ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៨នេះ បានរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធស្តីពីការបិទផ្សាយបញ្ជីឈ្មោះទីតាំងការិយាល័យបោះឆ្នោត និងការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ ដែលកិច្ចប្រជុំនេះក្រោមអធិបតីភាពលោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គជប នៅសាលប្រជុំ ហើយកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ក្រសួងពាក់ព័ន្ធ តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ តំណាងស្ថានទូតជប៉ុន ជំនាញការ JAIKA និងជំនាញការកូរ៉េ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ យ៉ាងច្រើនផងដែរ៕
Source: Kampuchea Thmey Daily
0 Comments