Ad Code

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី បានប្រកាស​អំពី​ការដេញថ្លៃ​កាន់កាប់​បន្ដ​ក្រុមហ៊ុន​អាកាសចរណ៍ Tiger Airways

ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី (SIA) កាលពី​ថ្ងៃ​ចន្ទ បានប្រកាស​អំពី​ការដេញថ្លៃ​កាន់កាប់​បន្ដ​ក្រុមហ៊ុន​អាកាសចរណ៍ Tiger Airways ដោយ​មិនមាន​លក្ខខណ្ឌ បន្ទាប់ពី​ម្ចាស់​ភាគហ៊ុន​បាន​យល់ព្រម​ទទួលយក​ការផ្ដល់ ៧៩.២២ ភាគរយ​នៃ​ភាគហ៊ុន​នោះមក គឺ​មិន​ដល់​ចំនួន​ភាគហ៊ុន​ផ្ដល់​ឲ្យ​ភាគច្រើន​៩០ ភាគរយ ដែលជា​លក្ខខណ្ឌ​នៃ​ការផ្ដល់​ឲ្យ​ពី​ពេល​ដើម​របស់ខ្លួន​នោះទេ។


ទង្វើ​នេះ​មានន័យថា ម្ចាស់​ភាគហ៊ុន ដែល​យល់​ព្រម​ទទួលយក​ការផ្ដល់​នេះ នឹង​ត្រូវបាន​បង់ប្រាក់ បើទោះបីជា SIA មិនបាន​កាន់កាប់​ភាគហ៊ុន ៩០ ភាគរយ​របស់ Tiger air ក៏ដោយ​។ វា​ក៏​មានន័យ​ផងដែរ​ថា SIA មិនអាច​ដំឡើង​តម្លៃ​ផ្ដល់​ឲ្យ​របស់ខ្លួន​ដល់​ចំនួន ០.៤៥ ដុល្លារ​សិង្ហ​បុរី​នោះ​បានដែរ​។ SIA បាន​ដំឡើង​ការផ្ដល់​តម្លៃ​របស់ខ្លួន​ពី ០.៤១ ដុល្លារ​សិង្ហ​បុរី នៅ​ថ្ងៃ ទី៤ ខែមករា​។



​នៅក្នុង​តារាង​ប្ដូរប្រាក់​របស់​សិង្ហ​បុរី កាលពី​ថ្ងៃ​ចន្ទ SIA ក៏បាន​និយាយ​ផងដែរ​ថា ខ្លួន​បាន​ពន្យារពេល​កាលបរិច្ឆេទ​បិទ​សម្រាប់​ការផ្ដល់​នេះ ទៅដល់​ថ្ងៃទី ៥ ខែកុម្ភៈ ពីថ្ងៃ​ទី ២២ ខែមករា នៅវេលា​ម៉ោង ៥ និង ៣០ នាទី​ល្ងាច​។ ម្ចាស់​ភាគហ៊ុន ដែល​យល់ព្រម​ទទួលយក​ការផ្ដល់​នេះ​នឹងត្រូវ​បាន​បង់ ០.៤៥​ដុល្លារ​សិង្ហ​បុរី ក្នុង​មួយ​ហ៊ុន​របស់​ក្រុមហ៊ុន Tiger Airways និង​មាន​ជម្រើស​ដើម្បី​ជាវ​ភាគហ៊ុន​របស់ SIA ចំនួន ១១.១០៤៣ ដុល្លារ​សិង្ហ​បុរី​ក្នុង​មួយ​ហ៊ុន នៅក្នុង​រយៈពេល ១០ ថ្ងៃ។



SIA និង​ភាគី​ដែល​ធ្វើ​សកម្មភាព​ជាមួយគ្នា​បាន​យល់ព្រម​ទទួលយក​ភាគហ៊ុន Tiger Airways ចំនួន​៧៩.២២ ភាគរយ នៅ​ថ្ងៃទី ៨ ខែមករា​។ តារាង​នៅក្នុង​ថ្ងៃ​ចន្ទ បានបង្ហាញ​ដូច្នេះ​។ ក្រុមហ៊ុន SIA បច្ចុប្បន្ន​បាន​ត្រួតត្រា​ ៥៧.០៥ ភាគរយ​នៃ​ថវិកា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន។



ប្រធាន​ប្រតិ​ប​ត្ដិ​របស់ SIA លោក Goh Choon Phong បាន​និយាយថា យើង​មានបំណង​ដើម្បី​អរគុណ​ម្ចាស់​ភាគហ៊ុន​របស់ Tiger Airways ដែល​បាន​យល់ព្រម​ទទួលយក​រួចហើយ​នូវ​ការផ្ដល់​នេះ។ ជាមួយ​ការផ្ដល់ ដែល​ត្រូវបាន​ប្រកាសថា ឥត​លក្ខខណ្ឌ​នោះ យើង​បាន​ផ្ដល់នូវ​ភាព​ពិត​ប្រាកដប្រជា​ថា​ម្ចាស់​ភាគហ៊ុន​ទាំងនេះ​នឹងត្រូវ​បង់​តម្លៃ​ចុងក្រោយ​ចំនួន ០.៤៥ ដុល្លារ​សិង្ហ​បុរី ចំពោះ​ភាគហ៊ុន​របស់​ពួកគេ នៅក្នុង​រយៈពេល ១០ ថ្ងៃ​។



ការផ្ដល់​តម្លៃ​របស់ Tiger Airways គឺ​ចំនួន​ប្រហែល ១.១២៥ ពាន់​លាន​ដុល្លារ​សិង្ហ​បុរី​។ វា​តំណាង​ឲ្យ​តម្លៃ​ខ្ពស់ជាង​ធម្មតា​ចំនួន ៤៥ ភាគរយ​លើ​តម្លៃ​ជួញដូរ​ចុងក្រោយ​របស់​ថវិកា​របស់​ក្រុមហ៊ុន​ដឹកជញ្ជូន​ចំនួន ០.៣១ ដុល្លារ​សិង្ហ​បុរី​នៅមុន​ការផ្ដល់​ត្រូវបាន​ប្រកាស​នោះ​៕


CNA



ក្រុមហ៊ុន​អាកាសចរណ៍​សិង្ហ​បុរី បានប្រកាស​អំពី​ការដេញថ្លៃ​កាន់កាប់​បន្ដ​ក្រុមហ៊ុន​អាកាសចរណ៍ Tiger Airways

Post a Comment

0 Comments

Close Menu