​ចោទសួរ​ទាក់ទង​នឹង​សុខទុក្ខ​ប្រពន្ធ​របស់លោក​ផងដែរ។


ស្វាមី​របស់​នាង Tong Liya បាន​រៀបរាប់​ឲ្យ​ដឹងថា៖ បច្ចុប្បន្ន សុខភាព​នាង​គឺ​ល្អ​ដូច​សព្វដង ន។ ចំណែកឯ ថ្ងៃ​ប្រសូត្រ​វិញ គឺអាច​ជា​នៅ​ថ្ងៃទី៣១ខែធ្នូ​នេះ៕


Tong-Liya-Give-Birth-01


Tong-Liya-Give-Birth



Tong Liya នឹងប្រសូតបុត្រនៅចុងឆ្នាំ ២០១៥ នេះ