តើមានការខុសប្លែកគ្នាដែរឬទេរវាងប្រភេទអាហារ ដែលជួយធ្វើឲ្យស្រាកស្រាន្ដ មានផាសុកភាព និងអាហារធ្វើឲ្យស្ងប់អារម្មណ៍មិនឆេវឆាវនៅពេលអ្នកកើតអាការៈតានតឹងនៅក្នុងខ្លួន ដោយដឹងថា ប្រភេទអាហារណាមួយ ដែលខុសប្លែកគ្នានោះ គឺពិតជាមានគុណប្រយោជន៍ខុសគ្នាដែរ។
ជំនួសឲ្យការជ្រើសយកប្រភេទអាហារ ដែលធ្វើឲ្យធ្ងន់ពោះ អាហារដែលធ្វើឲ្យធាត់ ដែលអាចទទួលអារម្មណ៍ថា បង្កឲ្យមានផាកសុខភាពផ្លូវអារម្មណ៍នោះ ចូរអ្នកវិលទៅរកជម្រើសប្រកបដោយសុខភាពជំនួសវិញ។ អាហារទាំងនោះក៏នឹងធ្វើឲ្យអារម្មណ៍របស់អ្នក ដែលងាយនឹងមួហ្មងរសាត់ចេញអស់ទៅ។
ប្រភេទបន្លែស្លឹកបៃតង ៖ សូមបរិភោគបន្លែស្លឹកបៃតងដូចជា ស្លឹកផ្ទី ដែលសម្បូរដោយអាស៊ីដ Folic មានគុណសម្បត្ដិជំនួយដល់ការផលិតចេញនូវអ័រម៉ូនដូប៉ាមីន ដែលជាសារធាតុគីមីធ្វើឲ្យខួរក្បាលទទួលអារម្មណ៍ល្អ ហើយដែលធ្វើឲ្យមានប្រសិទ្ធភាពរម្ងាប់អារម្មណ៍។
មាន់បារាំង ៖ មាន់បារាំង សំបូរទៅដោយសារធាតុ Tryptophan ដែលនឹងជួយធ្វើឲ្យអ្នកគេងលក់ស្រួល ប៉ុន្ដែវាក៏ជាប្រភេទអាហារ ដែលជួយជំរុញភាពសុខសាន្ដ បង្កើតឲ្យមានក្ដីរីករាយ ហើយក៏ជំនួយដល់ការផលិតចេញនូវអ័រម៉ូន Serotonin ផងដែរ។ អ្នកក៏អាចទទួលបានលទ្ធផលដូចគ្នានេះផងដែរ ពីស៊ុត និងសណ្ដែកបាយ។
ត្រីសាម៉ុង ៖ អាស៊ីដខ្លាញ់អូម៉េហ្គា៣ ដែលមាននៅក្នុងត្រីសាម៉ុង ប្រឆាំងជានិច្ចជាមួយបណ្ដាអ័រម៉ូនស្ដ្រេស។ ការសិក្សាស្រាវជ្រាវមួយធ្វើឡើង នៅឯសាកលវិទ្យាល័យ Oregon State University បានរកឃើញថា ក្រុមនិស្សិតសាលាពេទ្យដែលបន្ថែមនូវអាហារបំប៉ន ដែលសម្បូរទៅដោយអាស៊ីដខ្លាញ់បានធ្លាក់ចុះក្ដីបារម្ភតប់ប្រមល់បានដល់ទៅ ២០ ភាគរយ បើធៀបទៅនឹងក្រុមនិស្សិត ដែលមិនបានទទួលទានប្រភេទអាហារដូច្នេះ។
គ្រាប់ស្វាយចន្ទី ៖ គ្រាប់ស្វាយចន្ទីនេះនឹងផ្ដល់យ៉ាងបរិបូណ៍បែបនូវជាតិរ៉ែ និងជាតិស័ង្កសី។ ការធ្លាក់ចុះនូវកម្រិតជាតិរ៉ែខនិជនេះគឺជាការបង្កើនឡើងនូវអារម្មណ៍ធុញថប់ បារម្ភ ព្រមទាំងធ្លាក់ទឹកចិត្ដថែមផងទៀត។ ចូរបន្ថែមប្រភេទខ្យងអយស្ទ័រ ទៅក្នុងបញ្ជីមុខម្ហូបអាហាររបស់អ្នក ដែលប្រភេទអាហារនេះក៏សំបូរទៅដោយជាតិស័ង្កសីផងដែរ៕
អាហារទាំង ៤យ៉ាង ជួយកាត់បន្ថយអាការៈស្ដ្រេស

0 Comments