Ad Code

ស្រុក​ចំនួន​៤​ នៅក្នុង​ខេត្ត​រតនគិរី ដែល​រង​​​នូវ​ទឹកជំនន់​ ឥឡូវ​បាន​ស្រក​បន្តិច​ខ្លះ​ហើយ



រតនគិរី ​៖​ ទឹកជំនន់​ជន់​លិច​ ​ ដែល​រង​ការ​ប៉ះពាល់​ចំនួន​៤​ស្រុក​កន្លង​ទៅ​នេះ មកដល់​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០១៨ មាន​កម្ពស់​ទឹក​ទន្លេស្រែពក​នៅសល់​០៦,៩៨.​ម៉ែត្រ​ ទឹកទន្លេ​សេសា​ន្ត កម្ពស់​ទឹក​០៩,៤១.​ម៉ែត្រ​ និង​ទឹកទន្លេ​សេ​សាន្ត​ផ្នែក​ខាងលើ​បាន​ស្រក​ចុះ​វិញ​ហើយ។

​លោក​ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ​ធនធាន​ទឹកនឹង​ឧតុនិយម​ខេត្ត បាន​ឲ្យ​ដឹងថា​ ផ្នែក​ខាងលើ​ភូមិ ភិ ឃុំ​សេសា​ន្ត ស្រុក​អូរ​យ៉ា​ដាវ បាន​ស្រក​ចុះ ០២,៥.​ម៉ែត្រ មិនទាន់មាន​ផលប៉ះពាល់​ទេ​ ស្រុក​អណ្តូង​មាស ស្រក​ចុះ ០២.​ម៉ែត្រ មិនទាន់មាន​ផលប៉ះពាល់​ទេ​ ស្រុក​តា​វែង ទឹក​ស្រក​ចុះ ០,៣០.​ម៉ែត្រ បន្តិច​ហើយ មាន​ផលប៉ះពាល់ ចំនួន​ពី​ឃុំ គឺ​ឃុំ​តា​វែង​លើ និង​ឃុំ​តា​វែង​ក្រោម​ភូមិ​តា​វែង​លើ​ចំនួន​៧​ភូមិ​ស្មើ​នឹង​១.០៦២​គ្រួសារ ប្រជាពលរដ្ឋ​សរុប ៣.៩៦៦​នាក់ ផលប៉ះពាល់​២១១​គ្រួសារ​ ភូមិ​តា​វែង​ក្រោម​ចំនួន​៥​ភូមិ ស្មើនឹង​២៧៦​គ្រួសារ និង​១.០១៧​នាក់ ដោយឡែក​នៅ​ស្រុក​វើ​ន​សៃ​ទឹក​នៅ​បន្ត​ឡើង​០៩,៥៧ ម៉ែត្រ មិនទាន់មាន​ផលប៉ះពាល់​នៅឡើយ​ទេ។​

លោក​ចាន់ ប៊ុនធឿន បាន​បន្ថែមទៀតថា ការបាក់​ទំនប់ទឹក​វារីអគ្គិសនី សេ​ពាន សេ​ណាំ​ណ​យ ខេត្ត​អត្ត​ពឺ នៃ​ប្រទេស​ឡាវ​នោះ គឺ​មិន​ប៉ះពាល់​ដល់​ទន្លេ​សេសា​ន្ត​ និង​ទន្លេស្រែពក​ខេត្តរតនគិរី​នោះឡើយ គ្រាន់តែ​ដី​ជាប់​គ្នា​តែប៉ុណ្ណោះ ពោលគឺ​មិន​ជាប់​ទន្លេ​នោះទេ ហើយ​ដែល​ផលប៉ះពាល់​ធ្ងន់ធ្ងរ​នោះ គឺ​ទន្លេសេកុង​នៃ​ខេត្តស្ទឹងត្រែង​តែម្តង។​

លោក​ថា អាជ្ញាធរ​ស្រុក​បាន​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន ៥​ភូមិ ឲ្យ​ទៅ​ទីទួល​សុវត្ថិភាព​គឺ​ភូមិ​ប៉ាង​កិត ១៨​គ្រួសារ ភូមិ​ស​ញ ៣​គ្រួសារ ភូមិ​តា​វែង​លើ ៨​គ្រួសារ​ ភូមិ​តា​បូក ១៩​គ្រួសារ​ និង​ភូមិ​កិ​គួ​ង ១​គ្រួសារ នៃ​ស្រុក​តា​វែង។

ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត បានផ្តល់​ប្រេងសាំង ចាក់កាណូត​ចំនួន​៥០០​លីត្រ​សម្រាប់​ជម្លៀស​ប្រជាពលរដ្ឋ ចេញពី​កន្លែង​ជំនន់​ទឹក​លិច​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​តា​វែង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu