Ad Code

ការប្រកាស​ហាមឃាត់​ជន​មូស្លីម​របស់​លោក Trump បាន​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាមេរិក​

មន្ទីរ​បញ្ច​កោណ​បាន​ព្រមាន​ថា វោហារ​សាស្ត្រ​ប្រឆាំង​នឹង​ជន​មូស្លីម​របស់​លោក Donald Trump បាន​ប៉ះពាល់​ដល់​សន្តិសុខ​ជាតិ​របស់​អាមេរិក​ ដែល​ជំរុញ​ដោយ​ក្រុម​រដ្ឋ​ឥស្លាម (IS) ។​



បេក្ខភាព​តំណែង​ប្រធានាធិបតី​នាំ​មុខ​គេ​របស់​គណបក្ស​សាធារណរដ្ឋ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ជន​មូ​ស្លីម​គួរតែ​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក ​បន្ទាប់​ពី​ការវាយប្រហារ​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​។​



ប៉ុន្តែ​លេខាធិការ​ផ្នែក​ព័ត៌មាន​របស់​មន្ទីរ​បញ្ចកោណ​លោក Peter Cook បាន​លើក​ឡើង​ថា ការ​និយា​យ​បែបនេះ​គឺ​បាន​បង្កើន​រឿង​សម្រាប់​ក្រុម IS។​



មានការ​តវ៉ា​ជាស​កល ចាប់តាំងពី​លោក Trump បាន​ធ្វើការ​កត់សម្គាល់​បែបនេះ​។​



រដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក John Kerry បាន​ធ្វើ​ការ​ថ្កោលទោស​នៅ​រសៀល​ថ្ងៃ​អង្គារ​នៅ​ពេល​ដែល​គាត់​បាន​និយាយ​ថា ពួកគេ​មិនបាន​ចូលរួម​នៅក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម IS។​



លោក Trump បាន​ប្រកាស​ពី​ផែនការ​របស់​ខ្លួន​នេះ​ ក្រោយពី​ការវាយប្រហារ​មួយ​​បាន​កើត​ឡើង​ក្នុង​រដ្ឋ​កាលីហ្វ័រ​នីញ៉ា ​ដែល​បង្ក​ឲ្យ​សហរដ្ឋអាមេរិក​មាន​ភាព​ភ័យខ្លាច​អំពើ​ការ​កើន​ឡើង​នៃ​ក្រុម​ភេរវកម្ម​ក្នុង​ប្រទេស​។​



ឆ្លើយតប​ទៅ​នឹង​ការ​ថ្លែង​របស់​លោក Trump មន្ទីរ​បញ្ច​កោណ​បាន​ឲ្យ​ដឹង​ថា ការ​បិទ​ព្រំដែន ចំពោះ​ជន​មូស្លីម​នឹង​ប៉ះពាល់​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រប​ស់​អាមេរិក​ ដើម្បី​ប្រឆាំង​នឹង​ក្រុម​មនោគមវិជ្ជា​ជ្រុល​និយម​។​



ការ​ខឹង​សម្បារ​បាន​កើត​មាន​ឡើង​ភ្លាមៗ​ នៅ​ពេល​ដែល​លោក Trump បាន​និយាយ​ក្នុង​សេចក្ដីថ្លែង​ការណ៍​មួយ​កាលពី​ថ្ងៃ​ចន្ទ​ថា ជន​មូស្លីម​ត្រូវតែ​ហាមឃាត់​មិន​ឲ្យ​ចូលក្នុង​សហរដ្ឋអាមេរិក រហូត​ទាល់​តែ​តំណាង​របស់​ប្រទេស​នេះ​អាច​ស្វែងយល់​ពី​អ្វី​ដែល​កំពុង​កើតឡើង​នា​ពេល​ក្រោយមក មហាសេដ្ឋី​អចលនទ្រព្យ​រូប​នេះ​ និង​តារា​ទូរទស្សន៍​បាន​និយាយ​ថា វា​នឹង​មិន​ត្រូវ​បាន​អនុវត្ត​ចំពោះ​ប្រជាជន​ដែ​ល​កំពុង​រស់​នៅក្នុង​សហរដ្ឋអាមេរិក​នោះ​ទេ​។​



គាត់​បាន​ការពារ​គំនិត​នេះ​កាលពី​ថ្ងៃ​អង្គារ​ដោយ​បាន​ប្រៀបធៀប​រឿង​នេះ​ទៅ​នឹង​គោលនយោបាយ​ដែល​បាន​អនុវត្ត​ដោយ​លោក​ប្រធានាធិបតី Franklin Roosevelt ក្នុងអំឡុងពេល​សង្គ្រាម​លោក​លើក​ទី​ពីរ​ប្រឆាំង​នឹង​ប្រជាជន​ជប៉ុន អាល្លឺម៉ង់ ​និង ​អ៊ីតាលី​ នៅ​សហរដ្ឋអាមេរិក​។​



ប៉ុន្តែ​ក្រុម​មេដឹកនាំ​មូស្លីម អង្គការសហប្រជាជាតិ​និង​មេដឹកនាំ​បរទេស​បាន​រិះគន់​ការ​អំពាវនាវ​នេះ​ថា​ជា​ការ​គ្រោះថ្នាក់ ​និង​ការ​បែក​បាក់ ខណៈ​ពេល​ដែល​សេត​វិមាន​បាន​និយាយ​ថា លោក Trump គួរតែ​ត្រូវ​បាន​ដកសិទ្ធិ​ចេញពី​ការប្រកួតប្រជែង​តំណែង​ប្រធានាធិបតី​។​



នៅក្នុង​ការ​ព្យាយាម ​ដើម្បី​ពន្យល់​អំពី​មតិយោបល់​របស់​លោក លោក Trump បាន​ថ្លែង​ថា​ នៅក្នុង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ឡុង​ដ៍​គឺ​មាន​ពួក​ភេរវជន​ដូច្នេះ​ប៉ូលិស​មានការ​ភ័យខ្លាច​ចំពោះ​ជីវិត​របស់​ពួកគេ​។​



ជាមួយគ្នា​នោះ ចៅហ្វាយក្រុង​ឡុង​ដ៍​លោក Boris Johnson បាន​និយា​យថា “​វា​ជា​រឿ​គួរ​ឲ្យ​អស់​សំ​ណើ​ច​ណាស់​” ។​លោក​បាន​បន្ថែមទៀតថា​: ហេតុផល​តែមួយគត់​ដែល​លោក​មិន​ទៅ​កន្លែង​ខ្លះ​នៃ​ទីក្រុង​ញូវយ៉ក​គឺជា​ហានិភ័យ​ពិតប្រាកដ​នៃ​ការ​ជួប​ជាមួយ​លោក Donald Trump ”​។​



គួរ​បញ្ជាក់​ថា វា​មិន​មែន​ជា​លើកទីមួយ​ទេ​ដែល​លោក Trump ត្រូវ​បាន​គេ​រិះគន់​សម្រាប់​ការ​និយាយ​ប្រឆាំង​ជន​មូស្លីម​។​



បន្ទាប់ពី​មានការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ប៉ារីស លោក​បាន​និយាយ​ថា អាមេរិក​គួរតែ​បដិសេធ​ជនភៀសខ្លួន​ស៊ី​រី​ទាំងអស់​៕


BBC News




ការប្រកាស​ហាមឃាត់​ជន​មូស្លីម​របស់​លោក Trump បាន​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​អាមេរិក​

Post a Comment

0 Comments

Close Menu