Ad Code

ក្រុម​Down Town Sport FC បន្ត​ឈរ​កំពូល​តារាង​ពានរង្វាន់​លី​គ​ហ្វូ​ត​សាល​នៅ​សប្ដាហ៍​ទី​១២ ខណៈ Top4 ប្រកៀក​ប្រកិត​គ្នា​ខ្លាំង



ពានរង្វាន់​លី​គ​បាល់ទាត់​ក្នុង​សាលា​ឆ្នាំ​២០១៨ (National Futsal League 2018) ក្រោម​ការ​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទើបតែ​បញ្ចប់​កម្មវិធី​ប្រកួត​សប្ដាហ៍​ទី​១២ របស់ខ្លួន​ថ្មីៗ​នេះ ខណៈ​ក្រុម​ទាំង​៥​គូ​បាន​បំប៉ោង​សំណាញ់​ទី​គ្នា​ទៅវិញទៅមក​រហូតដល់​៨៤​គ្រាប់ ហើយ​ក្រុម​Down Town Spoort កំពុង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន ក្រោយ​មាន​ពិន្ទុ​ច្រើនជាង​រហូតដល់​២៩​ពិន្ទុ​។​

លទ្ធផល​សរុប​ប្រចាំ​សប្ដាហ៍​ទី​១២ នេះ​មាន​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែមិថុនា ឆ្នាំ​២០១៨ ក្រុម​យុវជន​៧​មករា ស្មើគ្នា​ជាមួយ​ក្រុម​អាណាចក្រ​បៃតង ៦​ទល់​៦ ហើយ​ក្រុម Panda FC ចាញ់​ក្រុម Home Sport FC ៥​ទល់​២ និង​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ ចាញ់​ក្រុម Down Town Sport FC ៩​ទល់​៣​។ នៅ​ថ្ងៃអាទិត្យ​ទី​៣ ខែមិថុនា ឆ្នាំ​២០១៨ វិញ​ក្រុម​ឆន្ទៈ​កីឡា ឈ្នះ​ក្រុម Fan Sport FT ១៣​ទល់​៨ និង​ក្រុម B.A United ចាញ់​ក្រុម​ឱ​ម៉ា​ល់​២៩​ទល់​៣​។​

​ងាក​មក​មើល​ចំណាត់ថ្នាក់​បណ្តោះអាសន្ន​ក្រោយ​ប្រកួត​បាន​១២​លើក​ម្នាក់​មក​ឃើញថា​ក្រុម Down Town Sport FC​ឈរ​លេខ​១ មាន​២៩​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​ឱ​ម៉ា​ល់ ឈរ​លេខ​២ មាន​២៤​ពិន្ទុ ក្រុម​Home Sport ឈរ​លេខ​៣ មាន​២៤​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​លេខ​៤ ស​.​ស​.​យ​.​ក កំចាយមារ តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​លេខ​៥ អាណាចក្រ​បៃតង មាន​១៨​ពិន្ទុ ហើយ​ក្រុម​លេខ​៦ Fan Sport FT មាន​១៥​ពិន្ទុ​។ លេខ​៧ ក្រុម Panda FC មាន​១៤​ពិន្ទុ ហើយ​ក្រុមយុវជន​៧​មករា ឈរ​លេខ​៨ មាន​១១​ពិន្ទុ ក្រុម​ឆន្ទៈ​កីឡា ឈរ​លេខ​៩ មាន​១០​ពិន្ទុ និង​ក្រុម​B.A United លេខ​១០ មាន​៤​ពិន្ទុ​។​

​សម្រាប់​ប្រកួត​បន្ទាប់​សប្ដាហ៍​ទី​១៣ នឹងធ្វើ​នៅ​ចុង​សប្ដាហ៍​នេះ​ដោយ​ថ្ងៃ​សៅរ៍ ទី​៩ ខែមិថុនា ក្រុម Home Sport FC ប៉ះ​ក្រុម​ស​.​ស​.​យ​.​ក កំចាយមារ នៅវេលា​ម៉ោង​២:៣០​នាទី ខណៈ​ក្រុម Down Town Sport ប៉ះ ក្រុម​ឆន្ទៈ​កីឡា នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម​អាណាចក្រ​បៃតង ជួប​ក្រុម Panda FC នៅ​ម៉ោង​៥:៣០​នាទី​ល្ងាច​។ ចំណែក​នៅ​ថ្ងៃអាទិត្យ ទី​១០ ខែមិថុនា ក្រុម Fan Sport ប៉ះ​ក្រុម B.A United នៅ​ម៉ោង​៤​ល្ងាច​និង​ក្រុម​ឱ​ម៉ា​ល់ ជួប​ក្រុមយុវជន​៧​មករា នៅវេលា​ម៉ោង​៥:៣០​នាទី​ល្ងាច​។

​ការប្រកួត​លី​គ​ហ្វូ​ត​សាល​ជា​លើកដំបូង​នៅក្នុង​ស្រុក​នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​០៣ ខែ មិនា រហូតដល់​ថ្ងៃទី​២៨ ខែ កក្កដា ឆ្នាំ ២០១៨ ខណៈ​ភាកច្រើន​ប្រកួត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ដែលមាន​ក្រុម​ជា​សមាជិក​ចំនួន​១០​ក្រុម​លើ​ទីលាន ដឹ​ប្លូ​ស្ព័ត (The Blue Sport) ម្តុំ​ទួលគោក​។ ការប្រកួត​មាន​រូបមន្ត​ជា​លក្ខណៈ​ប្រកួត​បែប​លី​គ តាម​ប្រព័ន្ធ​លី​គ​២​ជុំ (​វិលជុំ​សន្សំ​ពិន្ទុ​) ហើយ​ក្រុម​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​នឹង​ដណ្តើមបាន​ជើងឯក​តែម្តង​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​ពានរង្វាន់​១ មេដាយមាស​ម្នាក់​១​និង​ប្រាក់រង្វាន់​២០​លាន​រៀល​ផងដែរ​៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu