Ad Code

ឆៃ លីដា​ឡែ​ន រិះគន់​លើ​ទង្វើ​ ​មិន​ទទួលខុសត្រូវ​របស់​គ្រូពេទ្យ​ស្រុក​ខ្មែរ​មួយ​ចំនួន



ភ្នំពេញ​ ៖​ ស្រប​ពេលដែល​មានការ​បង្ហោះ​បង្ហាញ​ពី​អារម្មណ៍​សោកសៅ​ និង​ឈឺចាប់​ខ្លាំង​ក្រោយពេល​ស្ត្រី​ម្នាក់​ឆ្លងទន្លេ​ទើបបាន​រយៈពេល​៤​ថ្ងៃ​ ក៏​ត្រូវ​បាន​បាត់បង់​កូន​(​ទារក​) ​ដោយសារតែ​ភាព​មិន​ទទួលខុសត្រូវ​ និង​ខ្វះ​ការ​យកចិត្តទុក​ដាក់​ពី​សំណាក់​គ្រូពេទ្យ​នោះ​ តារា​ចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​ចេញមុខ​រិះគន់​ទាំង​ភាព​ឈឺ​ចាប់​ចំពោះ​ករណី​មួយ​នេះ។

អ្នកនាង ឆៃ លីដា​ឡែ​ន បាន​រៀបរាប់​ភ្ជាប់​ជាមួយ​រូបភាព​នោះ​ថា ​ហេតុអ្វី​ពេទ្យ​ខ្មែរ​ចូលចិត្ត​អញ្ចឹង​ម៉េស? បើ​នៅ​ស្រុក​គេ​វិញ ​ក្មេង​មិន​ស្លាប់​ទេ អ្វី​ដែល​សំខាន់​គេ​ជួយ​ជីវិត​មនុស្ស​សិន​ ទើប​គេ​និយាយ​រឿង​លុយ តែ​ខ្មែរ​ចូលចិត្ត​សួរ​លុយ​មុន​? អ្វី​ដែល​សំខាន់​គឺ​ជីវិត​មនុស្ស​ដែល​គេ​ត្រូវ​ជួយ ទោះ​អ្នកជំងឺ​ជា​ហើយ​ ឬ​មិន​ស្លាប់​អោយ​លុយ​គេ​ឬ​មិន​អោយ​ ក៏​គេ​មិនដែល​ខ្វល់​ដែរ សំខាន់​គឺ​ជីវិត​មនុស្ស។​

តារា​ចម្រៀង​អ្នកនាង ឆៃ លីដា​ឡែ​ន បាន​និយាយ​ទៀត​ថា ហើយ​មួយទៀត​ឆ្ងល់​ថា​ទៅ​រៀន​ពេទ្យ​អស់ទាំង​លុយៗ​ចង់​ក្លាយជា​ពេ​ទ្យ​ដើម្បី​ជួយ​ជីវិត​ប្រជាជន ចុះ​ហេតុអ្វី​បានក្លាយ​ជា​ពេ​ទ្យ​ហើយ ​ម្តេច​មិន​ជួយ​ជីវិត​មនុស្ស​ទៅ? ជា​ពេទ្យ ​ឬ​គ្រាន់តែ​ឈ្មោះថា​ជា​ពេ​ទ្យ​ទេ​? អាណិត​គ្នា​ណាស់​ឃើញ​ពន្លឺ​ទើបតែ​បាន​៤​ថ្ងៃ ឥឡូវ​ទៅវិញ។ ហ៊ឺ ហើយ​ម្តាយ​ខំ​ពរ​ពោះ​តាំងពី​មួយខែ​រហូត​៩​ខែ​១០​ថ្ងៃ​រហូត វេទនា​ចាញ់​ផង អី​ផង​ព្រោះតែ​កូន​សុខចិត្ត​ទ្រាំ​ ហើយ​ទន្ទឹង​ចាំមើល​មុខ​កូន ពេលនេះ​តើ​អោយ​គាត់​ធ្វើ​យ៉ាងម៉េច​? ។​

អ្នកនាង ឆៃ លីដា​ឡែ​ន បន្ថែមថា ​បើសិនជា​អ្នក​ដែលជា​ពេ​ទ្យ​វិញ​អ្នកមាន​អារម្មណ៍​យ៉ាងម៉េច​? នេះ​គ្រាន់តែ​ខ្ញុំ​មិនមែនជា​ពេទ្យ​ខ្ញុំ​ខ្លោចចិត្ត​ជំនួស​បើសិន​ខ្ញុំ​ជា​ពេ​ទ្យ​វិញ​ខ្ញុំ​មិន​អង្គុយ​បើក​ភ្នែក​មើល​ដូច​ពេទ្យ​ដែល​គ្មាន​សីលធម៌​ដូច​ពេទ្យ​ឯង​ទេ​ សុំ​អស់​យោបល់​ហើយ ខ្ញុំ​និយាយ​លែង​ចេញ​ព្រោះ​ណែន​ទ្រូង​ណាស់​នៅ​ពេល​ខ្ញុំ​ឃើញ​រូបភាព​នេះ។

