អាជ្ញាធរនៅក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានផ្អាកការសាងសង់ទាំងអស់ កាលពីថ្ងៃសុក្រ និងបានបញ្ជូនឡានទឹកជាច្រើនគ្រឿងទៀត ដើម្បីបាញ់សម្អាតនៅតាមដងផ្លូវក្នុងការកែលម្អកម្រិតគុណភាពខ្យល់ក្នុងទីក្រុង ដែលត្រូវបានបង្កឡើង ដោយព្យុះធូលីជាច្រើនថ្ងៃមកនេះ។
កម្រិតគុណភាពខ្យល់នៅទីក្រុង Delhi ដែលជាទីក្រុងមួយមានជាតិបំពុលខ្លាំងបំផុតនៅលើពិភពលោក ដោយផ្អែកលើទិន្នន័យរបស់អង្គការសុខភាពពិភពលោក បានបណ្ដាលឲ្យមាន “សុខភាពមិនល្អ” ហើយឈានដល់ “គ្រោះថ្នាក់” កាលពីថ្ងៃសុក្រ នៅពេលដែលមានខ្យល់បក់យ៉ាងខ្លាំង។
អ្នកបរិស្ថានម្នាក់ឈ្មោះ Sunita Narain បាននិយាយនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីចូលរួមកិច្ចប្រជុំបន្ទាន់មួយ ដែលត្រូវបានកោះហៅដោយអនុប្រធានអភិបាលក្រុងលោក Anil Baijal ថា “សកម្មភាពសាងសង់ទាំងអស់ត្រូវបិទរហូតថ្ងៃអាទិត្យ” ។
លោក Narain បានបន្ថែមថា "អ្វីដែលសំខាន់គឺការផ្តោតលើការដាំដើមឈើធំៗនៅរដូវមូសុងនេះ"។ តំបន់កណ្តាលនៅអាស៊ីខាងត្បូងមួយនេះ ត្រូវបានគេមើលឃើញសីតុណ្ហភាពត្រជាក់ និងខ្យល់បក់ខ្លាំង ដែលបោកបក់ព្យុះធូលីយ៉ាងឃោរឃៅនៅឆ្នាំនេះ មុនពេលរដូវវស្សាចាប់ផ្ដើម។
ក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលកណ្តាលនិយាយថា ខ្យល់កំពុងបក់ធូលីពីរដ្ឋវាលខ្សាច់ Rajasthan ទៅក្រុង Delhi ខណៈមនុស្សដែលត្អូញត្អែរពីបញ្ហាផ្លូវដង្ហើមបាននាំគ្នាទៅមន្ទីរពេទ្យក្រុង ។
វេជ្ជបណ្ឌិត Prashant Saxena ជំនាញផ្នែកសួតនៅមន្ទីរពេទ្យ Max Smart Super Specialty បាននិយាយថា "អ្នកជំងឺដែលមិនមានប្រវត្តិជំងឺផ្លូវដង្ហើមត្រូវបានត្អូញត្អែរអំពីបញ្ហាក្អក និងដកដង្ហើម" ។
សូមបញ្ជាក់ថា ប្រទេសឥណ្ឌាមានទីក្រុងដែលមានសារធាតុពុលច្រើនជាងគេបំផុតចំនួន១៤ នៅលើពិភពលោកដោយផ្អែកលើបរិមាណសារធាតុកាបូនក្រោម ២.៥ មីក្រូក្រាមដែលត្រូវបានគេរកឃើញក្នុងខ្យល់៕ REUTERS
Source: Kampuchea Thmey Daily
0 Comments