Ad Code

អ្នក​តំណាងរាស្ដ្រ​នាំ​យក​អំណោយ​សប្បុរសធម៌ ចែក ជូន​ប្រជាពលរដ្ឋ​៥៥៤​គ្រួសារ​សម្រាប់​បួស​រ៉ា​ម៉ា​ឌន



ត្បូងឃ្មុំ ៖ ក្នុងនាម​បេក្ខជន​តំណាង រាស្ត្រ​របស់​គណ បក្ស​ប្រជាជន​កម្ពុជា លោកស្រី ម៉ាណ ណាវី តំណាង លោក​អូស្មាន ហាស្សាន់ និង​លោក រ៉ូ​ហ្វី អូស្មាន ព្រមទាំង​សហការី បាន​នាំយក​អំណោយ​សប្បុរសធម៌​ចែក​ជូន បងប្អូន​ប្រជា ពលរដ្ឋ​ខ្មែរ​អ៊ីស្លាម ៥៥៤​គ្រួសារ មកពី​ខេត្ដ​ត្បូងឃ្មុំ និង​កំពង់ធំ ជា​គ្រឿង​ឧបភោគ បរិភោគ នៅ​ឃុំ​បឹង ស្រុក​បារាយណ៍ ចំនួន ៣១០​គ្រួសារ ។ ដោយឡែក ៤០​គ្រួសារ​ទៀត មកពី​ភូមិ វាល​ទឹក​ចេញ ឃុំ​គរ ស្រុក​ត្បូងឃ្មុំ និង​២០៤​គ្រួសារ មកពី​ស្រុក​ត្បូង​ឃុំ ខេត្ដ​ត្បូងឃ្មុំ ជា​អំណោយ​របស់​លោក ឆាង ស៊ី​ណាត និង ភរិយា ដែលមាន​ការចូលរួម​មួយចំនួន​ពី​សប្បុរសជន​ប្រទេស​អូស្ត្រាលី​ផងដែរ។



 

ពិធី​ចែក​អំណោយ​សប្បុរសធម៌​នេះ ស្ថិតនៅ​វិហារ​សំបូរ ខេត្ដ​ត្បូងឃ្មុំ កាលពី​រសៀល​ថ្ងៃ​ពុធ ៩​រោច ខែ​ជេ​ស្ន ឆ្នាំច​សំរឹទ្ធិស័ក​ព​.​ស​២៥៦២ ត្រូវ​និង​ថ្ងៃទី​០៧ មិថុនា ឆ្នាំ​២០១៨។



 

សូម​បញ្ជាក់​ថា អំណោយ​ក្រៅពី​គ្រឿង​ឧបភោគ បរិភោគ​ក៏​មាន​ការ ឧបត្ថម្ភ ជា​ថវិកា​មួយចំនួន ដល់​ព្រះវិហារ​អ៊ីស្លាម នៅ​ភូមិ​វាល​ទឹក​ចេញ និង ភូមិ​វិហារ​សំបូរ ខេត្ត​ត្បូងឃ្មុំ​ផងដែរ ដើម្បី​ឲ្យ​គណៈ​អ៊ី​មាំ​ព្រះវិហារ យកទៅ​ចាត់ចែង​ធ្វើ​ម្ហូបអាហារ ពិសារ សាមគ្គី​ស្រាយ​បួស​រ៉ា​ម៉ា​ឌន រួមគ្នា​នៅ​វិហារ​នីមួយៗ​នោះ។

 

​លោក រ៉ូ​ហ្វី អូស្មាន បេក្ខជន​តំណាងរាស្ត្រ​វ័យក្មេង របស់​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​ខេត្ត​ពោ​ធិ៍​សាត់ ក៏បាន​រំលឹក ដល់​បងប្អូន ប្រជាពលរដ្ឋ ពី​ការត្រៀម​ខ្លួន​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នៅ​មិនយូរ​ទៀត​ទេ គឺ​នៅ​សល់​តែ ៥២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ នៅ​ថ្ងៃទី​២៩ កក្កដា ២០១៨​នេះ ការចូលរួម​ទៅ​បោះឆ្នោត គឺជា​កាតព្វកិច្ច​របស់​យើង​ទាំង​អស់​គ្នា ហើយ​សន្លឹកឆ្នោត​១​សន្លឹក របស់​បងប្អូន គឺជា​ដើមទុន យ៉ាង​សំខាន់ ក្នុងការ​ចូលរួមចំណែក​រក្សាសុខ​សន្តិភាព បងប្អូន​រស់នៅ​ប្រកបដោយ​សុខដុមរមនា ជូន​ខ្លួនឯង សហគមន៍ និង ប្រជាជាតិ​កម្ពុជា​ទាំងមូល។



 

លោកស្រី ម៉ាណ ណាវី បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ បាន​បញ្ជាក់ថា បងប្អូន ក្នុង​ឱកាស​នៃ ពិធី​បួស​រ៉ា​ម៉ា​ឌន ក៏ដូចជា​បុណ្យ​ឆ្លង​បួស ដែល​ខិត​ជិត​មក​ដល់ នៅ​ប្រមាណ ១០​ថ្ងៃ​ខាងមុខ សូម​បងប្អូន​ទទួល​បាន​សេចក្តីសុខ​សប្បាយ និង ទទួលបាន​បុណ្យកុសល​ច្រើន​លើសលប់។ ជា​មួយ​គ្នា​នេះ​ លោកស្រី​ក៏បាន​ជំរុញ​ឲ្យ​សាសនិក​ឥស្លាម​កម្ពុជា​ទាំងអស់​ត្រូវ គោរព​ប្រតិបត្តិ​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​សាសនា ហើយ​ជាង​នេះ​ទៅ​ទៀត សូម​គ្រួសារ​ខ្មែរ​អ៊ីស្លាម​នីមួយៗ ត្រូវ​ជំរុញ​កូនចៅ​ឲ្យ​ខិតខំ សិក្សា​រៀនសូត្រ ទទួលបាន នូវ​ចំណេះដឹង​ខ្ពង់ខ្ពស់ ដើម្បី​ជា​ធនធានមនុស្ស​ប្រកបដោយ​គុណភាព យកទៅ​រួម ចំណែក​ក្នុង​ការកសាង ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​ទៅ​ថ្ងៃ​អនាគត​តែម្តង៕

      



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu