Ad Code

វី​ង​ចូលរួម​ជាមួយ​ជេ​ស៊ី ហ្វា​យ​នែ​ន ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​ប្រជាកសិករ​ខ្មែរ



ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត​ បាន​ចូលរួម​សហការ​ជាមួយនឹង​ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន ដែល​ជា​អ្នក​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ដោយ​ផ្ដោត​លើ​វិស័យ​កសិកម្ម​ដំបូង​គេ​នៅ​កម្ពុជា​ ដើម្បី​លើកកម្ពស់​ជីវភាព​កសិករ​ និង​កំណើនសេដ្ឋកិច្ច​វិស័យ​កសិកម្ម​នៅ​កម្ពុជា។

ភាពជា​ដៃគូ​រវាង​ក្រុមហ៊ុន​ធនាគារ​ឯកទេស​វី​ង និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន បាន​ធ្វើឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​ធំធេង​ចំពោះ​ជីវភាព​រស់នៅ​របស់​ប្រជាកសិករ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​កន្លង​មក។ ភាពជា​ដៃគូ​នេះ​ មាន​ន័យថា​កសិករ​កម្ពុជា​ ដែល​ទិញ​គ្រឿង​ម៉ាស៊ីន​ និង​ឧបករណ៍​កសិកម្ម​តាមរយៈ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន អាច​បង់​ប្រាក់កម្ចី​ប្រចាំខែ​តាមរយៈ​ កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង លេខ​កូដ​*989# ឬ​នៅ​តាម​ភ្នាក់ងារ​វី​ង​ជាង ៥០០០ កន្លែង​ទូទាំង​ប្រទេស។ ប្រជាកសិករ​ក៏​ទទួល​បាន​អត្ថប្រយោជន៍​តាមរយៈ​គោលការណ៍​បង់ប្រាក់​កក់ និង​អត្រា​ការប្រាក់​ទាប​ដែល​ផ្តល់​ដោយ​គ្រឹះស្ថាន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ពី​ប្រទេស​ជប៉ុន​មួយ​នេះ។



​លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស​វី​ង ជឿជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន និង​ធនាគារ​ឯកទេស​វី​ង គឺជា​ដៃគូ​ដ៏​សក្ដិ​សម​ដែលមាន​គោលបំណង​ធំធេង ក្នុងការ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាកសិករ​ជាច្រើន​ពាន់​នាក់ ក្នុង​ការ​បង់ប្រាក់​កម្ចី​។ តាមរយៈ​ភាពជា​ដៃគូ​នេះ កសិករ​ក្នុងស្រុក​រាប់ពាន់​នាក់ អាច​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ការងារ​កសិកម្ម និង​ការ​រក​ចំណូល​ផ្សេងៗ​នៅក្នុង​សហគមន៍​របស់​ពួកគេ​។

​លោក ម៉ា​ឡូ​ឡូ​សមាន​ប្រសាសន៍​ថា “​វា​ស្ថិតនៅក្នុង​ចក្ខុវិស័យ​របស់​វី​ង ដែល​យើង​តែងតែ​ដាក់ អតិថិជន​និង​ដៃគូ​របស់​យើង​នៅក្នុង​បេះដូង​នៃ​អ្វី​គ្រប់យ៉ាង​ដែល​ពួកយើង​ធ្វើ​។ ភាពជា​ដៃគូ​បែបនេះ អាច​ចូលរួមចំណែក​ផ្តល់​ភាពងាយស្រួល​ដល់​កសិក​រ​ក្នុងការ​បង់ប្រាក់​កម្ចី​ប្រចាំខែ​របស់​ពួកគេ និង​ជួយ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន ក្នុង​ការ​ផ្តល់សេវា​ទៅដល់​អតិថិជន​គោលដៅ ដែល​រស់នៅក្នុង​សហគមន៍ ដាច់ស្រយាល​។​”

​ជា​អតិថិជន​ម្នាក់​ដែល​ទិញ​ត្រាក់ទ័រ សម្រាប់​ភ្ជួរ​រាស់​ដីស្រែ​របស់​ខ្លួន លោក ប៊ុន ប៊ុនធឿន បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​តែងតែ​បង់ប្រាក់​កម្ចី​ទៅ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន តាមរយៈ​ភ្នាក់ងារ​វី​ង​ព្រោះ​វា​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្ទះ​របស់​គាត់។ លើស​ពី​នេះ​ទៅទៀត​គាត់​ក៏​អាច​ធ្វើ​ប្រតិបត្តិការ​ផ្សេងទៀត​ដូចជា​ការបញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​ពី​ភ្នាក់ងារ​វី​ង​ផង​ដែរ​។​

​លោក កូ ហូ​ណា​ម នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន មានប្រសាសន៍ថា ភាពជា​ដៃគូ​នេះ បាន​បង្កើតជា​លទ្ធភាព​ថ្មី សម្រាប់​មីក្រូហិរញ្ញវត្ថុ ជេ​ស៊ី ហ្វា​យ​នែ​ន ក្នុងការ​នាំយក​នូវ​ជំនាញ​និង​បទពិសោធន៍​ពី​ប្រទេស​ជប៉ុន​ដើម្បី​កែលម្អ​វិស័យ​កសិកម្ម​នៅ​កម្ពុជា សម្រាប់​ប្រជាកសិករ​នៅតាម​ជនបទ ដោយសារ​ពួកគេ​ភាគច្រើន ពឹង​ផ្អែកលើ​ការលក់​ផលិតផល​កសិកម្ម​សម្រាប់​ជា​ចំណូល​ក្នុងការ​ទ្រទ្រង់​ក្រុមគ្រួសារ​របស់​ពួកគេ​។

​លោក​កូ ហូ​ណា​ម មានប្រសាសន៍ថា "​យើង​កំពុង​ទន្ទឹងរង់ចាំ​លទ្ធផល​ផ្លែផ្កា​ពី​ភាពជា​ដៃគូ​នេះ ក៏ដូចជា​ការណែនាំ​នូវ​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ដែល​គាំទ្រ​ដល់​ផលិតភាព​កសិកម្ម​និង​ប្រាក់ចំណេញ​ដើម្បី​បង្កើន​ចំណូល​របស់​កសិករ​ខ្មែរ​។​"

​បន្ថែម​ពីលើ​ការទូទាត់​ប្រាក់​តាមរយៈ​វី​ង អតិថិជន​ក៏​អាចបង្កើត​គណនី​វី​ង ដើម្បី​ធ្វើ​ប្រតិបត្តិ​ការទូទាត់​ដោយ​មិន​ប្រើ​សាច់ប្រាក់​ជាច្រើន​ដូចជា​ការទូទាត់​វិក័យប័ត្រ ទិញ​ទំនិញ​តាម​អន​ឡាញ បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ ផ្ទេរប្រាក់ និង​ច្រើន​ទៀត​។ វា​ពិត​ជាមាន​ភាពងាយស្រួល​ក្នុងការ​បង្កើត​គណនី​វី​ង​ដោយ អតិថិជន​អាច​ទាញយក​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​និង​បំពេញ​ព័ត៌មាន​ដែល​ត្រូវការ ឬ​ទៅកាន់​ភ្នាក់ងារ វី​ង ដើម្បី​បង្កើត​គណនី​វី​ង៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu