នៅក្រុង Zhaoqing ខេត្ដ Guangdong ភាគខាងត្បូងប្រទេសចិន ស្ដ្រីជាអ្នកម្ដាយម្នាក់ ដែលឆ្លងវីរុសផ្ដាសាយ H5N6 បានប្រសូតបុត្រមក ប្រកបដោយសុខភាពល្អប្រសើរ ដោយមិនឆ្លងវីរុសនេះទៅកូននោះទេ។ នេះបើយោងតាមការឲ្យដឹងពីមន្ទីរពេទ្យមួយកន្លែង នៅក្នុងក្រុងនោះ។
ស្ដ្រីអាយុ ៤០ ឆ្នាំ ត្រូវបានធ្វើរោគវិនិច្ឆ័យរកឃើញរោគសញ្ញានៃវីរុសផ្ដាសាយបក្សី H5N6 នៅមន្ទីរពេទ្យ Zhaoqing No.1 ពេលដែលស្ដ្រីរូបនោះពពោះបាន ៣៥ សប្ដាហ៍។
គាត់បានប្រសូតបុត្រម្នាក់ប្រកបដោយសុខភាពល្អ កាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៥ ហើយស្ថិតនៅក្នុងសភាពដ៏ធ្ងន់ ដោយសារតែការប្រសូតតាមរយៈធ្វើការវះកាត់ និងកើតជំងឺសួត។ នេះជាការលើកឡើងដោយអ្នកនាំពាក្យមន្ទីរពេទ្យឈ្មោះ លោក Zhong Jiali កាលពីថ្ងៃអាទិត្យ។
ក្រុមវេជ្ជបណ្ឌិតបានស្នើសុំឲ្យមនុស្សទាំងអស់ ដែលមានទំនាក់ទំនងយ៉ាងជិតដិតជាមួយស្ដ្រីនោះលេបថ្នាំ Tamiflu សម្រាប់ប្រឆាំងនឹងវីរុសផ្ដាសាយ ដោយចាត់ទុកដូចជាវិធានការបង្ការការចម្លងជំងឺ៕
Xinhua
ស.ប.ឆ
ស្ដ្រីជាអ្នកម្ដាយកើតជំងឺផ្ដាសាយ បង្កដោយវីរុស H5N6 ប្រសូតបុត្រមកប្រកបដោយសុខភាពល្អ
0 Comments