Ad Code

សន្និសីទ​ស្តី​ពី ការវិភាគ​និង​ការព្យាករណ៍​ទីផ្សារ​ការងារ សំរាប់​ប្រទេស​កម្ពុជា​ឡាវ​និង​វៀតណាម

សៀមរាប ៖ ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ សហការ​ជាមួយ​ភ្នាក់ងារ​ផ្តល់​សេវា​ការងារ​សាធារណៈ​ស៊ុយ អេ​ដ បាន​រៀប​ចំ​បើក​សន្និសីទ​ស្តីពី ការវិភាគ​និង​ការព្យាករណ៍​ទីផ្សារ​ការងារ និង វិភាគ​សម្រាប់​ប្រទេស​កម្ពុជា​ឡាវ​និង​វៀតណាម រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី​១២​ដល់​១៤​ខែមករា​ឆ្នាំ​២០១៦​នៅ​សណ្ឋាគារ​សោម​មា​ទេវី​ខេត្តសៀមរាប  ក្រោម​ការ​អញ្ជើញ​ថ្លែង​សុន្ទរកថា​បើក​ពី​សំណាក់​លោក បណ្ឌិត​ពេ​ជ​សោភ័ន រដ្ឋលេខាធិការ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​និង​ជា​អនុប្រធាន​គណៈកម្មាធិការ​ជាតិ​បណ្តុះបណ្តាល​និង​បានការ​អញ្ជើញ​ចូលរួម​ជា​សមាជិក​ពី អ្នកជំនាញ​ជាតិ​និង​អន្តរជាតិ​មួយចំនួន​ផង​ដែរ​។


សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​ចែករំលែក​បទ​ពិសោធ និង ពង្រឹង​ចំណេះដឹង​ខាង​វិធីសាស្ត្រ​នៃ​ការព្យាករណ៍​ពី​តម្រូវការ​ខាង​ទីផ្សារ​ការងារ​ដែល​ជា​មធ្យោបាយ​ផ្សារភ្ជាប់​ពី​ប្រព័ន្ឋ​អប់រំ​មក​ទីផ្សារ​ការងារ និង បន្ថែម​ពី​នេះ គឺ​ដើម្បី​ធ្វើការ​ពិនិត្យ​តាមដាន​ពិសេស​មួយ​សម្រាប់​អ្នក​ធ្លាប់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​អន្តរជាតិ​ស្តី​ពី “​តួនាទី​នៃ​គោលនយោបាយ​ទីផ្សារ​ការងារ​ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​” នៅ​ប្រទេស​ស៊ុយអែត​ក្នុង​អំឡុង​ឆ្នាំ២០១៣ ដល់​ឆ្នាំ២០១៤  ដែល​មាន​ប្រទេស​ឡាវ វៀតណាម​ និង ​កម្ពុជា​ធ្លាប់​បាន​ចូលរួម​។ មានប្រសាសន៍​បើក​អង្គ​សន្និសីទ​លោក បណ្ឌិត​ពេ​ជ​សោភ័ន បាន​មានប្រសាសន៍ថា សន្និសីទ​នេះ គឺ​មាន​តម្លៃ​ណាស់​សម្រាប់​ថ្នាក់​ជាតិ​ និង ថ្នាក់​តំបន់​ទាំងពីរ​។ លើសពី​នេះ​វា​ត្រូវ​បាន​រៀបចំ​បាន​ទាន់​ពេល​វេលា​តាម​ដែល​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់​បាន​ចាប់​ផ្តើម​កា​រ​អនុវត្តន៍ នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន (AEC) ។​សម្រាប់​ព័ត៌មាន​ទីផ្សារ​ការងារ​ទាំង​នៅ​កម្ពុជា​ក៍​ដូចជា​នៅ​កម្រិត​តំបន់​អា​ស៊ាន មិន​ទាន់​មាន​បង្កើតបាន​នូវ​ប្រព័ន្ធ​ទីផ្សារ​ការងារ​នោះ​ទេ​។ ចំណុច​នេះ​ហើយ​ដែលនាំឲ្យ​ការ​បណ្តុះបណ្តាល​ក៏​ដូចជា​ក្នុងការ​ការស្វែងរក​ការងារ​ធ្វើ​វា​ជួប​បញ្ហាលំបាក ព្រោះ​ក្តាប់​ពុំបាន​អំពី​ទីផ្សារ​ថា ​តើ​គេ​ត្រូវការ​អ្វី​ និង ​មុខជំនាញ​អ្វី​។​ល​។​


បើ​ប្រព័ន្ធ​នេះ​រៀបចំ​បាន​គេ​នឹង​អាច​ដឹង​បាន​ថា​ តើ​ទីផ្សារ​ការងារ​ក្នុង​ពេល​បច្ចុប្បន្ន​តើ​គេ​ត្រូវការ​លើ​ជំនាញ​អ្វីខ្លះ​ដែល​វា​បង្ក​ភាព​ងាយស្រួល​ដល់​អ្នក​ក្រោយ​ទទួល​បាន​ការ​បណ្តុះបណ្តាល​ការងារ គេ​នឹង​អាច​ត្រៀម​គួរ​សិក្សា​លើ​មុខវិជ្ជា ឬ ជំនាញ​អ្វី​បន្ថែម។


ក្នុង​កម្រិត​ប្រទេស​ទាំងបី​ដើម្បី​ជួយ​ឲ្យ​ប្រទេស​នីមួយ​ជំនះ​លើ​បញ្ហា​ប្រឈម​ទាំងនេះ​និង​ទាញយក​ផលប្រយោជន៍​ជា​អតិបរមា​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​,​ទទួលបាន​ផល​ល្អ ទាមទារ​យកចិត្តទុកដាក់​លើ​ការ​ប្រមូល​ការ​វាយតំ​លៃ​និង​ការផ្តល់​ទីផ្សារ​ការងារ​ដើម្បី ផ្គត់ផ្គង់​ទៅ​និង​តម្រូវការ​នៃ​ការ កាត់បន្ថយ​ភាព​ក្រីក្រ​និង ការប្រែប្រួល​ទីផ្សារ​ការងារ​នៅក្នុង​តំបន់​។ រដ្ឋ​ជា​សមាជិក​អាស៊ាន​នៅតែ​ប្រឈម​នឹង​បញ្ហា​ស្មុគស្មាញ​មួយចំនួន​ដែល​ទាមទារ​ឲ្យមាន​ការពិចារណា​ដោយ​ប្រុងប្រយ័ត្ន​គោលបំណង​យ៉ាង​ពេញលេញ​ក្នុងការ​ចាប់យក​ឱកាស​សក្តានុពល​នៅក្នុង​ទម្រង់​បែបបទ​នៃ​ការ​ចល័ត​កម្លាំង​ពលកម្ម​និង​គុណភាព​ការងារ៕


T-01-12-16-q-full



សន្និសីទ​ស្តី​ពី ការវិភាគ​និង​ការព្យាករណ៍​ទីផ្សារ​ការងារ សំរាប់​ប្រទេស​កម្ពុជា​ឡាវ​និង​វៀតណាម

Post a Comment

0 Comments

Close Menu