សមាជិកព្រឹទ្ធសភារដ្ឋ Virginia នៃគណបក្សសាធារណរដ្ឋ លោក Dick Black បានឲ្យដឹងនៅក្នុងកិច្ច សម្ភាសន៍មួយ ជាមួយ RT ថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសទួរគីគឺជាការគំរាមកំហែងធំបំផុតដល់សន្តិភាពពិភពលោក។ លោកបានបន្ថែមទៀតថា ទង្វើ “ព្រៃផ្សៃខ្លាំងក្លា” របស់អារ៉ាប៊ីសាអ៊ូឌីតត្រូវបានមើលរំលង ដោយសារតែការទំនាក់ទំនងយូរអង្វែងរបស់ខ្លួនជាមួយអាមេរិក។
សមាជិកព្រឹទ្ធសភា លោក Black បានប្រាប់ RT ថា៖ “ខ្ញុំជឿថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសទួរគីគឺជាគ្រោះថ្នាក់ធំបំផុតទាំងពីរដល់សន្តិភាពពិភពលោក”។ “វាគឺជាប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលបានធ្វើឲ្យរីករាលដាលនៃអំពើភេរវកម្មនៅទូទាំងពិភពលោក។ វាមិនមែនជាប្រទេសអ៊ីរ៉ង់ទេ វាមិនមែនជាប្រទេសស៊ីរី ឬប្រទេសណាមួយផ្សេងទៀតទេ”។
ទន្ទឹមនឹងនេះដែរ លោក Black បានប្រាប់ RT ថា លោកប្រធានាធិបតីទួរគី Recep Tayyip Erdogan មានបំណង ដើម្បីដាក់របបផ្ដាច់ការដាច់ខាត។
លោក Black បាននិយាយថា “លោក Erdogan មានសុបិនក្លាយជាចក្រភព Ottoman ថ្មីមួយ។ គាត់ជាបុគ្គលកាចសាហាវខ្លាំងណាស់ ហើយខ្ញុំគិតថា គាត់មានគ្រោះថ្នាក់ខ្លាំងណាស់។ លោក Erdogan បានឈ្នះសំឡេងភាគច្រើននៃសភាទួរគី ដែលនឹងអាចឲ្យគាត់សរសេររដ្ឋធម្មនុញ្ញ។ គាត់បាននិយាយជាសាធារណៈថា គាត់យកលំនាំតាម Adolph Hitler”។
កាលពីខែមករាមុន លោក Erdogan បានប្រាប់អ្នកកាសែតថា លោកចង់ផ្លាស់ប្ដូរការិយាល័យរបស់លោកទៅជាបែបអាមេរិក “កំពូលតំណែងប្រធានាធិបតី” តាមរយៈការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ។
ខណៈដែលគ្រប់គ្រងអាសនៈភាគច្រើននៅក្នុងសភា គណបក្សរបស់ លោក Erdogan មិនបានបញ្ជាតម្រូវឲ្យសំឡេងពីរភាគបីចាំបាច់ ត្រូវផ្លាស់ប្ដូររដ្ឋធម្មនុញ្ញ ដោយគ្មានការគាំទ្រពីសំណាក់គណបក្សដទៃនោះទេ៕
RT
សមាជិកព្រឹទ្ធសភារដ្ឋ Virginia ៖ អារ៉ាប៊ីសាអ៊ូឌីត និងទួរគីគឺជាការគំរាមកំហែងធំបំផុតដល់សន្តិភាពពិភពលោក
0 Comments