Ad Code

កម្លាំង​អន្តោប្រវេសន៍ ​ចុះ​ឃាត់ខ្លួន​ជនបរទេស​២​នាក់​ កំពុង​រស់នៅ​គ្មាន​ឯកសារ​គ្រប់គ្រាន់



ភ្នំពេញ ​៖ ​កម្លាំង​សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះ​ធ្វើ​រដ្ឋបាល​ត្រួតពិនិត្យ​ជន​អន្តោប្រវេសន៍​ដែល​កំពុង​រស់នៅ​ខុសច្បាប់​ ឈាន​ដល់​ការ​ឃាត់ខ្លួន​ពីរ​នាក់​មាន​វៀតណាម និង​ជនជាតិ​ហ្គាំ​ប៊ី​ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​អង្គារ ១២​កើត ខែ​ទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ហាង​កាត់សក់ និង​ហាង​ម៉ាស្សា​កោស​ជប់ តាម​បណ្តោយ​ផ្លូវ​លេខ​៩០ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ប្រតិ​ប​ត្តិ​ការ​នោះ​ ធ្វើឡើង​ដោយ​កម្លាំង​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​អនុសេនីយ៍ឯក វង្ស ខេមរា នាយរង​ការិយាល័យ បាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ដូនពេញ ដឹកនាំ​ដោយ​លោក សៀង សុខ ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ត្រួតពិនិត្យ​ជនជាតិ​វៀតណាម ដែល​ឆ្លងដែន និង​ធ្វើការ​ខុសច្បាប់ ស្ថិតនៅ​ហាង​កាត់សក់ និង​ហាង​ម៉ាស្សា​កោស​ជប់​ទីតាំង​ខាងលើ ពិនិត្យឃើញ​មាន​ជនបរទេស​សរុប​ចំនួន​២​នាក់ ភេទ​ប្រុស មាន​២​សញ្ជាតិ រួមមាន​ជនជាតិ​វៀតណាម​ម្នាក់ និង​ជនជាតិ​ហ្គាំ​ប៊ី​ម្នាក់ ដែល​ពួកគេ​ប្រើប្រាស់​ឯកសារ​មិន​ត្រឹមត្រូវ​។



សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​បញ្ចប់​ប្រតិបត្តិការ ជនអន្តោប្រវេសន៍​ខុសច្បាប់​ទាំងពីរ​នាក់ ត្រូវបាន​ឃាត់ខ្លួន​បណ្ដោះអាសន្ន ហើយ​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​នៃ​ច្បាប់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu