ព្យុះត្រូពិក Bebinca បានចុះខ្សោយនៅពេលដែលវាបង្កឲ្យមានការបាក់ដីនៅភាគខាងជើងប្រទេសវៀតណាមកាលពីថ្ងៃសុក្រ និងបណ្តាលឲ្យជន់លិចភូមិមួយចំនួននៅក្នុងខេត្តមួយ ប៉ុន្តែមិនមានរបាយការណ៍អំពីការបំផ្លាញធំដុំនោះទេ។
ប្រទេសវៀតណាមបានដាក់ទាហានរាប់ពាន់នាក់ឲ្យឈរជើងនិងត្រៀមខ្លួនសម្រាប់ផែនការជម្លៀសហើយបានបញ្ជាឲ្យនាវាកុំចេញពីកំពង់ផែនៅថ្ងៃព្រហស្បតិ៍មុនពេលព្យុះ។
ព្យុះ Bebinca បានចុះខ្សោយទៅជាប្រព័ន្ធសម្ពាធទាបនៅពេលវាបានបង្កការបាក់ដីកាលពីព្រឹកថ្ងៃសុក្រប៉ុន្តែនៅតែបណ្តាឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះនៃវៀតណាមភាគខាងជើង។
មជ្ឈមណ្ឌលព្យាករណ៍ឧតុនិយមជាតិបានឲ្យដឹងថា ខេត្ត Nghe An ដែលស្ថិតនៅភាគខាងត្បូងនៃរដ្ឋធានីហាណូយបានទទួលទឹកភ្លៀងក្នុងកម្រិតដល់ទៅ២៨០មីលីម៉ែត្រ។
កាសែត Tien Phong ដែលគ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា ភ្លៀងបានជន់លិចលំនៅដ្ឋាននិងកាត់ផ្តាច់ផ្លូវចូលទៅកាន់ភូមិមួយចំនួននៅក្នុងខេត្ដនេះ។
ភ្នាក់ងារឧតុនិយមបាននិយាយថា “បណ្តាខេត្តនៅភាគខាងជើងត្រូវតែពិនិត្យឲ្យបានហ្មត់ចត់នូវទឹកភ្លៀងហើយប្រុងប្រយ័ត្នចំពោះការបាក់ដីនិងទឹកជំនន់ដែលអាចកើតឡើងភ្លាមៗ”។
ប្រទេសអាស៊ីអាគ្នេយ៍មួយនេះងាយនឹងទទួលរងព្យុះនិងទឹកជំនន់ដ៏បំផ្លិចបំផ្លាញណាស់ដោយសារតែឆ្នេរសមុទ្រដ៏វែងឆ្ងាយរបស់ខ្លួន។
គ្រោះមហន្តរាយធម្មជាតិដូចជាទឹកជំនន់និងការបាក់ដីដែលបណ្តាលមកពីព្យុះបានសម្លាប់មនុស្សចំនួន៣៨៩នាក់នៅប្រទេសវៀតណាមកាលពីឆ្នាំមុន។
យោងតាមអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយវៀតណាមបានឲ្យដឹងថា គ្រោះមហន្តរាយធម្មជាតិដែលភាគច្រើនជាទឹកជំនន់និងការបាក់ដីបានសម្លាប់មនុស្សចំនួន៨៨នាក់និង២៤នាក់បានបាត់ខ្លួននៅប្រទេសវៀតណាមក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០១៨៕ REUTERS
[caption id="attachment_963761" align="alignnone" width="960"]
Source: Kampuchea Thmey Daily
0 Comments