Ad Code

លោក​ប៉ាន​ សូរ​ស័​ក្ត ​​ឲ្យ​ប្រជាជន ​និង​មន្ត្រីរាជការ​ទាំងអស់​ទៅ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា​ក្នុង​ពិធី​ប្រកាស​លោក​ប៊ុ​កឡាយ​ជី​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី



បន្ទាយមានជ័យ ៖ លោក​ប៉ាន​ សូរ​ស័​ក្ត ​រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម​បាន​ជំរុញ​ឲ្យ​ប្រជាជន​និង​មន្ត្រីរាជការ​ទាំងអស់​ទៅ​ចូលរួម​បោះឆ្នោត​ឲ្យ​បាន​គ្រប់​ក្នុង​ពិធី​ប្រកាស​លោក​ប៊ុ​ក ឡាយ​ជី​ ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី​ជំនួស​លោក​ថោង ​ស៊ី​ណា​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ចាស់​ចូលនិវត្តន៍​និង​ត្រូវ​បន្តការងារ​និង​យកចិត្តទុកដាក់​ផ្នែក​ពាណិជ្ជកម្ម​ពី​លោក​ថោង ​ស៊ី​ណា​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ចាស់​នៅ​ព្រឹក ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨​នៅ​សាល​ប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ​។



ពិធី​នេះ​មានការ​ចូលរួម​លោក​សុំ​ វណ្ណ​រិ​ទ្ធ ​អនុរដ្ឋលេខាធិការ​ស្រ​សួង​សុខាភិបាល លោក​សួន បវរ ​អភិបាលខេត្ត​បន្ទាយមានជ័យ មន្ត្រីជាន់ខ្ពស់ ប្រធាន​មន្ទីរ សមត្ថកិច្ច និស្សិត និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ទៀត​។



ក្នុង​នោះ​លោក​ម៉ី ​ប៊ុនលី ប្រធាន​នាយកដ្ឋាន​បុគ្គលិក​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ឡើង​អាន​សេក្តី​ប្រកាស លេខ​២២ ពណ ប ល ប្រ ក​ បាន​ប្រកាស តែងតាំង​លោក​ប៊ុ​ក ឡាយ​ជី​ ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី​ជំនួស​លោក​ថោង ​ស៊ីណា​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ចាស់​ចូលនិវត្តន៍​។



ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​នោះ​ លោក​សួន​ បវរ ​បាន​ធ្វើ​ការ​កោតសរសើរ​និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ទាំងអស់​ ដែល​លោក​ថោង ​ស៊ី​ណា​ ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ចាស់​ខិតខំ​ប្រឹងប្រែង​រួម​សាមគ្គី​សហការ​គ្នា ក្នុងការ​អភិវឌ្ឍន៍ ជាមួយ​ប្រធាន​មន្ទីរ​អង្គភាព​ដើម្បី​គ្រប់គ្រង ដឹកនាំ​ចាត់ចែង​ការងារ​ក្នុង​មន្ទីរ​ឲ្យ​បាន​ល្អ​ឲ្យ​ស័ក្តិសម​ជា​មន្ត្រីរាជការ​ជា​សេនាធិការ​របស់​ក្រសួងពាណិជ្ជកម្ម និង​រដ្ឋ​បាល​ខេត្ត​ក្នុង​វិស័យ​ពាណិជ្ជកម្ម​នៅ​មូលដ្ឋាន​ឲ្យ​ស្រប​ទៅក្នុង​គោលបំណង​គោលនយោបាយ​របស់​ក្រសួង​ ដែល​បាន​ប្រគល់​ជូន​ក្នុង​រយៈពេល​ជាង​៣០​ឆ្នាំ​កន្លងមកនេះ។



ក្នុង​នោះ​លោកប៉ាន​ សូរ​ស័​ក្ត ​បាន​មានប្រសាសន៍​ដែរ​ថា​ ការតែងតាំង​លោក​ប៊ុ​ក ឡាយ​ជី​ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី​នេះ​ គឺជា​ដំណើរការ​ធម្មតា នៃ​នីតិវិធី​ស្រប​ទៅ​តាម​សហលក្ខន្តិកៈ​មន្ត្រីរាជការ​នៅ​ពេល​នេះ លោក​ប៊ុ​ក ឡាយ​ជី​ ជា​ប្រធាន​មន្ទីរ​ពាណិជ្ជកម្ម​ថ្មី​ត្រូវ​បន្ត​ខិតខំ​រួម​សហការ​សាមគ្គី​គ្នា ​ដើម្បី​ធ្វើការ​អភិវឌ្ឍន៍ និង​ពង្រឹង​ការ​ផ្តល់សេវា​សា​ធា​រណៈ​ ទីផ្សារ ​និង ​ការអភិវឌ្ឍ​វិស័យ​ឯកជន​នៅ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ការគ្រប់គ្រង​អាជីវកម្ម និង​ជំរុញ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​កសាង​សមត្ថភាព​មន្ត្រី​ឲ្យ​មាន​វិជ្ជា​ជី​វៈ​ ដែល​មាន​កម្រិត​ជំនាញ​ពិតប្រាកដ​អាច​ប្រាស្រ័យ​ការងារ​ថ្នាក់​ជាតិ​និង​ថ្នាក់​អន្តរជាតិ​។



លោក​ ប៉ាន​ សូរ​ស័​ក្ត​ បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា ​ត្រូវ​បន្ត​រួមគ្នា​ថែរក្សា​សុខ​សន្តិភាព ស្ថិរភាព​នយោបាយ​និង សណ្ដាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋាន សំដៅ​ធានា​បាន​នូវ​កំណើនសេដ្ឋកិច្ច តាមរយៈ​ផលិតកម្ម​លើ​គ្រប់​ផ្នែក​គ្រប់​វិស័យ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង​ថែម​មួយ​កម្រិត​ទៀត​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu