Ad Code

ឈ្មួញ​ហ៊ុម​សម្រាស់​ចាប់​ត្រី​នៅក្នុង​តំបន់​អភិរក្ស​បឹង​ផ្សោត​អតីត​ឡូ​តិ៍​លេខ​១០

កំពង់​ឆ្នាំង ៖ ឈ្មួញ​យក​សាច់​អួន​ហ៊ុម​សម្រាស់​ចាប់​ត្រី ចំណុច​សណ្តាន់ ស្តី​បន្លិច ប៉ប្រក ពាម​បា​លូ​ង និង​ភូមិ​គ្រួស ទល់មុខ​កោះ​បូរ​ជាពិសេស​តំបន់​សំរោង​សែន និង​តំបន់​អភិរក្ស​បឹង​ផ្សោត អតីត​ឡូ​តិ៍​លេខ​១០ ខេត្តកំពង់ឆ្នាំង ដោយឡែក​បទល្មើស ឆក់​ក្តៅ​និង​ឆក់​ត្រជាក់​បាន​នឹង​កំពុង​បញ្ចេញ​សកម្មភាព​យ៉ាង​គគ្រឹក​គ្រេង​ផង​ដែរ​តែ​គ្មាន​សមត្ថកិច្ច និង​ជំនាញ​ពាក់ព័ន្ធ​ណាមួយ​ចុះ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ ខណៈ​ប្រភព​បាន​ទម្លាយ​ថា មាន​អ្នក​រត់ការ​យក​លុយ​បិទ​ភ្នែក​សមត្ថកិច្ច។


ប្រជា​នេសាទ​នៅ​តំបន់​ខាងលើ បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​រាល់ពេល​ល្ងាចៗ​គាត់​បានឃើញ​ក្រុម​ជនល្មើស​ស្ពាយ​ឧបករណ៍​ឆក់​ត្រី បញ្ចេញ​សកម្មភាព​ប្រសេចប្រសាច​មិន​មាន​សមត្ថកិច្ច​ណា​បង្ក្រាប។ ដោយ​លែ​ក​បទល្មើស​ហ៊ុំ​សម្រាស់​ចាប់​ត្រី ក៏​ចាប់ផ្តើម​សម្រុក​ដោយ​បំ​ប្លោក​ពីលើ​មែកឈើ​ពីក្រោម សកម្មភាព​ទាំងនេះ​ត្រូវ​បាន​ក្រុម​អ្នក​ហ៊ុម​សម្រាស់​អះអាង​ថា បាន​បង់លុយ​ឲ្យ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​រួចហើយ រាប់បញ្ចូល​ទាំង​ប៉ុស្តិ៍​មូលដ្ឋាន​ផង​ដែរ ក្រុម​អ្នក​ហ៊ុម​សម្រាស់​បាន​បញ្ជាក់​ថា ក្នុង​មួយ​គុម្ព ឬ​ហ៊ុម​ម្តង​បង់​ឲ្យ​សង្កាត់​១​គុម្ពៗ​១៥​ម៉ឺន​រៀល ផ្នែក​១៥​ម៉ឺន​រៀល ចំណែក​ខណ្ឌ​៤០​ម៉ឺនរៀល ដែល​ថវិកា​ទាំងនេះ​ត្រូវ​បាន​អ្នក​រត់​ការ​យក​ទៅ​ដង្វាយ​ដល់​កន្លែង​តែម្តង។


ពាក់ព័ន្ធ​ការចោទប្រកាន់​ខាងលើ អ្នក​យក​ព័ត៌មាន​យើង​មិនអាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​ពី​លោក សោម ភា​រុណ​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ឆ្នាំង​បាន​នៅឡើយ​ទេ​នៅ​ព្រឹក​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦។


ប្រជាពលរដ្ឋ​សំណូមពរ​ដល់លោក ​ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង មេត្តា ចាត់​វិធានការណ៍​បង្ក្រាប​ទាន់​ពេល​វេលា៕



ឈ្មួញ​ហ៊ុម​សម្រាស់​ចាប់​ត្រី​នៅក្នុង​តំបន់​អភិរក្ស​បឹង​ផ្សោត​អតីត​ឡូ​តិ៍​លេខ​១០

Post a Comment

0 Comments

Close Menu