Ad Code

តេ​ក្វាន់​ដូ​ITF​កម្ពុជា​ នឹងចូលរួម​ប្រកួត​ជើងឯក​យុវជន និង វ័យចាស់​ពិភពលោក​



នៅ​ខែសីហា​ខាងមុខនេះ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ITF(International Taekwondo Federa tion)​កម្ពុជា​នឹងចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រ​ទេ​បេឡា​រុស។​

លោក​ប៊ួ​ន ហ៊ីង​សុធី​យ៉ា ដែលជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ​ITF បាន​ឲ្យ​ដឹងថា​ ការប្រកួត​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៩​ដល់​២៧​ ខែ​សីហា​នៅ​ទីក្រុង​MINSK នៃ​ប្រទេស​បេឡា​រុស។​ព្រឹត្តិការណ៍​នេះ​អាច​នឹងមាន​ប្រទេស​ចូលរួម​ចំនួន​ពី​៧០​ទៅ​៨០​ចូលរួម​ព្រោះ​ជាការ​ប្រកួត​កម្រិត​ពិភពលោក។​

សម្រាប់​កម្ពុជា​បញ្ជូន​វ័យ​យុវជន​ចំនួន​៧​រូប និង​វ័យ​ចំណាស់​អាច​ចំនួន​៤​រូប​ទៅ​ចូលរួម​ប្រកួត។ ​ចំពោះ​គ្រូបង្វឹក​៤​រូប ដែល​អមដំណើរ​កីឡាករ​ទៅ​ចូលរួម​ប្រកួត​នេះ មាន​គ្រូ​ជនជាតិ​កូរ៉េខាងជើង​Re Cho Nam លោក​កៅ មករា លោក​ប៉ាល់ ជី​វ័​ន្ដ និង លោក​ប៊ូ​ន ហ៊ីង​សុធី​យ៉ា។

សម្រាប់​ក្រុម​កម្ពុជា​បាន​ត្រៀមខ្លួន​រួចហើយ​ដើម្បី​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ មេគុន​ការ​បង្ហាញ​បច្ចេកទេស​ពិសេស វិញ្ញាសា​ប្រយុទ្ធ​ជា​ក្រុម បច្ចកទេស​ពិសេស​ជា​ក្រុម និង​ការ​បង្ហាញ​ពី​បច្ចេកទេស​ការពារ​ខ្លួន។ នេះ​ជាការ​ប្រកួត​ជើងឯក​ពិភពលោក​លើក​ទី​១៣ ​តែ​កម្ពុជា​ទើបតែ​ទៅ​ចូលរួម​បាន​២​លើក​ប៉ុណ្ណោះ ​ដែល​លើក​ទី​១​ធ្វើ​នៅ​ប្រទេស​កូរ៉េ​ខាងជើង​ ហើយ​កាលនោះ​កម្ពុជា​ដណ្ដើមបាន​មេដាយសំរិទ្ធ ១ គ្រឿង។ សម្រាប់​លើក​ទី​២​នេះ កម្ពុជា​នៅតែមាន​សង្ឃឹម​ក្នុងការ​ដណ្ដើមបាន​មេដាយ​ដដែល​។​

លោក​អគ្គលេខាធិការ​ប៊ូ​ន ហ៊ីង​សុធី​យ៉ា បញ្ជាក់ថា លោក​អាច​នឹងចូលរួម​ប្រកួត​ដែរ ដោយ​ប្រកួត​ក្នុង​វ័យចាស់​តែ​លោក​ត្រូវ​ពិនិត្យមើល​ឆ្អឹង​ដៃ​របស់លោក​ដែល​បាក់​កន្លងមក​នោះ​តើ​លោក​អាច​ប្រកួត​បាន​ឬទេ។ ​ប្រសិនបើ​ប្រកួត​បាន​លោក​នឹង​ប្រកួត​លើ​វិញ្ញាសា​ប្រយុទ្ធ និង​មេគុន។​

លោក​អគ្គលេខាធិការ​បញ្ជា​ក់ថា មូលហេតុ​ដែល​លោក​ចង់​ចូលរួម​ប្រកួត​ព្រោះ​លោក​ចង់ដឹងថា​តើ​សមត្ថភាព​និង កម្លាំង​របស់លោក​ពេលនេះ​និង​កាលពី​លោក​នៅ​ក្មេង​វា​ប្រែប្រួល​បែបណា៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu