Ad Code

ទីតាំង​ហ្គេម​បាញ់​ត្រី​២​ទូ​ទៀត​ ត្រូវ​អាជ្ញាធរ​ខណ្ឌដូនពេញ​បង្ក្រាប



ភ្នំពេញ ​៖ ​ទីតាំង​បើក​ហ្គេម​បាញ់​ត្រី​មួយ​កន្លែង​ទៀត ​ដែល​ហ៊ាន​បើក​លេង​ផ្គើន​នឹង​ការ​ហាមឃាត់​របស់​អាជ្ញាធរ​នោះ ​ត្រូវ​បាន​កម្លាំង​ខណ្ឌដូនពេញ​បាន​ឆ្មក់​ចុះ​បង្ក្រាប​ជាក់ស្តែង​វេលា​ម៉ោង​១៧​ល្ងាច​ថ្ងៃទី​២០ ​ខែ​កក្ក​ដា​ ឆ្នាំ​២០១៨ ​នេះ​នៅ​ចំណុច​ផ្ទះ​លេខ​១៥​ភូមិ​០៨​ សង្កាត់​ជ័យជំនះ​ខណ្ឌដូនពេញ។



សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ​បន្ទាប់ពី​ទទួល​បាន​សេចក្តី​រាយ​ការ​ណ៍​ពី​ប្រជាពលរដ្ឋ​ថា​ មាន​ការ​លួចបើក​លួចលាក់​នូវ​ទីតាំង​ហ្គេម​បាញ់​ត្រី​នោះ​ ទើប​កម្លាំង​បាន​ចុះ​បង្ក្រាប​ជាក់ស្តែង​នៅ​ទីតាំង​នោះ​ជា​លទ្ធផល ដកហូត​បាន​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​២​ទូរ​កៅអី​១០​និង​កង្ហារ​២​គ្រឿង​។



សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា ​ក្នុង​ប្រតិបត្តិ​ការ​បង្ក្រាប​ទីតាំង​លេង​ហ្គេម បាញ់​ត្រី​នោះ​គឺ​ដោយសារតែ​បាន ការ​សហការ​ពី ប្រជាពលរដ្ឋ ផ្តល់​ព័ត៌មាន មក​ខាង​កម្លាំង​សមត្ថកិច្ច ទើប​ឈាន​ដល់​ការចុះ​បង្ក្រាប ជាក់ស្តែង​តែម្តង។

អាជ្ញាធរ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដែរ​ថា​ ទីតាំង​លេង​ហ្គេម​បាញ់​ត្រី​នេះ​គី អាច​បង្ក​ឲ្យ​មាន​ក្មេង​ទំនើង ក្មេង​ជក់​ថ្នាំ​ញៀន និង បង្ក​ជា​បញ្ហា​ផ្សេងៗ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ជិតខាង​មានការ​ភ័យខ្លាច ហេតុនេះ​ទើប​ឲ្យ​កម្លាំង​គណៈ​បញ្ជា​ការចុះ​បង្ក្រាប​ទីតាំង​នោះ។



ចំណែក​លោក​សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ​ក៏​ធ្លាប់​មាន​ប្រសា​សន៍​ថា លោក​និង​បន្ត​បង្ក្រាប​យ៉ាងសកម្ម​ចំពោះ​ល្បែងស៊ីសង​គ្រប់​ប្រភេទ ជាពិសេស​ល្បែង​ហ្គេម​បាញ់​ត្រី​នេះ​ដែល​ធ្វើ​ឲ្យ​ពង្វក់​អារម្មណ៍​ក្មេងៗ​សិស្សសាលា​ភ្លេច​ការរៀនសូត្រ​នោះ។

លោក​អភិបាល​ក៏បាន​សុំ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​ទាំងអស់​ជួយ​សហការ​ជាមួយ​អាជ្ញាធរ​នឹង​ផ្ដល់​ព័ត៌មាន​ ចំពោះ​ទីតាំង​ល្បែង​ហ្គេម​បាញ់​ត្រី​ណា​ ដែល​នៅ​បន្ត​បើក​ដោយ​លួចលាក់​ទៀត​នោះ​ រដ្ឋបាល​ខណ្ឌ​នឹង​ចាត់វិធានការ​បង្ក្រាប​ឲ្យ​ទាន់​ពេល​វេលា​តែម្តង​។



ក្រោយពី​ធ្វើ​កំណត់ហេតុ​ដកហូត​សម្ភារៈ​ខាង​លើ ត្រូវ​បាន​យក​មក​រក្សាទុក​នៅ​សាលា​ខណ្ឌ​ដូនពេញ បណ្តោះ​អាសន្ន ដើម្បី​មាន​វិធា​ការប​ន្ត​។ ចំណែក​អ្នកលេង​និង​អ្នក​មើល​ការ​ខុសត្រូវ​ចំ​នួន​៤នាក់ ​មាន​ប្រុស​៣​នាក់​ និង ​ស្រី​ម្នាក់​បាន​ធ្វើ​ការអប់រំ​នៅ​នឹង​កន្លែង​ឲ្យ​វិលត្រឡប់​ទៅវិញ​៕

    



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu