ភ្នំពេញ ៖ បុរសម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងស្រា បើកម៉ូតូលឿងពេក ជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុករថយន្តស្ទូច បណ្ដាលឲ្យផុងលលាដ៍ក្បាលសន្លប់ឈឹងនៅនឹងកន្លែង ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅគ្លីនិកឯកជន កាលវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨នៅតាមបណ្ដោយផ្លូវបេតុងចូលរោងចក្រQMI ស្ថិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះអ៊ិច ចំរើន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមើលការខុសត្រូវផ្ទះសំណាក់នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស៊ុយហ្សុយគី លេត ពណ៌ស លាយក្រហមពាក់ស្លាកលេខភ្នំពេញGX-1273 បើកក្នុងទិសដៅពីជើងទៅត្បូង។រថយន្តស្ទូចម៉ាកហ៊ីណូពណ៌សពាក់ស្លាកលេខ3A- 9961បើកឆ្លងផ្លូវពីលិចទៅកើតអ្នកបើកបររត់គេចខ្លួន។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តស្ទូចនោះ បើកឆ្លងផ្លូវពីលិចទៅកើតក្នុងល្បឿនយឺតៗ ពេលបើកឆ្លងផ្លូវបានបន្តិច ស្រាប់តែមានម៉ូតូរងគ្រោះបើកដោយបុរសម្នាក់ក្នុងទិសពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន លុះបើកមកដល់ចំណុចកើតហេតុ វ៉ាក់អើ នឹងរថយន្តស្ទូច អ្នកជិះម៉ូតូខំជាន់ហ្វ្រាំង តែជាន់មិនជាប់ ក៏បានបុករថយន្តស្ទូចពេញទំហឹងបណ្តាលអោយម៉ូតូ និងជនរងគ្រោះនៅក្រោមរថយន្ត តែមិនកិននោះទេ ព្រោះផុតពីកង់ឡានគ្រាន់តែបែកក្បាលសន្លប់ស្តូក។
ប្រភពបានបន្តទៀតថា ខណៈពេលពេល គ្រោះថ្នាក់ភ្លាមៗរថយន្ដមិនព្រមឈប់ទេ នៅតែបើកអូសម៉ូតូ និងជនរងគ្រោះតិចៗរហូតត្រូវបានប្រជាពលរដ្ឋឃាត់រថយន្តអោយឈប់ ហើយនៅភ្លាមៗនោះដែ រតៃកុងរថយន្តបានរត់គេចខ្លួនបាត់។ ចំណែកព្រូរត់គេចដែរ តែរត់មិនរួច ត្រូវប្រជាពលរដ្ឋចាប់ឃាត់អោយសមត្ថកិច្ច។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានរថយន្តឯកជនសម្ភពរស្មីដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ ចំណែក រថយន្តនឹងម៉ូតូត្រូវបានជំនាញចរាចរណ៍ខណ្ឌពោធិ៍សែនជ័យប្រគល់អោយជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែង និងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕
Source: Kampuchea Thmey Daily
0 Comments