Ad Code

រថយន្ត​បា​ឡែ​ន ដឹកឈើ​ប្រណិត​យ៉ាង​រំភើយ បែរជា​សមត្ថកិច្ច​ជំនាញ​មិន​បង្ក្រាប



រតនគីរី ៖ រថយន្ត​បា​ឡែ​ន​ដឹកឈើ​ប្រណិត​ខុសច្បាប់ កំពុង​ពេញនិយម​ត្រូវប៉ាន់ សមត្ថកិច្ច​ជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ​មិនបាន​បង្ក្រាប​។ ជាក់ស្ដែង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៨​កន្លងទៅ រថ​យ​ន្ត​បា​ឡែ​ន​១​គ្រឿង ផ្ទុក​ឈើប្រណិត​ខុសច្បាប់​ពេញ​ប្រៀប បាន​ខូច​នៅ​កណ្ដាល​ផ្លូវជាតិ​ទាំង​ថ្ងៃ ស្ថិតនៅ​ក្នុងភូមិ​ថា​រ៉ង​ជង ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​បង្ក្រាប នោះទេ។



ប្រភព​ពី​តៃកុង​រថយន្ត​ដឹកឈើ បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹកឈើ​នេះ មាន​ម្ចាស់​ឈ្មោះ វ៉ា ភេទប្រុស ជា​ម្នាក់​រត់ការ​ឲ្យ​សមត្ថកិច្ច​ទូទាំង​ខេត្ត​រួចរាល់​អស់ហើយ គ្មាន​សល់​ម្នា​ក់ណា​ទេ បើ​អ្នកកាសែត​ចង់​ថត​អី​ក៏​ថត​ចុះ​មិន​ខ្វល់​ទេ ហើយក៏​មិន​ឈឺក្បាល​នោះដែរ​។

ប្រភព​ព័ត៌មាន ពី​ក្រុម​អ្នក​រកស៊ី​ដឹកឈើ​ប្រណិត​ខុសច្បាប់​ដូចគ្នា បាន​ឲ្យ​ដឹងថា ឈ្មោះ វ៉ា នេះ​សព្វថ្ងៃ​មាន​រថយន្ត​បា​ឡែន​ចំនួន​២​គ្រឿង ដឹកឈើ​យ៉ាងសកម្ម​ចេញពី​ស្រុក​វើ​ន​សៃ ចូល​ក្រុង​បាន​លុង យកមក​ចែកចាយ​នៅក្នុង​ខេត្ត​។



​ពួកគាត់​បាន​បន្តទៀត​ថា ឈ្មោះ វ៉ា បាន​ស៊ី​ឈ្នួល​ដឹកឈើ​ឲ្យ​ជនជាតិ​វៀតណាម​ម្នាក់ ជា​ថៅកែ​មាន​លុយ​ដុល្លារ​ច្រើន​មក​បំផ្លាញ​ព្រៃឈើ​នៅ​ទឹកដី​ខេត្ត​រតនគីរី ស្ទើរ​តែ​រលាយ​ហិនហោច​អស់​គ្មាន​សល់​ទេ។

ហើយ​ឈ្មោះ វ៉ា មាន​រថយន្ត​បា​ឡែ​ន​២​គ្រឿង ពាក់​ស្លាក​លេខ​ដូចគ្នា ពណ៌​ប្រផេះ ភ្នំពេញ 2S-3178 ជា​ស្លាក​លេខ​ក្លែងក្លាយ ហើយ​ក្រុម​នេះ​បាន​ត្អូញត្អែរ​ថា រកស៊ី​ដឹកឈើ​ខុសច្បាប់​សព្វថ្ងៃ​នេះ​មិនសូវ​ចំណេញ​នោះ​ទេ មូលហេតុ​សមត្ថកិច្ច​មា​ន ជាង​៧០​ស្ថាប័ន​ដេកចាំ​ទទួល​លុយ​បង់​ខែ នឹង​បង់​ជើង​សរុប​១​ឡាន​បា​ឡែ​ន ក្នុង​១​ខែ​អស់​លុយ ចំនួន​៤០០០​ដុល្លារ។

​លោក ឡេង យុគ នាយផ្នែក​រដ្ឋបាល​ព្រៃឈើ កាន់​ចំនួន​៣​ស្រុក គឺ​ស្រុក​អូរ​ជុំ ស្រុក​វើ​ន​សៃ នឹង​ស្រុក​តា​វែង សារ​ព័​ត៌មាន​យើង​មិនអាច​សុំ​ការ​ទំនាក់ទំនង​បានទេ​៕

  



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu