Ad Code

ស្ត្រី​ម្នាក់​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក​ដោយសារ​កើត​ជំងឺ​ខ្យល់គរ



ភ្នំពេញ​ ៖​ មាន​ភាព​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​បន្ទាប់​គេ​ប្រទះឃើញ​ស្ត្រី​ម្នាក់​ដេក​ស្លាប់​នៅក្នុង​បន្ទប់ទឹក​ផ្ទះ​ជួល​មួយ​កន្លែង​កាលពី​វេលា​ម៉ោង ១​និង​២០​នាទី​ត​សៀ​ល ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ២០១៨ ស្ថិត​នៅ​ក្នុង​ចំណុច​ផ្ទះ​ជួល ផ្លូវលំ ក្រុម​១៥៦ ភូមិ​១២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​សព​ស្ត្រី​រងគ្រោះ​ឈ្មោះ មាស ស្រី​លាន អាយុ ៤៥​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម​។



ប្រភព​ព័ត៌មាន​ពី​បងប្អូន​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​នៅ​ព្រឹក​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៨​នេះ​បងប្អូន​ប្រជាពលរដ្ឋ​បានធ្វើ​ការ​ហៅ​ស្ត្រី​ខាងលើ ព្រោះ​រាល់ដង​ព្រឹក​ឡើង ឃើញ​ស្ត្រី​រូបនេះ​បាន​បើកទ្វារ​ពី​ប្រ​លឹម រួច​ចេញ​មក​ក្រៅ ដើម្បី​ទិញ​ស្រា​ផឹក​ជា​រៀងរាល់ថ្ងៃ ស្រាប់តែ​ព្រឹក​នេះ មិនឃើញ​រូប​គាត់​ចេញ​មក​ខាងក្រៅ​នោះទេ​។ ដោយមាន​ការសង្ស័យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ ក៏​នាំគ្នា​ស្រែកហៅ​ស្ត្រី​រូប​នោះ តែ​មិន​មាន​ការ​ឆ្លើយតប​រួច​ក៏​នាំគ្នា​តេ​ទៅ​ម្ចាស់ផ្ទះ​ខាងលើ​ឲ្យ​ចុះមក​កន្លែង​កើតហេតុ ព្រោះថា​ទ្វារផ្ទះ​បាន​ជាប់​សោរ​ទ្វារ​មិនអាច​បើក​បាន​នោះ​។

ប្រភព​ព័ត៌មាន​បា​នប​ន្ត​ទៀត​ថា ​ក្រោយមក​ម្ចាស់ផ្ទះ​បាន​មកដល់​កន្លែងកើតហេតុ​បាន​នាំ​គ្នា​ស្រែកហៅ​ស្ត្រី​រូប​នេះ​ម្តង​ទៀត តែ​មិន​មាន​ការឆ្លើយតប ហើយ​ម្ចាស់ផ្ទះ​ក៏បាន​សម្រេចចិត្ត​ដោយ​វាយ​បំបែក​កញ្ជក់​ទ្វារ រួច​យក​សោ​មក​ចាក់​បើកទ្វារ​មើល​ក៏​ស្រាប់តែ​បើកទ្វារ​ផ្ទះ​ឃើញ​ស្ត្រី​នោះ​បាន​ដេកស្លាប់​នៅក្នុង​បន្ទប់ទឹក​បាត់ទៅហើយ​។



បន្ទាប់មក​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​និង​ធ្វើការ​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ផ្នែក​កោសល្យវិច័យ ដើម្បី​ចុះមក​ពិនិត្យ​បញ្ជាក់ថា ស្ត្រី​រងគ្រោះ​ខាងលើ ពិតជា​ស្លាប់​ដោយសារតែ​ការ​ខ្យល់គ​។ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​មក​ទទួល​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu