Ad Code

ស្ត្រី​ពូកែ​ឆបោក​ ឈ្មោះ ​សុខ សារឿន ត្រូវ​តុលាការ​ខេត្ត​កណ្ដាល​ ចេញ​ដីកា​ស្វែងរក​ចាប់ខ្លួន​ ដោយ​ចោទ​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​



​ភ្នំពេញ ៖ យោង​តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្ត​កណ្តាល​លេខ​៥២០​ ចុះ​ថ្ងៃទី​១៦​ ខែ​តុលា ​ឆ្នាំ​២០១៨​ បានសម្រេច​ឲ្យ​ចាប់ខ្លួន​ស្ត្រី ​ឈ្មោះ ​សុខ​ សារឿន អាយុ​៤៩​ឆ្នាំ​ មុខរបរ​អាជីវករ​ មាន​ទីលំនៅ​ផ្ទះ​លេខ​២៤.២៦ ​ផ្លូវ​លេខ​១១០​ ភូមិ​ថ្មី​២​ សង្កាត់​តាខ្មៅ​ ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល ដោយ​ចោទប្រកាន់​ពីបទ​រំលោភ​លើ​ទំនុក​ចិត្ត។

នៅ​ក្នុង​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​ស្ត្រី ឈ្មោះ ​សុខ សារឿន ប្តី​ ឈ្មោះ ​ឌៀ​ម ម៉ន់​ នេះ ​គឺ​យោង​តាម​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៥១១ អ ក ​ចុះ​ថ្ងៃទី​៨​ ខែ​ឧសភា ​ឆ្នាំ​២០១៨ ​របស់​តំណាង​អយ្យកា​អម​សាលាដំបូង​ ខេត្ត​កណ្ដាល​។​ បានឃើញ​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឲ្យ​ស៊ើបសួរ​លេខ ៦៣៦ ​ដ ក​ ស ស​ ចុះ​ថ្ងៃទី​១៨ ​ខែ​កក្កដា​ ឆ្នាំ​២០១៨ ​ក្រោយពី​បាន​ពិនិត្យ​លើ​សំណុំរឿង​ចប់សព្វគ្រប់ យល់ឃើញថា​ឈ្មោះ ​សុខ សារឿន ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មុខរបរ​អាជីវករ ​មាន​ស្រុកកំណើត​នៅ​ភូមិ​តាខ្មៅ ​ឃុំ​តាខ្មៅ ​ស្រុក​កណ្តាលស្ទឹង ​ខេត្ត​កណ្តាល​ និង​លំនៅដ្ឋាន ​បច្ចុប្បន្ន​ ផ្ទះ​លេខ​២៤.២៦ ​ផ្លូវ​លេខ​១១០​ ភូមិ​ថ្មី​២ ​សង្កាត់​តាខ្មៅ ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្តាល​។ ​ឪពុក ​ឈ្មោះ​ ហ៊ិន រ​ត្ន័​(​ស្លាប់​)​ ម្តាយ​ឈ្មោះ ​ហ៊ិ​ន រិ​ន​(​ស្លាប់​)​ ប្តី​ឈ្មោះ​ ឌៀ​ម ម៉ន់ មាន​កូន​៥​នាក់។

ទោស​ពីមុន​គ្មាន ជាប់ចោទ​ពីបទ​ រំលោភ​លើ​ទំនុកចិត្ត​ ប្រព្រឹត្ត​នៅ​ភូមិ​ទួលសាលា ភូមិ​វាល ​ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ តាម​បញ្ញត្តិ​មាត្រា​៣៩១​ និង​ មាត្រា​៣៩២​ នៃ​ក្រមព្រហ្មទណ្ឌ​។​

ឈ្មោះ សុខ សារឿន​ ភេទ​ស្រី ​អាយុ​៤៩​ឆ្នាំ ​សញ្ជាតិ​ខ្មែរ​ មុខរបរ​អាជីវករ​ បាន​ប្រព្រឹត្ត​បទ​​រំលោភ​លើ​ទំនុក​ចិត្ត ប្រព្រឹត្ត​នៅ​ភូមិ​ទួលសាលា​ និង​ ភូមិ​វាល​ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ​ខេត្ត​កណ្តាល​ កាលពី​ថ្ងៃទី​២៧ ​ខែ​កញ្ញា​ ឆ្នាំ​២០១៧ ​ហើយ​មិនបាន​ចូលខ្លួន​តាម​ដីកា​បង្គាប់​ឲ្យ​ចូលខ្លួន ​និង​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេត្ត​កណ្ដាល​ឡើយ​។

អំពើ​ប្រព្រឹត្ត​របស់​ជន​ត្រូវ​ចោទ ​ឈ្មោះ ​សុខ សារឿន ​ជា​បទមជ្ឈិម ​ហើយ​ជន​ត្រូវ​ចោទ​មាន​ភាព​រឹង​ទទឹង​ និង​ ដើម្បី​ឲ្យ​ការ​ស៊ើបអង្កេត​មាន​លក្ខណៈ​ច្បាស់លាស់ ​គួរ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់។

ហេតុដូច្នេះ​សម្រេច​
១.​បង្គាប់​ឲ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ​ ឈ្មោះ ​សុខ សារឿន ភេទ​ស្រី ​អាយុ​៤៩​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មាន​អត្ត​សញ្ញាណ​ខាងលើ​។​
២.បង្គាប់​ទៅ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​ឈ្មោះ​ខាងលើនេះ ​និង​បញ្ជា​ដល់​ប្រធាន​ពន្ធនាគារ ​ឬ​មណ្ឌល​ ឃុំ​ខ្លួន​ឲ្យ​ទទួល ​និង​ ឃុំ​ខ្លួន​បុគ្គល​នោះ ​ហើយ​អនុវត្ត​បន្ត​នីតិ​វិធី។

ក្នុងនោះដែរ​ បើ​សមត្ថកិច្ច​នៅតាម​បណ្តា​ខេត្ត​រាជធានី ​និង​ប្រជាពលរដ្ឋ​ បាន​ប្រទះឃើញ​ស្ត្រី​ខាងលើ​សូម​ទូរស័ព្ទ​មក​លេខ​០១២ ៣០ ៨១ ៥៦ និង​មាន​ជូន​សគុណ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu