ភ្នំពេញ ៖ នេះទើបជាលើកទីមួយសម្រាប់តារាស្រីអ្នកនាង ស្រីម៉ុច ដែលបានចេញមុខបកស្រាយនិងបញ្ជាក់ប្រាប់ការពិតចំពោះអារម្មណ៍ផ្ទាល់ខ្លួន បន្ទាប់ពីផ្ទុះការរិះគន់ចាក់ស្រេចជាបន្តបន្ទាប់ខណៈដែលរូបនាង ត្រូវបានគេទម្លាយផ្សព្វផ្សាយជុំវិញរូបភាព និងវីដេអូសិចស៊ីស្ថិតក្នុងស្លៀកពាក់ឈុតបញ្ចេញសាច់ខ្ចីស្ទើរអាក្រាតកាយនៅក្នុងកម្មវិធីមួយនារាជធានីភ្នំពេញកាល់ពីថ្មីៗកន្លងមកនោះ។
ជាការបកស្រាយតារាស្រីអ្នកនាង ស្រីម៉ុច បានរៀបរាប់ថា How happy I am to be a part of MDM Beauty Party របស់ DC Dermo clinic. ចង់និយាយអីបន្តិច ព្រោះតាំងពីចប់កម្មវិធីមកអត់បាននិយាយអ្វីសោះ។ ខ្ញុំដឹងថា ខ្លួនខ្ញុំមួយ មិនអាចតម្រូវចិត្តមនុស្សគ្រប់គ្នាបានទេ។ តែខ្ញុំដឹងត្រឹមថាខ្ញុំនឹងបំពេញតួនាទីរបស់ខ្ញុំក្នុងនាមខ្ញុំជាpresenter ដែលការងារនេះ វាជាសិទ្ធិបុគ្គល ហើយវាជា our private party។
អ្នកនាង ស្រីម៉ុច បាននិយាយទៀតថា ខ្ញុំមិនខឹងនឹងអ្នកដែលមិនពេញចិត្ត ( different people have different thinking or perceptions ) ហើយខ្ញុំក៏មិនអាចតម្រូវចិត្តគ្រប់គ្នាបានដូចខ្ញុំនិយាយពីខាងលើ។ តែអ្វីដែលខ្ញុំហួសចិត្ត គឺចំពោះអ្នកមួយចំនួនបញ្ចេញមតិ ដូចជាមនុស្សដែលគ្មានការសិក្សា អ្នកគ្មានសិទ្ធិជេរបញ្ចោរខ្ញុំដៀលខ្ញុំ ហើយអ្នកសំអាងអ្វីថាខ្ញុំបំផ្លាញ វប្បធម៌ជាតិ រៀនបើកភ្នែកមើលពិភពលោកផង ថាវាដល់ណាហើយ ? I had shown up my body with sexy dress in my party , doesn’t mean I destroy the culture. But just minority of some people think that I have been made our culture fallen. From my point of view , All Cambodian people should proud of the clinic which make people look younger and more beautiful over expected rather then going out aboard and spending of lots money។
តារាសម្តែងសិចស៊ីអ្នកនាង ស្រីម៉ុច និយាយបន្តទៀតថា កុំហាមាត់ឡើង គេបំផ្លាញជាតិ។ ហេតុអីខ្ញុំអាចក្លាយជា presenterព្រោះមិនមែនត្រឹមតែសម្រស់ទេគឺមក ពីចរិតឫកពាខ្ញុំដូចគ្នានឹង ប្រវត្តិក្រុមគ្រួសារខ្ញុំ ទាំងនេះវាជាដើមហេតុដែលគេជ្រើសរើសខ្ញុំ។ ជេរខ្ញុំក្នុងកម្មវិធី privateរបស់ខ្ញុំ មិនឆ្អែតហើយនៅមកបញ្ចោរខ្ញុំសូម្បីតែខ្ញុំទៅសមុទ្រ។ ខ្ញុំមិនចង់ល្បីទេឈប់ធ្វើអោយខ្ញុំល្បីទៅ បើខ្ញុំចង់ល្បីខ្ញុំមិនឈប់ពីសិល្បៈទេ។
តារាសម្តែងដែលរងការរិះគន់ស្ទើរងើបមុខមិនរួចអ្នកនាង ស្រីម៉ុច និយាយបន្ថែមទៀតថា កើតមកជាមនុស្សមិនគ្រប់គ្រាន់ទេ ត្រូវរៀនធ្វើជាមនុស្សផង។ ប្រទេសមានច្បាប់ស្រុកមានវិន័យ អញ្ចឹងកុំមានមាត់គិតតែជេរគេ ដៀលគេដោយគ្មានដឹងថាអ្វីជាអ្វី ដឹងទេថាវារំលោភលើសិទ្ធឯកជនរបស់ខ្ញុំ ដូចគ្នា៕
Source: Kampuchea Thmey Daily
0 Comments