Ad Code

លោក សួន សេរី​រដ្ឋា ចូល​បំភ្លឺ​លើ​បណ្ដឹង​របស់​ខ្លួន​ដែល​បាន​ប្តឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

ភ្នំពេញ ​៖ តាម​ការ​កោះហៅ​របស់​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ នៅ​វេលា​ម៉ោង​៩​ព្រឹក ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ លោក សួន សេរី​រដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​បាន​ចូល​បំភ្លឺ​លើ​បណ្ដឹង​របស់​ខ្លួន​ដែល​បាន​ប្ដឹង​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង ពី​បទ​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​គណបក្ស។​


លោក សួន សេរី​រដ្ឋា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា បណ្ដឹង​នេះ​ជា​បណ្ដឹង​បរិហារកេរ្តិ៍ និង​ញុះញង់​ឲ្យ​មានការ​រើសអើង​គណបក្ស តាម​សម្តី​របស់​ឯកឧត្ដ​ម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដែល​បាន​ថ្លែង ហើយ​លោក​បាន​ដាក់​ចូល​តុលាការ​កាលពី​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៥​កន្លងទៅ ហើយ​លោក​ឡើង​មក​ពេលនេះ តាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា គឺ​លោក​បាន​យក​សំឡេង​មក​ជូន​ព្រះរាជអាជ្ញា​បន្ថែម​ទៀត។ ជាមួយគ្នា​នោះ លោក​សម្ដែង​ក្តី​សង្ឃឹមថា នឹង​ទទួល​បាន​យុត្តិធម៌៕



លោក សួន សេរី​រដ្ឋា ចូល​បំភ្លឺ​លើ​បណ្ដឹង​របស់​ខ្លួន​ដែល​បាន​ប្តឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង

Post a Comment

0 Comments

Close Menu