កំពង់ចាម ៖ ស្ត្រីម្នាក់ សម្រេចចិត្តផឹកថ្នាំពុលធ្វើអត្តឃាត រហូតដល់ស្លាប់ព្រោះតែខ្លួនមានជំងឺប្រចាំកាយ យូរពេក។
ប៉ូលិសបានឲ្យដឹងថា ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង៧និង ២៤នាទីកម្លាំងសមត្ថកិច្ច នគរបាល ស្រុកបាធាយ បានទទួលព័ត៌មានពីលោកមេភូមិតាំងជ្រៃ ឃុំសណ្ដែក ស្រុកបាធាយថា មានមនុស្សលេបថ្នាំសម្លាប់ខ្លួន នៅភូមីតាំងជ្រៃ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចនគរបាល បានចុះដល់កន្លែងកើតហេតុ និងបានបង្កើតគណៈកម្មាការធ្វើការពិនិត្យលើសពឃើញថា សព មានសភាពហើមមុខ និងមានឈាមពពុះហូរចេញតាមមាត់និង ច្រមុះ ហើយមានធុំក្លិនថ្នាំយ៉ាងខ្លាំង។
ចំណែក នៅលើខ្លួនប្រាណរបស់សព ពុំមានស្លាកស្នាមគួរអោយកត់សំគាល់ឡើយ។ ក្រុមគ្រួសារជនរងគ្រោះ បានអោយដឹងថា កាលពីវេលាម៉ោង ១៧និង២០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះឈួន សូ ភេទស្រី អាយុ៤៤ ឆ្នាំ ជាតិខ្មែរ នៅភូមិ ឃុំខាងលើ មានជំងឺ ប្រចាំកាយយូរឆ្នាំមកហើយ ហេតុនេះក៏បានផឹកថ្នាំ បាញ់កក់ធ្វើអត្តឃាត។
ពេលនោះក្រុមគ្រួសារ ដឹងទាន់ក៏បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកបាធាយ រហូតដល់វេលាម៉ោង២២,៣០នាទី ថ្ងៃដដែល ជនរងគ្រោះក៏បានស្លាប់តែម្ដង។
សមត្ថកិច្ចបានអោយដឹងថាៈ ជនរងគ្រោះ ពិតជាស្លាប់ដោយសារផឹកថ្នាំ ធ្វើអត្តឃាតពិតប្រាកដមែន ព្រោះតែជនរងគ្រោះ មានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
[contact-form][contact-field label="Name" type="name" required="true" /][contact-field label="Email" type="email" required="true" /][contact-field label="Website" type="url" /][contact-field label="Message" type="textarea" /][/contact-form]
ចំណែក នៅលើខ្លួនប្រាណរបស់សាកសព ពុំមានស្លាកស្នាមគួរឲ្យកត់សំគាល់ឡើយ។ ក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា កាលពីវេលាម៉ោង ១៧ និង ២០នាទី ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ជនរងគ្រោះឈ្មោះ ឈួន សូ ភេទស្រី អាយុ៤៤ ឆ្នាំ ជាតិខ្មែរ ភូមិ ឃុំខាងលើ មានជំងឺ ប្រចាំកាយយូរឆ្នាំមកហើយ ហេតុនេះក៏ បានផឹកថ្នាំធ្វើអត្តឃាត។
ពេលនោះក្រុមគ្រួសារ ដឹងទាន់ក៏បានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យស្រុកបាធាយ រហូតដល់វេលាម៉ោង២២និង៣០នាទី ថ្ងៃដដែល ជនរងគ្រោះក៏បានស្លាប់តែម្ដង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ពិតជាស្លាប់ដោយសារផឹកថ្នាំ ធ្វើអត្តឃាត ពិតប្រាកដមែន ព្រោះតែជនរងគ្រោះ មានជំងឺប្រចាំកាយជាយូរឆ្នាំមកហើយ។ បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments