Ad Code

នគរបាល​ចុះ​ឃាត់​ក្រុម​យុវជន​ជិះ​ម៉ូតូ​ប្រើ​បំពង់​ស៊ី​មាំ​ង​ធំៗ បង្ក​ឲ្យ​ឮ​ខ្លាំង នាំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ



សៀមរាប ​៖ ​ក្រុមយុវជន​ជិះ​ម៉ូតូ​ប្រើ​បំពង់​ស៊ី​មាំ​ង​ធំៗ បង្ក​ឲ្យ​ឮ​ខ្លាំង នាំ​ឲ្យ​រំខាន​ដល់​អ្នក​ដទៃ​និង​ភ្ញៀវ​ទេសចរណ៍​នោះ ត្រូវ​បាន​មន្ត្រីនគរបាល​ចរាចរ​ខេត្តសៀមរាប ឃាត់ទុក​បាន​ជាង​១០​គ្រឿង​ដើម្បី​អប់រំ​។



លោក​វរសេនីយ៍ឯក ជិម សុវណ្ណ​នាយការិយាល័យ​ចរាចរ​ផ្លូវគោក​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ដោយមាន​បទបញ្ជា​របស់​លោក​អភិបាលខេត្ត និង​មានការ​ណែនាំ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប ទើប​កម្លាំង ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្តសៀមរាប បាន​ចុះ​ដាក់​នៅ​តាម​គោលដៅ ត្រួតពិនិត្យ​និង​ចាប់​ដកហូត ម៉ូតូ​ដាក់​បំពង់​ស៊ី​មាំ​ង​កែច្នៃ ខុស​បច្ចេកទេស ដែល​ធ្វើ​ឲ្យ មាន​សម្លេង​ខ្លាំង រំខាន ដល់​អ្នក​ដទៃ​នៅ​ពេលយប់​ហើយ តម្រូវ​ឲ្យ ម្ចាស់​ម៉ូតូ យក​របស់​ដើម [​របស់​ហ្សី​ន ] មក​ប្តូរ​នៅមុខ​សមត្ថកិច្ច ទើប​ប្រគល់​ម៉ូតូ​ឲ្យ​វិញ​។



លោក​បន្តថា ការ​ចុះ​ចាប់​នេះ​នឹង​ធ្វើ​ដូច​ភ្លៀងរលឹម ដោយ​យោង​តាម​ការណែនាំ របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​ខេត្ត​។ លោក​ថា​នៅ​យប់មិញ ចាប់បាន​ម៉ូតូ​ដាក់​បំពង់​ស៊ី​មាំ​ង​ខុស​បច្ចេកទេស បាន​ចំនួន​១៣​គ្រឿង​។ ជា​មួយ​គ្នា​នេះ​ នគរបាល​ច​រាចរ សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​អ្នក​ដែល​មាន​និង​កំពុង​ប្រើប្រាស់ ម៉ូតូ​ស៊ី​មាំ​ង​កែច្នៃ សូម​កែសម្រួល​ឡើងវិញ ជៀសវាង ខាតបង់​ថវិកា​និង​ពេលវេលា​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu