ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី ២៦ កន្លងមកនេះ បានជូនដំណឹងពីការរៀបចំពិព័រណ៍ពាណិជ្ជកម្មផលិតផលខ្មែរ "យុទ្ធនាការទិញផលិតផលខ្មែរ" នៅក្រុងព្រៃវែង ខេត្តព្រៃវែង ចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៨។ ជាមួយគ្នានេះ ក្រសួង ក៏បានអំពាវនាវដល់មហាជន និងម្ចាស់សហគ្រាសមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះ ប្រញាប់រួសរាន់មកដាក់ពាក្យចូលរួមនៅនាយកដ្ឋានកិច្ចការពិព័រណ៍។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មសូមអញ្ជើញ លោក លោកស្រី ដែលមានបំណងចូលរួមតាំងបង្ហាញផលិតផលខ្មែរក្នុងព្រឹត្តិការណ៍នេះ សូមប្រញាប់រួសរាន់មកដាក់ពាក្យចូលរួមនៅនាយកដ្ឋានកិច្ចការពិព័រណ៍។ ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម សូមអញ្ជើញសាធារណជនទូទៅចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍នេះផងដែរ។ ព័ត៌មានលម្អិតផ្សេងៗ ស្តីពីការរៀបចំពិព័រណ៍ខាងលើនេះ សូមទាក់ទងនាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ៖ ០១៧ ៦១១ ១០២ / ០៨៧ ៧៥៥ ៥៥១ / ០៧៧ ៣៣៩ ៤៣៩ / ០៧៧ ៣៣២ ២៣៣ ឬអ៊ីមែល៖ phiromraksmeyvs12@gmail.com / ritatong19@gmail.com neary86@yahoo.com ឬ vuthakep@gmail.com ៕
Source: Kampuchea Thmey Daily
0 Comments