សូម​ជម្រាប​ថា ​ប្រតិកម្ម​រិះគន់​ពី​សំណាក់​តារា​ស្រី​អ្នកនាង ឆៃ លីដា​ឡែ​ន ខាងលើនេះ ​បានធ្វើ​ឡើង​ក្រោយពី​មាន​ម្ចាស់​Account Facebook មួយ​ឈ្មោះថា Jolly BabyShop បាន​បញ្ចេញ​អារម្មណ៍​រិះគន់​ថា​ពេល​ដែល​ស្ត្រី​ពរ​ពោះ​ម្ដងៗ​មិនមែន​ស្រួល​ទេ​ ទម្រាំ​គ្រប់​ខែ​ធ្វើជា​ពេទ្យ​គួរតែ​ដឹង​ហេតុអ្វី​ក៏​ធ្វេសប្រហែស​ម្ល៉េះ​?​ សូម​បងប្អូន​ជួយ​ស៊ែរ​ផង​ដើម្បី​កូនៗ​ទាំងអស់គ្នា​។ ខ្ញុំ​ជួប​រឿង​អយុត្តិធម៌​នៅ​មន្ទីរពេទ្យ​បាន​ធ្វើ​អោយ​កូន​ខ្ញុំ​ស្លាប់​ដោយសារ​តែ​ពួក​គ្រូពេទ្យ​វា​មិន​យកចិត្តទុកដាក់ ​នឹង​យើង​​​ទេវា​មិន​ខ្វល់​ពី​កូន​យើង​ទេ។
​ប្រភព​បន្តថា​ ពេលដែល​កូន​យើង​ឈឺ​ក្តៅខ្លួន​យើង​ប្រាប់​ពេទ្យ​ថា​ កូន​យើង​ក្អួត​រាគ ក្ដៅ ខ្លួន​វា​ចេះតែ​ថា​មិន​អីៗ​រហូតដល់​កូន​យើង​ហើមពោះ​ខ្លាំង​មែនទែន​ពេទ្យ​មក​មើល ហើយ​ថា​មើល​លែង​បាន​ហើយ​រួច​បញ្ជូន​កូន​យើង​ទៅ​ពេទ្យ​កាល់ម៉ែត​ ពេល​ទៅដល់​កាល់ម៉ែត​គេ​លែង​ទទួល​ និង​ប្រាប់ថា ​ឧបករណ៍​មិន​គ្រប់គ្រាន់​ឲ្យ​មក​ពេទ្យ​គន្ធបុប្ផា​។​ ខ្ញុំ​មិនដឹងថា​ពេទ្យ​ស្រុក​ខ្មែរ​មួយចំនួន​បាន​រៀន​ពី​ក្រមសីលធម៌​របស់​គ្រូពេទ្យ​ដែរ​ឬ​អត់​នោះ​ទេ ព្រោះ​ខ្ញុំ​ឈឺចាប់​ខ្លាំង​ណាស់​ហ្នឹង​ទង្វើ មិន​ខ្វល់ មិន​អើពើ​បែបនេះ។

ម្ចាស់​Account Facebook​ដដែល​នេះ​លើកឡើង​ទៀត​ថា ​ក្នុង​នាម​យើង​ជា​ម្ដាយ ឪពុក​ក្មេង​កំពុង​ស្រក់​ទឹកភ្នែក​អាណិត​កូន វា​ពិតជា​សោកស្ដាយ ខ្លាំង​ណាស់​។ ​អ្នកជំងឺ ​បាន​ចាត់ទុក​គ្រូពេទ្យ​ដូច​ទេវតា​អោយ​តម្លៃ​ណាស់​ទៅលើ​គ្រូពេទ្យ តែ​គ្រូពេទ្យ​ធ្វើអោយ​ខ្លួនឯង​ក្លាយជា​គ្មាន​តម្លៃ​គួរ​អោយ​ស្អប់ខ្ពើម និង​គួរ​អោយ​ចង់​ធាក់​មួយ​ជើង​អោយ​បាក់​ក​ តែ​យើង​ក៏​មិន​អាចធ្វើ​។​ ទីបំផុត ក្មួយ​ខ្ញុំ​បាន​បាត់​បង់ជីវិត​នៅ​ម៉ោង​២​ថ្ងៃត្រង់​ថ្ងៃ​ទី​៧​ខែ​៦​ឆ្នាំ​២០១៨។ ឯណា​ទៅ​ពាក្យ​ថា​មិន​អី​?​នៅពេល​បានដឹងថា​កូន​បាត់​បង់ជីវិត បង​ខ្ញុំ​ស្ទើរ​ដួល​ស​ន្លប់​ ទ្រហោយំ អោប​សព​កូន​។ ខ្ញុំ​ពិតជា​ខ្លោចចិត្ត​ណាស់​កូន ​លី​ណា ទើប​កើត​បាន​៤​ថ្ងៃ​ត្រូវ​ស្លាប់​ទៅវិញ​ដោយសារ​ការ​ធ្វេស​ប្រហែល​របស់​ពេទ្យ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu