កំពង់ចាម ៖ សពបុរសម្នាក់ ត្រូវគេប្រទះឃើញស្លាប់ដោយចងកនៅនឹងដើមប្រេងខ្យល់ចំណុចទំនប់៥កុម្ភៈ ស្ថិតក្នុងភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម បង្កឲ្យមានភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៥។
លោក អិត តារា អធិការនគរបាលស្រុកចំការលើបានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ សួន កុសល ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
តាមការពិនិត្យសពបានឲ្យដឹងថា ជនរងគ្រោះពិតជាធ្វើអត្តឃាតដោយយកខ្សែនីឡុងប្រវែង២ម៉ែត្រ ចង.ក ពិតប្រាកដមែន។
តាមសម្ដីរបស់ក្រុមគ្រួសារសពបានបញ្ជាក់ថា ឈ្មោះ សួន កុសល ធ្លាប់មានជំងឺសរសៃប្រសាទ និងបានផឹកស្រាស្រវឹង ហើយចាកចេញពីផ្ទះនៅពេលជិតភ្លឺ ដោយក្រុមគ្រួសារពុំបានដឹង។
លុះរហូតមកដល់ម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៩ធ្នូ មានប្រជាពលរដ្ឋដើរឆ្លងកាត់តាមទំនប់៥កុម្ភៈ ក៏ប្រទះឃើញសពឈ្មោះ សួន កុសល ចង.ក ស្លាប់បាត់ទៅហើយ។ សពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
យកខ្សែនីឡុងចង.ក សម្លាប់ខ្លួនឯងយ៉ាងអាណោចអាធ័មនៅស្រុកចំការលើ
0 Comments