Ad Code

បើក​លឿន​ចាក់​គួរ​បត់​ផ្លូវកែង មិន​ផុត​បុក​បង្គោល​ភ្លើង ខ្ទេច​ទុក​រថយន្ត​ចោល​គេច​ខ្លួន​បាត់​

​ភ្នំពេញ ​៖​ រថយន្ត Camry បាឡែន​មួយ​គ្រឿង​បើក​លឿន​ដូច​ហោះ សង្ស័យ​អ្នកបើកបរ​ស្រវឹង​បាន​ជ្រុ​ល​ទៅ​បុក​បង្គោល​ភ្លើង បេតុង ទាំង​កំរោល​បណ្ដាល​ឲ្យ​បាក់​អស់​មួយ​ដើម​ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​អ្នក​ណា​ម្នាក់​រងគ្រោះ​ថ្នាក់​នោះ​ទេ​។ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើត​ឡើង​នៅ​ម៉ោង​៤និង៥០​ទៀបភ្លឺ​ថ្ងៃទី​១៣ ខែមករា ឆ្នាំ​២០១៦ ត្រង់​ផ្លូវ​ប៉ាស្ទ័រ​កែង​នឹង​ផ្លូវ​ព្រះសីហនុ ​ស្ថិត​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន​។​



សាក្សី បាន​និយាយ​ឲ្យ​ដឹង​ថា ​នៅមុន​ពេល​កើត គេ​បានឃើញ​រថយន្ត Camry បាឡែន​បង្ក​ ពាក់​ស្លាក​លេខ 2 Q 08398 បើក​ដោយ​បុរស​ម្នាក់​ក្នុង​ល្បឿន​យ៉ាង​លឿន តាម​វិថី​ព្រះសីហនុ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច លុះ​បើក​មកដល់​ចំណុច​កើត​ហេតុ ត្រង់​ផ្លូវកែង​អ្នក​បើក​រថយន្ត បាន​បួង​ចង្កូត​បត់​ទៅ​ផ្លូវ​ប៉ាស្ទ័រ​មិន​ផុត​ ដោយសារ​រថយន្ត​មាន​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ទាំង​កំរោល​ប​ណ្ដាល​ឲ្យ​បាក់​បង្គោល​ភ្លើង​បេតុង និង​រថយន្ត​រង​ការ​ខ្ទេច​មុខតែ​ម្តង​ ចំណែក​អ្នកបើកបរ​ពុំ​មាន​រង​របួស​នោះ​ទេ បាន​បើកទ្វារ​ចុះ​គេច​ចេញពី​កន្លែង​កើត​ហេតុ​បាត់ស្រមោល​។​



ក្រោយពី​កើតហេតុ​សមត្ថកិច្ច​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងធ្វើការ​វាស់វែង ​និង​ស្ទូច​យក​ទៅ​រក្សា​ទុក នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្រាវ​ជ្រា​វ​រក​អ្នកបើកបរ​បង្ក​មក​ដោះស្រាយ​គ្នា​ នៅពេល​ក្រោយ​៕


13-1-2016l1



បើក​លឿន​ចាក់​គួរ​បត់​ផ្លូវកែង មិន​ផុត​បុក​បង្គោល​ភ្លើង ខ្ទេច​ទុក​រថយន្ត​ចោល​គេច​ខ្លួន​បាត់​

Post a Comment

0 Comments

Close Menu