Ad Code

កីឡាករ​លេង​នៅ​អូស្ត្រាលី ៣៤​នាក់ ត្រូវ​បាន​ដាក់​បម្រាម​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថ្នាំញៀន

កាលពី​ថ្ងៃ​អង្គារ​កន្លងមក​នេះ កីឡាករ​ចំនួន ៣៤ នាក់ លេង​នៅ​ក្របខណ្ឌ​បាល់ទាត់​អូស្ត្រាលី Australian Football League ឬ​ហៅ​កាត់​ថា AFL ត្រូវ​បាន​បម្រាម​ជាប់​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿងញៀន ដែល​ជា​ករណី​មួយ ត្រូវ​បាន​ក្រុម​មន្ត្រី​បញ្ជាក់​ថា វា​គឺជា​របួស​ស្នាម​ដ៏​ឈឺចាប់​បំផុត និង​ធ្វើ​ឲ្យ​រង្គោះរង្គើ​យ៉ាងខ្លាំងបំផុត​ដល់​ក្លិប ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​អូស្ត្រាលី។


តុលាការ​អាជ្ញាកណ្តាល​ដើម្បី​កីឡា ទទួលបាន​បណ្តឹង​ពី​ទីភ្នាក់ងារ​ប្រឆាំង​នឹង​ការប្រើប្រាស់​គ្រឿងញៀន​ពិភពលោក ប្រឆាំង​នឹង​ការសម្រេចចិត្ត​របស់​គ​ណៈ​វិនិច្ឆ័យ​ទោស​របស់ AFL កាលពី​ខែមីនា​ឆ្នាំ​កន្លងទៅ ដែល​ផ្តល់​ភាព​ស្អាតស្អំ​ដល់​កីឡាករ​អតីត និង​បច្ចុប្បន្ន​មកពី​ក្លិប Essendon មាន​មូលដ្ឋាន នៅក្នុង​ទីក្រុង Melbourne ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​គ្រឿង​ញៀន​នោះ។


ការកាត់ក្តី​បែបនេះ ត្រូវបាន​អនុវត្តតាម​ក្រោយ​ដោយ​ក្រុម​អាជ្ញាធរ​ប្រឆាំង​នឹង​ការប្រើប្រាស់​គ្រឿងញៀន​កីឡា​អូស្ត្រាលី ឬ​ហៅ​កាត់​ថា ASADA ដែល​បាន​បើក​ការស៊ើបអង្កេត​របស់​ខ្លួន​មក​លើ​ប្រភេទ​ថ្នាំ​ប្រើប្រាស់​របស់​កីឡាករ។


ជា​លទ្ធផល AFL បាន​ធ្វើ​ការ​ផាកពិន័យ​ក្លិប​នូវ​ទំហំ​ទឹកប្រាក់​ច្រើន​បំផុត​មិន​ធ្លាប់​ដែល​មាន​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ជាមួយនឹង​ទឹកប្រាក់ ២ លាន​ដុល្លារ​អូស្ត្រាលី ដែល​ស្មើនឹង​១.៦ លាន​ដុល្លារ​អាមេរិក​ដល់​ក្លិប​បំពាន​មួយ​នេះ និង​បានដាក់​បម្រាម​គ្រូបង្វឹក James Hird ឲ្យ​ឃ្លាតឆ្ងាយ​ពី​ការប្រកួត​រយៈពេល ១២ ខែ សម្រាប់​ការធ្វើ​ឲ្យ​មាន​ជម្លោះ​ដ៏​អាម៉ាស់មុខ​មួយ​នេះ កើតឡើង។


ខណៈនោះ​ដែរ លោក Lindsay Tanner ប្រធាន​ក្លិប Essendon បាន​ប្រកាស​ឲ្យ​ដឹង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា  យើង​អាច​អះអាង​ដោយ​ភាព​សោកស្តាយ​ថា តុលាការ​អាជ្ញាកណ្តាល​ដើម្បី​កីឡា បាន​រក​ឃើញ​កីឡាករ​ទាំង​អតីតកាល និង​បច្ចុប្បន្ន​ចំនួន ៣៤ នាក់ បាន​ប្រើប្រាស់​គ្រឿងញៀន។


លោក​បាន​បន្ត​ទៀត​ថា ជា​លទ្ធផល កីឡាករ​ទាំងអស់ ដែល​រួមមាន​ទាំង​កីឡាករ ១២ រូប​កំពុង​ចុះបញ្ជី​លេង​ជាមួយ​ក្លិប Essendon ត្រូវបាន​ព្យួរ​ឈ្មោះ​ទាំងស្រុង​សម្រាប់​រដូវ​កាល​២០១៦៕



កីឡាករ​លេង​នៅ​អូស្ត្រាលី ៣៤​នាក់ ត្រូវ​បាន​ដាក់​បម្រាម​ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ថ្នាំញៀន

Post a Comment

0 Comments

Close Menu