Ad Code

មន្ទីរពេទ្យ​កាល់​ម៉ែត​បើក​ទិវា​វិទ្យាសាស្ត្រ​ថែទាំ របស់​គិលានុបដ្ឋាក យិ​កា ឆ្មប​លើក​ទី​៥

ភ្នំពេញ ៖ មន្ទីរពេទ្យ​កាល់ម៉ែត ​បាន​បើក​ទិវា​វិទ្យាសាស្ត្រ​ថែទាំ របស់​គិលានុបដ្ឋាកយិកា ឆ្មប​លើក​ទី​៥​កាល​ពីព្រឹក​ថ្ងៃទី៩​ ខែធ្នូ​ ឆ្នាំ​២០១៥​ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​រួម​ជាមួយ​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត​ជាច្រើន​នាក់​ទៀត។


លោក​សាស្ត្រាចារ្យ​ឈាង រ៉ា អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត​បាន​មានប្រសាសន៍​ថា ​ទិវា​ដ៏​មាន​សារៈ​សំខាន់​និង​ចាំបាច់​ក្នុង​ការ​លើក​កម្ពស់​គុណភាព​ នៃ​សេវា​ថែទាំ​ព្យាបាល​ជំងឺ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង លើ​ការថែទាំ​អភិវឌ្ឍន៍​ការងារ​ថែទាំ ​ស្របតាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។


លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរពេទ្យ​កាល់​ម៉ែត​ បាន​មានប្រសាសន៍​ទៀត​ថា ​​តួនាទី​របស់​គិលានុបដ្ឋាក យិ​កា ឆ្មប មាន​សារៈសំខាន់​ណាស់​ដើម្បី​ធ្វើការ​ថែទាំ​ព្យាបាល​ឲ្យ​មាន​ប្រសិទ្ធភាព ពីព្រោះ​គិលានុបដ្ឋាក យិកា​ឆ្មប ជា​សហការី​ដ៏​ជិតស្និទ្ធ​បំផុត​របស់​គ្រូពេទ្យ​ ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​ផ្តល់​នូវ​ព័ត៌មាន ពី​ស្ថានភាព​អ្នកជំងឺ​ និង​ផ្ដល់​ការថែទាំ​សមស្រប​ដល់​អ្នកជំងឺ​នៅ​គ្រប់​កាលៈទេសៈ ពីព្រោះ​កន្លងមក​មន្ទីរពេទ្យ​ បាន​រៀបចំ​ទិវា​គិលានុបដ្ឋាក​យិកា ឆ្មប ចំនួន​៤​លើក​មក​ហើយ​ដើម្បី​លើក​កម្ពស់​ការងារ​អភិវឌ្ឍន៍​សមត្ថភាព​ជំនាញ​ជំនាញ​បន្ថែម​ខាង​ការងារ​ថែទាំ​ជំងឺ​(Nursing)​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង។


កិច្ចការ​នេះ​ត្រូវ​បាន​មន្ទីរ​ពេទ្យ​ទាំងអស់​ ព្រមទាំង​មជ្ឈដ្ឋាន​ជាតិ ​និង​អន្តរជាតិ​មើល​ឃើញ​កាន់​តែ​ច្បាស់​ដូចគ្នា​ថា អ្នក​ថែ​ជំងឺ​គិលានុបដ្ឋាក យិ​កា និង​ឆ្មប​មាន​តួនាទី​និង​ភារកិច្ច​យ៉ាង​សំខាន់​ក្នុង​ថែទាំ​ព្យាបាល​អ្នកជំងឺ​ដើម្បី​ធានា​ឲ្យ​បាន​នូវ​ប​ហរ​សិទ្ធិ​ភាព​និង​គុណភាព​សេវា​ថែទាំ​ព្យាបាល​អ្នកជំងឺ​បន្ថែម​ពីលើ​អ្វីដែល​គ្រូពេទ្យ​ជំនាញ​បាន​វិភាគ​រួច​។​ពីព្រោះ​មន្ទីរពេទ្យ​កាល់​ម៉ែត ក៏ដូចជា​មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​ទូទាំង​ប្រ​ទេ អង្គការ​ជាតិ អន្តរជាតិ ក៏ដូចជា​ក្រសួងសុខាភិបាល បាន​ជួយ​រៀបចំ​ជា​វគ្គ​បណ្ដុះបណ្ដាល​ខ្លីៗ​ជាច្រើន​ទៀត​ដូចជា​Nursinh Process Infection Controle ការងារ​ថែទាំ​បំបាត់​ការឈឺចាប់​និង​ការថែទាំ​ផ្សេងៗ​ ដែល​មាន​ដៃគូ​សហការ​ពី​អ្នក​ជំនាញ​នានា​ដូចជា​មកពី​ប្រទេស​សាំង​ហ្គា​ពួរ បារាំង ហ្វីលីពីន សហរដ្ឋអាមេរិក ជាពិសេស​ទៀត​ក៏​មាន​ការ​បណ្ដុះបណ្ដាល​អ្នក​ថែទាំ​សំអាត​អនាម័យ​ផង​ដែរ​។

លោក​សាស្ត្រាចារ្យ​អគ្គនាយក​មន្ទីរ​ពេទ្យ​កាល់ម៉ែត​ បាន​បញ្ជាក់​ថា ​អ្វី​លោក​ចង់​ផ្ដាំផ្ញើ​ដ៏​សំខាន់​និង​មិន​អាច​ខ្វះ​បាន​នោះ​គឺ​គិលានុបដ្ឋាក យិ​កា​ និង​ឆ្មប​ត្រូវ​ចេះ​យកចិត្តទុកដាក់​ស្និទ្ធស្នាល​ជាមួយ​អ្នកជំងឺ​ដោយ​ពោល​នូវ​ភាសា​ទន់ភ្លន់ រួសរាន់​រាក់ទាក់​ជានិច្ច។ និង​ត្រូវ​យ​ចិត្ត​ទុកដាក់​អនុវត្ត​ឲ្យ​បាន​ល្អ​ជាប្រចាំ នូវ​កាយវិការ​ និង​សំដីសំដៅ​គួបផ្សំ​ជាមួយ​ការពិនិត្យ​ព្យាបាល​ជាច្រើន​ផ្សេងទៀត​របស់​កិច្ចការ​វិទ្យាសាស្ត្រ​ថែទាំ​អ្នកជំងឺ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ជានិច្ច៕
Nita-9-A-19-Full


Nita-9-A-20-Full


Nita-9-A-21-Full



មន្ទីរពេទ្យ​កាល់​ម៉ែត​បើក​ទិវា​វិទ្យាសាស្ត្រ​ថែទាំ របស់​គិលានុបដ្ឋាក យិ​កា ឆ្មប​លើក​ទី​៥

Post a Comment

0 Comments

Close Menu