Ad Code

លួច​បាន​គ្រាន់ ​ម្ចាស់​ទាន់​ស្លាប់​ម្នាក់



កណ្តាល ​៖ ​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ជា​មុខសញ្ញា​ចោរ​កាច់ក​ម៉ូតូ​ ​ត្រូវ​បាន​ប្រជាពលរដ្ឋ​វាយ​របួស​ជា​ទម្ងន់ ​ពេល​កម្លាំង​​សមត្ថកិច្ច​​​ជួយសង្គ្រោះ​ចាត់​បញ្ជូន​មកកាន់​មន្ទីរ​ពេទ្យ​ ក៏​ដាច់ខ្យល់​ស្លាប់​។​

អំពើ​ចោរកម្ម​កាច់ក​ម៉ូតូ​នេះ ​កើតឡើង​នៅ​ថ្ងៃទី​២៥ ​ខែកក្កដា ​ឆ្នាំ​.២០១៨ ​វេលា​ម៉ោង​១៧.០០នាទី នៅ​ចំណុច​ទំនប់​៩០ ភូមិ​តោតម៉ា ឃុំ​កណ្តោ​ក ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្ដាល​។​

នគរបាល​ស្រុក កណ្តាលស្ទឹង​បាន​អោយ​ដឹង​ថា​ ជនរងគ្រោះ​ម្ចាស់​ម៉ូតូ​ឈ្មោះ​សា ឆ​វ​ន្ត័ ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ រស់​នៅ​ភូមិ​តោតម៉ា​ ឃុំ​ក​ណ្តោ​ក ស្រុក​កណ្ដាលស្ទឹង មុខរបរ កម្មករ​រោងចក្រ។

ជនសង្ស័យ​មាន​គ្នា​២​នាក់​គឺ​រត់​រួច​ម្នាក់​ ឯ​ម្នាក់ទៀត​ត្រូវ​ប្រជាពលរដ្ឋ​វាយ​ស្លាប់​.​ឈ្មោះ​ហួយ លឿង ភេទ​ប្រុស​ អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ដើម​មៀន ​សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ មុខរបរ​មិន​ពិតប្រាកដ។​

មូលហេតុ​៖ ប្រជាពលរដ្ឋ ជួយ​ស្ទាក់​វាយ ចាប់​បាន ០១​នាក់ រងរបួស​ធ្ងន់ធ្ងរ ហើយ​ត្រូវបាន​សមត្ថកិច្ច ចាត់វិធានការ ជួយសង្គ្រោះ ស្លាប់ លើ រថយន្ត​សង្គ្រោះ ពេល​ដឹក​នាំយក​មក​មន្ទីរពេទ្យ​ជ័យជំនះ​។​

នគរបាល​បញ្ជាក់​ថាស​ម្ភា​រៈ បាត់បង់ ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា C.១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៧ លេខ​តួលេខ​ម៉ាស៊ីន ៩៧៩៥៣៩៩ ពាក់​ស្លាក​លេខ កណ្តាល 1W-4977​របស់​ជនរងគ្រោះ​ត្រូវ​ជនសង្ស័យ​ដែល​គេចខ្លួន​ជិះ​យកទៅ​បាត់​។ វត្ថុតាង​ចាប់យក ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា C.១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GL-0132​របស់​ជនសង្ស័យ។​

​សាក្សី​នៅ​ជុំវិញ​កន្លែង​កើត​ហេតុ​និយាយថា​ នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​១៦.២០​នាទី ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​ទៅ​មើល​មង នៅ​កន្លែងកើតហេតុ ​ហើយ​ជនរងគ្រោះ​ទុក​ម៉ូតូ នៅលើ​ទំនប់​លេខ​៩០​ចាក់សោ​ បិទ​សន្ទះ​សោ​ និង​ដក​ខ្សៀ​បូ​ស៊ី រួច​ជនរងគ្រោះ ចុះទៅ​មើល​មង ចម្ងាយ​ប្រហែល​១០០​ម៉ែត្រ ពេល​មើល​មង​រួច ដើរ​ត្រឡប់មក រក​ម៉ូតូ​វិញ​ស្រាប់តែ​ឃើញ ចោរ ២​នាក់​កំពុង​កាច់ក ម៉ូតូ​របស់ខ្លួន​ក៏ ស្រែកថា​៖ចោរៗ ជួយ​ផង ពេលនោះ​មាន​ប្រជាពលរដ្ឋ បង់សំណាញ់ ដាក់មង​នៅខាងមុខ ស្ទាក់​ពីមុខ ជន​សង្ស័យ ក៏​បើក​ម៉ូតូ​ត្រឡប់​ថយ​មក​ក្រោយ​វិញ មកដល់​ទល់មុខ​ជនរងគ្រោះ ជនសង្ស័យ ក៏​បើក ម៉ូតូ​បុក​ជនរងគ្រោះ តែ​ជនរងគ្រោះ យក​មែក​សង្កែ វ៉ៃ​លើ​ជនសង្ស័យ​បណ្តាល​ឲ្យ ដួល​ម៉ូតូ​រួច​ជនសង្ស័យ បាន​វាយ​ប្រតាយប្រតប់​គ្នា ជាមួយ​ជនរងគ្រោះ​(​ម្ចាស់​ម៉ូតូ​) ពេលនោះ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់មក​ព្រួត​ជួយ​ជនរងគ្រោះ វាយ​ម្នា​ក់មួយ​ដៃ មួយ​ជើង​បណ្តាល​ឲ្យ ជនសង្ស័យ ម្នាក់​ស្លាប់​បាត់បង់​ជីវិត នៅពេល​ដឹក តាម​រថយន្ត សង្គ្រោះ ចេញពី កន្លែង​កើត​ហេតុ ហើយ​កម្លាំង​ប៉ុស្តិ៍​រាយការណ៍ មក​ផ្នែក​ជំនាញ​ចុះមក​ជួយ​អន្តរាគមន៍ ពិនិត្យ​និង រាយការណ៍​មក​ជំនាញ​ខេត្ត​។

ករណី នេះ​សមត្ថកិច្ច​កំពុង​បន្ត​តាមរក​ចាប់​បក្ខ​ពួក ដែល​នៅសល់​កំពុង​រត់គេចខ្លួន ដើម្បី​យក​មក​ផ្តន្ទាទោស​តាមច្បាប់៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu