Ad Code

រថយន្តក្រុង​ហូជីមិញ​រាជធានី​ភ្នំពេញ​បុក​មនុស្ស​ស្លាប់​ទៀត​ហើយ(Update)​

ព្រៃវែង ៖ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​រថយន្ត​ក្រុង​របស់​ក្រុមហ៊ុន​ហូជីមិញ​រាជធានី​ភ្នំពេញ​ បាន​បើក​បុក​លោកតា​ម្នាក់​ដែល​ជិះ​កង់​ស្លាប់​គួរ​ឲ្យ​អាណោចអាធ័ម​បំផុត។


ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាង​លើ​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ​ឆ្នាំ២០១៥ លើ​កំណាត់​ផ្លូវជាតិ​លេខ១ ​ស្ថិត​ក្នុង​ភូមិ​ចំបក់ ​ឃុំ​ប្រាសាទ ​ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង វេលា​ម៉ោង​៩​និង​៤០​នាទី​ព្រឹក​។


ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា មុន​ពេល​កើត​ហេតុ​ គេ​ឃើញ​លោកតា​ម្នាក់​បាន​ជិះ​កង់​ពី​ទិស​ខាង​លិច​ទៅ​កើត​ លុះ​ពេលមកដល់​ចំណុច​កើត​ហេតុ​នោះ ​ស្រាប​តែ​មាន​រថយន្តក្រុង​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​ទីក្រុង​ហូជីមិញ​រាជធានី​ភ្នំពេញ​ពាក់​ស្លាក​លេខ​51B.142.26​ ទិសដៅ​ស្របគ្នា ​បាន​បុក​លោកតា​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​បោក​ក្បាល​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើត​ហេតុ។


ពាក់ព័ន្ធ​ករណី​គ្រោះថ្នាក់​ខាង​លើ​នេះ សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ត្របែក​បាន​ឲ្យ​អ្នក​យក​ព័ត៌មាន​យើង​ដឹង​ថា ​អ្នក​បើក​​រថយន្តក្រុង​ខាង​លើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ ដោយ​សារ​តែ​រថយន្ត​នោះ​ដឹក​ភ្ញៀវ​ទេសចរ​ច្រើន ​ហើយ​ទំនង​អ្នក​បើកបរ​បន្លំ​ខ្លួន​ជាមួយ​ភ្ញៀវ​យ​ចុះ​គេច​ខ្លួន​បាត់​តែម្ដង។ ក្នុង​នោះ​ដែរ ជនរងគ្រោះ​ខាង​លើ​មានឈ្មោះ​ ម៉ៅ បាត់​ ភេទ​ប្រុស​ អាយុ​៦៨​ឆ្នាំ ​រស់នៅ​ភូមិ​ត្រពាំង​រន​ ឃុំ​កន្សោម​អក ​ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង ចំណែក​សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។​

បច្ចុប្បន្ន កង់ ​និង​រថយន្ត ​ត្រូវបាន​សមត្ថកិច្ច​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្របែក​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់៕
Pisey-2015-12-09-full-B50
Pisey-2015-12-09-full-C90



រថយន្តក្រុង​ហូជីមិញ​រាជធានី​ភ្នំពេញ​បុក​មនុស្ស​ស្លាប់​ទៀត​ហើយ(Update)​

Post a Comment

0 Comments

Close Menu